កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ពាន់រោងចក្រ

កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ពាន់រោងចក្រ ជាមួយលំហូរសាច់ប្រាក់ជាច្រើនចាក់ចូលក្នុងចរន្ដសេដ្ឋកិច្ច


គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលបានបង្កើតឱកាសការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា។ ក្នុងនោះ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ ដែលបានក្ដោបក្ដាប់រហូតជាង ៥០% នៃបរិមាណរោងចក្រកាត់ដេរសរុប បន្ទាប់មកនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវត្តមានរបស់រោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា។ នេះបើតាមការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន។
កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ពាន់រោងចក្រ ជាមួយលំហូរសាច់ប្រាក់ជាច្រើនចាក់ចូលក្នុងចរន្ដសេដ្ឋកិច្ច
ដោយ

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត ២ម៉ឺននាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជា ក្រោយជួបប្រឈមនូវវិបត្តិសាកលជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្មករ-កម្មការិនីរោងចក្រមួយចំនួនត្រូវបានព្យួរការងារ ហើយក៏មានរោងចក្រមួយចំនួនទៀត ឈានដល់ការផ្អាកដំណើរការ ជាដើម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ជុំវិញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រោងចក្រមួយចំនួនបានបើកដំណើរឡើងវិញ និងមានរោងចក្រមួយចំនួនត្រូវបង្កើតថ្មីជាបន្តបន្ទាប់។ បើតាមសម្ដេច ហ៊ុន សែន គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រកាត់ដេរសរុបចំនួន ១ ៣២៦រោងចក្រ ដែលផ្ដល់ជាទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ឯណោះ ក្នុងការដោះស្រាយការងារធ្វើនៅទូទាំងប្រទេស។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា វត្តមានរបស់រោងចក្រកាត់ដេរ មិនត្រឹមតែអាចបង្កើតឱកាសការងារយ៉ាងច្រើនកន្លែង សម្រាប់បងប្អូនកម្មករ-កម្មការិនី ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយលើកកម្ពស់ជីវភាពរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថែមទៀតផង ដូចជា អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកសាងសង់ផ្ទះជួលជាដើម ដែលសុទ្ធសឹងជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃសរុបជាង ៣ពាន់៣រយលានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ជាង ១ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈនៅរយៈពេល៥ខែក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃសរុបជាង ៤ពាន់៣រយលានដុល្លារ។ នេះបើយោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទោះបីជា នៅជិតពាក់កណ្ដាលឆ្នាំ២០២៣ ការនាំចេញក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរមានការថយចុះក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យសេដ្ឋកិច្ច នៅតែមានក្ដីរំពឹងថា ស្ថានភាពទីផ្សារអាចនឹងប្រសើរឡើងវិញនៅក្នុងឆមាសទី២នៅឆ្នាំនេះ៕




អត្ថបទបន្ទាប់


កម្មវិធីពានរង្វាន់បាល់ទាត់យុវជនស្មាត ២០២៣ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងបានរកឃើញជើងឯកថ្មី បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ

កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជនដ៏ធំសម្រាប់រដូវកាល ២០២៣ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានប្រព្រឹត្តទៅដោយជោគជ័យក្រ…

តើកម្ពុជាមានផែនការនាំចូលអំបិលដែរឬទេនៅឆ្នាំនេះ ខណៈការផលិតបច្ចុប្បន្នសម្រេចបានជាង៨ម៉ឺនតោន?

អាកាសធាតុឆ្នាំនេះហាក់អំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប ដែលត្រូវបានគេវាយតម្លៃថា ទិន្នផលអំបិលឆ្នាំនេះទំនង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ