កម្ពុជា EBA និង វៀតណាម FTA

ក្នុងថ្ងៃតែមួយ កម្ពុជាត្រូវបានអឺរ៉ុបដកផ្នែកខ្លះនៃ EBA ខណៈវៀតណាមទទួលបានការអនុម័ត FTA ផ្លូវការពីសភាអឺរ៉ុប


នៅក្នុងថ្ងៃតែមួយ ពោលគឺ ថ្ងៃទី ១២ ខែកុម្ភៈនេះ ប្រទេសកម្ពុជាត្រូវបានអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ប៉ុន្ដែ វៀតណាមបែរជាទើបទទួលបានការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកកម្មសេរីអឺរ៉ុប-វៀតណាម (FTA) ជាផ្លូវការពីសភាអឺរ៉ុប។
ថ្ងៃតែមួយ កម្ពុជាត្រូវបានអឺរ៉ុបដកផ្នែកខ្លះនៃ EBA ខណៈវៀតណាមទទួលបានការអនុម័ត FTA ផ្លូវការពីសភាអឺរ៉ុប
ដោយ

បើតាម​ការចុះផ្សាយ​របស់សារព័ត៌មាន Reuters ការសម្រេច​ដក​ផ្នែកខ្លះ​នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាព​អឺរ៉ុបនេះ ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ប្រហែល​ជា ២០% នៃ​សិទ្ធិ​អនុគ្រោះ​ពន្ធ​ដែល​ខ្លួន​ទទួល​បាន​នៅ​​ក្រោម​​កម្មវិធី EBAនេះ។ 

បើតាមសេចក្ដីប្រកាសព័ត៌មានរ​បស់គណៈកម្មការអឺរ៉ុប  ការសម្រេចប្រកាស​ដកផ្នែកខ្លះ​នៃប្រព័ន្ធអនុគ្រោះ​ពន្ធ​ EBA ពីកម្ពុជានេះ នឹង​ត្រូវ​ដកលើ​ផលិតផល​​សម្លៀកបំពាក់ និងស្បែកជើង និងផលិតផល​ធ្វើដំណើរ និង​ស្ករសជាដើម។ ការសម្រេច​ដក​ភាពអនុគ្រោះពន្ធផ្នែកខ្លះ នៃ EBA ពីកម្ពុជានេះ ត្រូវបាន​គណៈកម្មការអឺរ៉ុប​ប៉ាន់ប្រមាណថា មាន​ប្រហែល ១ភាគ៥ ឬស្មើនឹង ១ពាន់លាន​អឺរ៉ូ ឬស្មើនឹងប្រមាណ ​១,០៩ ពាន់លាន​ដុល្លារអាមេរិក នៃការនាំចេញ​ប្រចាំឆ្នាំ​របស់កម្ពុជា​ទៅសហភាពអឺរ៉ុប។

បើសិន​ជា​សភា និងក្រុមប្រឹក្សាអឺរ៉ុប មិនមានការ​តវ៉ាអ្វីនោះទេ ការសម្រេច​ដកនូវ​ប្រព័ន្ធអនុគ្រោះពន្ធ​ EBA ពីកម្ពុជានេះ នឹង​ត្រូវចូលជាធរមាន​នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ខាងមុខ។

មុននឹង​ឈាន​ដល់​ការផ្អាក​ផ្នែក​ខ្លះ​នៃ​ EBA នេះ សហភាព​អឺរ៉ុប​បាន​និយាយ​ក្នុង​របាយការណ៍៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិ​​នយោបាយ​ និង​នីតិរដ្ឋ។

ក្នុងថ្ងៃជាមួយគ្នា ដែលកម្ពុជា​ត្រូវបានគណៈកម្មការ​អឺរ៉ុប​សម្រេច​ដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះដែរ ប្រទេសវៀតណាម​ឯណោះវិញ ទើបតែ​ទទួលបាន​នូវការនូវការ​ឆ្នោតគាំទ្រ​អនុម័ត​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) រវាង​អឺរ៉ុប និងវៀតណាមផងដែរ។ ដោយការបោះឆ្នោតក្នុងសភាអឺរ៉ុបនេះ មានសំឡេងគាំទ្រ ៤០១ សំឡេង និងសំឡេង​មិនគាំទ្រ ១៩២ សំឡេង និងអនុប្បវាទចំនួន ៤០។

សភាអឺរ៉ុប យល់ឃើញថា “កិច្ចព្រមព្រៀង​នេះ គឺជាកិច្ចព្រមព្រៀង​ទំនើប ទូលំទូលាយ និង​ពោរពេញដោយមហិច្ឆតាបំផុត មិនធ្លាប់មានពីមុន​ ដែលបាន​សម្រេច​ធ្វើឡើង​រវាង​សហភាពអឺរ៉ុប និងប្រទេស​កំពុងអភិវឌ្ឍន៍នេះ” នឹងចូលរួមចំណែក​ក្នុងការបង្កើត​ស្ដង់ដារខ្ពស់​នៅក្នុង​តំបន់ ហើយអាចនាំឲ្យមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ​ថ្នាក់​តំបន់ ទៅថ្ងៃអនាគតផងដែរ។

សភាអឺរ៉ុប បានគូសបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះ “គឺជាសញ្ញាដ៏រឹងមាំមួយ ក្នុងការអនុគ្រោះ​ដល់ពាណិជ្ជកម្មសេរី និងយុត្តិធម៌ទៅ​វិញទៅមក ក្នុង​ពេលដែល​មាននិន្នាការគាំពារ​និយម​កាន់តែខ្លាំងឡើង​ និងបញ្ហាប្រឈម​ធ្ងន់ធ្ងរ ចំពោះពាណិជ្ជកម្ម​ផ្អែកលើ​ពហុភាគី។

ប្រទេសវៀតណាម​ គឺជា​ប្រទេស​សមាជិកអាស៊ានទី២ហើយ ដែលមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយអឹរ៉ុប បន្ទាប់ពីប្រទេស​សិង្ហបុរី។

ក្រោយពេលការបោះឆ្នោត​សម្រេចរួចហើយនោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម ត្រូវបានរំពឹងថា នឹង​ចូលជាធរមាន នៅក្នុងខែ កក្កដា ខាងមុខនេះ ដោយវា​នឹង​មានការលុបបំបាត់ពន្ធគយ​រហូតដល់ទៅ ៩៩%។ ទោះបីជាយ៉ាងណា ប្រទេសវៀតណាម នឹងមានរយៈពេល​អន្តរកាល​រហូតដល់១០ឆ្នាំ សម្រាប់​ការនាំចូល​ទំនិញមួយចំនួន​ពីអឺរ៉ុប ដូចជា​រថយន្ដ និងស្រាបៀរជាដើម៕

None



អត្ថបទបន្ទាប់


អឺរ៉ុប​ព្យួរផ្នែក​ខ្លះនៃ​ EBA ​​លើ​ទំនិញ​សម្លៀក​បំពាក់​ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ស្ករស​របស់កម្ពុជា

សហភាព​អឺរ៉ុប​បាន​សម្រេច​នៅ​ថ្ងៃពុធ ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ដើម្បី​ផ្អាកផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ពី​​កម្ព…

IMF៖ វីរុសកូរ៉ូណា អាចនឹងមានឥទ្ធិពលស្រាលសម្រាប់សេដ្ឋកិច្ចសកល

នៅក្នុងអំឡុងពេលដែល វីរុសកូរ៉ូណា កំពុងវាយលុក និងបន្តរីករាលដាលឥតឈប់ឈរ ក្នុងប្រទេសចិននោះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានចេញមុខអះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ