កិច្ចព្រមព្រៀងចៀសវាងការយកពន្ធ

កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេស៥បន្ថែម


កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយបណ្ដាប្រទេសចំនួន៥ បន្ថែម ដូចជា ប្រទេសហ្វីលីពីន ឡាវ ជប៉ុន ទួរគី និង អេមីរ៉ាតអារ៉ាប់រួម ខណៈកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា (DTA) គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់បំផុត ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការផ្នែកពន្ធដារអន្តរជាតិ។ នេះបើតាមរបាយការណ៍វឌ្ឍនភាពការងារប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២១។ តើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា មានសារៈសំខាន់ដូចម្ដេចសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា?
កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេស៥បន្ថែម

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងបណ្ដាប្រទេសដទៃ ពិតជាចាំបាច់ណាស់ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនឱកាសវិនិយោគនៅក្នុងស្រុក។ បើតាមបណ្ឌិត ហុង វណ្ណៈ កិច្ចព្រមព្រៀង នឹងជួយឱ្យទំនិញមានថ្លៃដើមទាប ហើយកាលណាទំនិញមានថ្លៃដើមទាប ការចរាចរណ៍ទំនិញនៅលើទីផ្សារក៏មានតម្លៃសមរម្យដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងមានតម្រូវការផ្នែកវិនិយោគ ដូច្នេះ ចាំបាច់ណាស់ ក្នុងការចុះកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ជាមួយបណ្ដាប្រទេសដទៃ ព្រោះវាក៏ជាផ្នែកមួយជួយជំរុញឱ្យវិនិយោគិនមកវិនិយោគនៅកម្ពុជា។ 

បើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២១ កម្ពុជា បានចុះកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា(DTA) ជាបន្តបន្ទាប់ជាមួយនឹងប្រទេស និងដែនដីចំនួន ១០ រួមមាន សិង្ហបុរី ថៃ ចិន  ប៊្រុយណេ វៀតណាម ហុងកុង ម៉ាកាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្ន កម្ពុជាក៏បាននិងកំពុងចរចាកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា ជាមួយប្រទេសជាច្រើនផ្សេងទៀតដែរ រួមមាន ប្រទេសហ្វីលីពីន ប្រទេសឡាវ ប្រទេសជប៉ុន ប្រទេសទួរគី និងប្រទេសអេមីរ៉ាតអារ៉ាប់រួមជាដើម។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ៕

None



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួមកើនជាង៥០% នៅឆ្នាំ២០២១ ខណៈការបង្កើតFTA ទ្វេភាគីកំពុងសិក្សាលទ្ធភាព

ប្រទេសកម្ពុជា និងអារ៉ាប់រួម កំពុងសិក្សាពីលទ្ធភាពក្នុងការរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែខ្លាំងក្លាថ…

ទីក្រុងរណបជ្រោយចង្វារសម្រេចការអភិវឌ្ឍបានជាង៨០%ហើយ ទោះបីមានការរំខានពីកូវីដ-១៩

ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC បានបង្ហាញពីវឌ្ឍនភាពជុំវិញការអភិវឌ្ឍន៍គម្រោងទីក្រុងរណបជ្រោយចង្វាថា មកទល់ពេលនេះការសាងសង់អគារពាណិជ្ជកម្ម អគារលំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ