កូវីដ-១៩ នៅកម្ពុជា​បន្តរាលដាល​ខ្លាំង

អនុក្រឹត្យថ្មី៖ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល


អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត អាចប្រឈមនឹងរងការពិន័យជាប្រាក់ចន្លោះពី ២០ម៉ឺនរៀល ទៅ ១លានរៀល។ នេះបើយោងតាមអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
សិស្សានុសិស្ស​ពាក់ម៉ាស់ ការពារ​ការឆ្លង​មេរោគ អំឡុងពេល​ចូលរៀន​នៅសាលា​កាលពីពេល​កន្លងទៅ (រូបតំណាង)
ដោយ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងតំបន់​ប្រឈម​នឹងការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ និង​ជំងឺឆ្លង​កាចសាហាវផ្សេងទៀត ដែលបាន​កំណត់​ដោយ​ក្រសួងសុខាភិបាល ឬរាជរដ្ឋាភិបាល អាចប្រឈម​នឹង​ការ​ព្រមាន ឬពិន័យ​អន្តរការ​ប្រសិនបើ​ពួកគេ​ល្មើស​នឹងការណែនាំ ឬបទបញ្ជា​ណាមួយ​ពាក់ព័ន្ធ​ការពាក់ម៉ាស និងការរក្សា​គម្លាត​សុវត្ថិភាព។

មាត្រា២៩នៃអនុក្រឹត្យ​ថ្មី​បានចែងដូច្នេះថា៖«ត្រូវព្រមាន និងណែនាំ​ដោយមន្ត្រី​ក្រសួង​សុខាភិបាល ឬអាជ្ញាធរ​មាន​សមត្ថកិច្ច ចំពោះ​បុគ្គល​ដែលមិន​អនុវត្ត​នូវកាតព្វកិច្ច​ពាក់ម៉ាស ដែលមាន​ចែង​ក្នុងមាត្រា៥ ឬកាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដែលមានចែង​ក្នុង​មាត្រា៧​នៃ​អនុក្រឹត្យនេះ។ ក្នុងករណីនៅ​តែបន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល ត្រូវផ្តន្ទាទោស​ពិន័យ​អន្តរការណ៍​ពី ២០ម៉ឺនរៀល ទៅ១លានរៀល»។ 

ទន្ទឹមនឹងនេះ ពួកគេអាចនឹង​រងពិន័យ​អន្តរការណ៍ទ្វេដង ប្រសិនបើ​រកឃើញថា នៅតែប្រព្រឹត្ត​អំពើ​ល្មើសជាលើកទីពីរ បន្ទាប់ពីរង​ការពិន័យ​លើកទីមួយរួច។

ក្នុងមាត្រានេះដែរ ក៏បានចែង​ពី​ការព្រមាន ឬពិន័យលើបុគ្គល​ទទួល​ខុសត្រូវរៀបចំ​ការជួប​ជុំមនុស្ស ឬសកម្មភាព​សង្គម​ដទៃទៀត​ដែលមិនគោរព​តាមវិធានការ​រក្សាគម្លាត​សុវត្ថិភាពសង្គម​ផងដែរ។ ក្នុងករណី​នៅតែ​ប្រព្រឹត្ត​អំពើល្មើស ពួកគេត្រូវ​ផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍ពី ១លានរៀល ទៅ៥លានរៀល។ 

មាត្រា៥ នៃអនុក្រឹត្យ​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺ​ឆ្លងកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់​ផ្សេងទៀត​បានចែងថា ការពាក់ម៉ាស​ត្រូវធ្វើ​ជា​កាតព្វកិច្ច ដោយផ្អែកតាម​សកម្មភាព​ការងារ ឬស្ថានភាព​មុខ​របរ​របស់​បុគ្គល ឬទីកន្លែង​ដែលមាន​ហានិភ័យ​នៃការចម្លង​ជំងឺ​កូវីដ-១៩។ បុគ្គលដែល​មានកាតព្វកិច្ច​ពាក់ម៉ាស និងទីកន្លែង​ដែលតម្រូវ​ឲ្យមាន​ការពាក់ម៉ាស ត្រូវកំណត់ដោយ​ក្រសួង​សុខាភិបាល ដោយផ្អែកលើ​កម្រិត​នៃការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

អនុក្រឹត្យស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺឆ្លង​កាចសាហាវ និងប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត ដែលមាន​កម្រាស១០ទំព័រ ៩ជំពូក និង៣៥មាត្រានេះ ត្រូវបាន​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលប្រាប់ពីហេតុផលចំនួន៨ចំណុច ដែលកម្ពុជាត្រូវតែបន្តប្រើប្រាស់ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា

ក្រោយមានបណ្តាប្រទេសមួយចំនួនបានផ្អាកចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ AstraZenecaមក អ្នកនាំពាក្យក្រសួងសុខាភិបាលបានបកស្រាយថា វ៉ាក់សា…

មកទល់ពេល​នេះ មាន​តារា​កំប្លែង តារា​ចម្រៀង និង​ពិធីករ​ ៥​រូប​ហើយ បាន​ឆ្លង​​កូវីដ-១៩

ក្រោយ​លោកស្រី សេន ចិន្តា ហៅស្រីអ៊ីត តារាកំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន ប្រកាសពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅរសៀលថ្ងៃទី១៣ មីនា ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ