ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជារកឃើញអ្នកឆ្លងថ្មី ៨៦នាក់ទៀត! ខណៈអ្នកស្លាប់កើនដល់១០នាក់ហើយ!


ចំនួនអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៨៦នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញគិតត្រឹមព្រឹកថ្ងៃទី ២៨ ខែមីនានេះ ខណៈដែលអ្នកជាសះស្បើយថ្មីមាន៣៤នាក់។ រីឯ ចំនួនអ្នកស្លាប់វិញបានកើនឡើងដល់ចំនួន១០នាក់ហើយ បន្ទាប់ពីបានរកឃើញអ្នកស្លាប់ថ្មី២នាក់បន្ថែមទៀត។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាល។
តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា? (រូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)
ដោយ

គិតត្រឹមថ្ងៃទី ២៨ ខែមីនា ចំនួន​អ្នកឆ្លង​សរុប​បាន​កើនដល់ទៅ ២.២៣៣នាក់ហើយ ខណៈដែល​អ្នកជាះស្បើយសរុបវិញ​មាន​១.១៦៦នាក់។ ក្នុងនោះដែរ ចំនួន​អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​បានកើនដល់​១.៧០៨នាក់។

ចំនួនអ្នកឆ្លងថ្មី​ដែលបាន​រកឃើញ​ទាំង​៨៦​នាក់​នៅព្រឹកថ្ងៃទី ២៨ មីនា មានភាគច្រើន​នៅខេត្ត​ព្រះសីហនុ​ដែលមាន​ដល់ទៅ ៤៣នាក់ បន្ទាប់មក​គឺរាជធានីភ្នំពេញ ២៥នាក់ រួមទាំងបណ្ដាខេត្ត​មួយចំនួនទៀត។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕ 

None



អត្ថបទបន្ទាប់


ប្រាក់ចំណេញ​ក្នុង​វិស័យឧស្សាហកម្ម​ចិន​សម្រេចបានជាង​១៧០ពាន់លានដុល្លារ កើន១៨០%

ប្រាក់ចំណេញនៅក្នុងវិស័យឧស្សាហកម្មរបស់ចិន បានកើនឡើងដល់ទៅជាង ១៧០ពាន់លានដុល្លារអាមេរិក នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ កើនដល់ទៅប្រមាណ ១…

មេទ័ពកំពូល​​​អាមេរិកនិងសម្ព័ន្ធមិត្ត​ជាង១០ប្រទេស​ ថ្កោលទោស​អំពើ​ហិង្សា​របស់​យោធា​ភូមា

មេទ័ព​កំពូល​​របស់សហរដ្ឋ​អាមេរិក និង​សមភាគី​មកពីប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០ប្រទេស​ទៀត បានចេញ​សេចក្ដីថ្លែងការណ៍​ដ៏កម្រ​មួយ ថ្កោលទោស​ការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ