ប្រព័ន្ធអនុគ្រោះពន្ធ GSPសម្រាប់កម្ពុជា

កម្ពុជាសង្ឃឹមថា ការពិនិត្យវាយតម្លៃរបស់អាមេរិកអំពីសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSPសម្រាប់កម្ពុជា “នឹងមានលទ្ធផលជាវិជ្ជមាន”


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា សម្រាប់កម្ពុជាក៏ដូចជា ក្រសួងពាណិជ្ជកម្ម គឺមានមានក្ដីសង្ឃឹមថា ការពិនិត្យវាយតម្លៃក្នុងការបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកមកឲ្យកម្ពុជា នឹងមានលទ្ធផលជាវិជ្ជមាន ដោយសារតែកន្លងអាមេរិកមានទំនាក់ទំនងល្អ និងឆន្ទៈល្អ ចំពោះប្រទេសមានការអភិវឌ្ឍតិចតួច។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

ការលើកឡើងរបស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​យ៉ាងដូច្នេះ គឺធ្វើឡើងនៅក្រោយពេលដែល​សហរដ្ឋអាមេរិក នឹងធ្វើការពិនិត្យវាយតម្លៃឡើងវិញ​ក្នុងការ​ផ្ដល់​នូវភាពអនុគ្រោះពន្ធ GSP បន្ដទៀត​មកឲ្យ​កម្ពុជា ខណៈ​ប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានផុតសុពលភាព​តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានអះអាង​ប្រាប់​សារព័ត៌មាន​ខេមបូណូមីស​តាមប្រព័ន្ធ​តេឡេក្រាមថា នាពេលកន្លងមកនេះ មន្ត្រីក្រសួងពាណិជ្ជកម្មបានចូលួមជាមួយស្ថានទូតកម្ពុជាធ្វើកិច្ចការនេះជាហូរហែរមក។ ស្ថានទូតកម្ពុជា បានចូលរួមជាមួយប្រទេសសមាជិកសម្ព័ន្ធនៃប្រព័ន្ធអនុគ្រោះពន្ធ GSP នេះផង សរុបមាន ២៧ប្រទេស ហើយកន្លងមកនេះ ប្រទាំងនេះ ក៏បានចុះហត្ថលេខា លើលិខិតរួមចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្នើសុំជំរុញឱ្យសភាអាមេរិក បន្តកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលបានផុតសុពលភាពកាលពីចុងឆ្នាំ២០២០។ នេះជាការចូលរួមលើកទី២ របស់ប្រទេសសមាជិកសម្ព័ន្ធនៃប្រព័ន្ធអនុគ្រោះពន្ធ GSP (Alliance of GSP Countries)។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជារូបនេះ បានបន្ថែមថា វិស័យ ឯកជន អាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រួមមាន​ក្រុមហ៊ុន និងសមាគមន៍ពាណិជ្ជកម្ម អាមេរិកជាង ៣០០ ក៏បានចុះហត្ថលេខាលើលិខិតរួមគ្នាផ្ញើជូនសមាជិកជាន់ខ្ពស់​នៃសភាអាមេរិក ជំរុញឱ្យសភាសហរដ្ឋអាមេរិក​បន្តកម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ឡើងវិញឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញឱ្យសភាសហរដ្ឋអាមេរិក ចាត់ទុកការបន្តកម្មវិធីនេះ ជាការងារអាទិភាពរបស់សភាអាមេរិក។

ឯកឧត្តម ស៊ាងថៃ អះអាងទៀតថា ដោយសារទំនាក់ទំនងល្អផង និងឆន្ទៈល្អរបស់អាមេរិកចំពោះប្រទេសមានការអភិវឌ្ឍតិចតួច (LDCs)  កម្ពុជា​សង្ឃឹមថា ការពិនិត្យ​ វាយតម្លៃក្នុងការបន្តផ្ដល់ប្រព័ន្ធ GSP របស់អាមេរិក នឹងមានលទ្ធផល ជាវិជ្ជមាន។

បើតាម​ការលើកឡើងរបស់​ក្រសួងការបរទេសអាមេរិក តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់កម្ពុជា ដែលជាផ្នែកមួយនៃការវាយតម្លៃ GSP ទូលំទូលាយ។ ការវាយតម្លៃនេះ នឹងធ្វើឡើងបន្ទាប់ពីការអនុញ្ញាតឡើងវិញ នៃអត្ថប្រយោជន៍កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយនឹងរួមបញ្ចូលលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានថ្មី ឬវិសោធនកម្មដែលបង្កើតឡើងដោយសភាអាមេរិក។

យ៉ាងណាក៏ដោយចុះ នៅក្នុង​ការណែនាំ​អំពីការធ្វើពាណិជ្ជកម្ម​របស់​ក្រសួងការបរទេសអាមេរិក​​ បាន​លើប្រាប់​ឲ្យ​វិនិយោគិន​របស់ខ្លួន មានការប្រុងប្រយ័ត្នក្នុងការ​ប្រតិបត្តិការ និងពិចារណា​ប្រតិបត្តិការអាជីវកម្ម​​នៅកម្ពុជា មិនត្រូវ​មានការ​ពាក់ព័ន្ធនឹង​ប្រព័ន្ធពុករលួយ សកម្មភាព​ឧក្រិដកម្ម​ និង​ការរំលោភសិទ្ធិមនុស្សជាដើម​ ដែលសហរដ្ឋអាមេរិក​ចាត់ទុកថា ទង្វើទាំងនេះ ជាការគំរាមកំហែងដល់​ផលប្រយោជន៍សន្ដិសុខជាតិអាមេរិក និង​សេរីភាពរបស់​ប្រជាជន​កម្ពុជា។

នៅក្នុង​សេចក្ដីថ្លែងការណ៍ ដែលបាន​ចេញរួមគ្នាដោយក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ និងក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​លើកឡើងពី​ហានិភ័​យ​នៃផលប៉ះពាល់​​ទាក់ទងនឹង​សកម្មភាពហិរញ្ញវត្ថុ​ខុសច្បាប់ នៅក្នុងវិស័យ​អចលនទ្រព្យ កាស៊ីណូ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាផងដែរ។

ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអាមេរិក​បានផ្ដល់​ជូន​កម្ពុជា​នាពេលកន្លងមកនេះ បានផ្ដល់នូវអត្ថប្រយោជន៍ច្រើន សម្រាប់​កម្ពុជា​នាំចេញទំនិញទៅកាន់​សហរដ្ឋអាមេរិក ខណៈដែល​កាលពីឆ្នាំ២០២០ ការនាំចេញទំនិញ​របស់​កម្ពុជា​ទៅអាមេរិក​មានជាង ៦ពាន់​៦រយលាន​ដុល្លារ ក្នុងនោះ មានប្រមាណ​២ពាន់លាន​ដុល្លារាមេរិក គឺបាននាំចេញ​ក្រោម​ប្រព័ន្ធអនុគ្រោះពន្ធ GSPនេះ។ នេះបើយោងតាមរបាយការណ៍ពីធនាគារពិភពលោក។

សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា គឺជា​ទីផ្សារធំបំផុតទី២ របស់​កម្ពុជាបន្ទាប់ពីអឺរ៉ុបសម្រាប់​ការនាំចេញទំនិញ ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ធំៗទាំងពីរនេះ នាពេលកន្លងមក​ក៏មានការអនុគ្រោះពន្ធ​ជាច្រើនផងដែរ។

តាម​របាយការណ៍​ធនាគារពិភពលោក ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំនើរ ពីកម្ពុជា​ទៅអាមេរិក​នៅឆ្នាំ២០២០​មានការកើនឡើង ៤% បើទោះបីជា​មានបញ្ហាកូវីដ១៩​ក៏ដោយ ខណៈដែល​ការនាំចេញទៅអឺរ៉ុបវិញ​ធ្លាក់ចុះ​៣៥%។ នៅឆ្នាំ២០២០ កម្ពុជា​នាំចេញទំនិញទៅអាមេរិក ជាង​៦ពាន់​៦រយលាន​ដុល្លារ កើនឡើង​២៣% ក្នុងនោះ មាន​២ពាន់លាន​ដុល្លារ​នាំចេញ​ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ

សាលាបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ជំនាញចំនួន ០២ នៅក្នុងរាជធានីភ្នំពេញ បានទទួលជំនួយឧបត្ថម្ភជាសម្ភារៈសំណង់និងបរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស…

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យចំណូលពន្ធដារថយចុះ៥% នៅ១០ខែឆ្នាំ២០២១នេះ?

ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល ១០ខែ ឆ្នាំ២០២១ មានជាង ២ពាន់៣រយលានដុល្លារ មានការថយចុះ ៥% បើប្រៀបនឹងរយៈពេលដូចគ្នា កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ