កសិកម្ម

តើ​កម្ពុជា​មិន​អាច​​ដាំ​ស្លឹក​គ្រៃបាន​​មែន​ទេ ទើប​​នាំចូល​ស្លឹក​គ្រៃ ៥០​តោន​ក្នុង​១​ថ្ងៃ?


ដោយសារ​តែ​តម្រូវការ​គល់​ស្លឹក​គ្រៃ​ច្រើន បាន​ជា​ប្រទេស​កម្ពុជា​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេស​ជិត​ខាង​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ​៥០​តោន​យ៉ាង​ដូច្នេះ? ឬ​មួយ​ក៏​ខ្មែរ​យើង​ខ្ជិល​​ដាំ ឬ​ក៏​ដាំ​ហើយ​មិន​ដឹង​យក​ទៅ​លក់​នៅ​ឯណា? ឬ​ក៏​គ្មាន​ទីផ្សារ​មែន​ទេ?
ស្លឹកគ្រៃ​ដំណាំ​ស្រួល​ដាំ​សោះ តែ​កម្ពុជា​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​មិន​គ្រប់ ត្រូវ​នាំ​ចូលពី​គេ។ រូបភាព៖ Facebook
ដោយ
អំពី បន្លែ

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អង្គការ សេដាក បាន​ឲ្យ​ដឹង​ថា ការ​ពិត គល់​ស្លឹក​គ្រៃ​កំពុង​តែ​មាន​ទីផ្សារ​ល្អ។ ដោយសារ​មាន​តម្រូវការ​ច្រើន ទើប​ជំរុញ​ឲ្យ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដែល​ហៅ​កាត់​ថា សេដាក ខិតខំ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ ដាំ​ស្លឹក​គ្រៃ ខណៈ​ដែល​ស្លឹក​គ្រៃ​កំពុង​មាន​ទីផ្សារ​ល្អ។

មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​កសិករ​ក្នុង​ខេត្ត​ចំនួន​៦ ធ្វើការ​ដាំ​ដំណាំ​ស្លឹក​គ្រៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ខណៈ​ដែល​ការ​នាំ​ចូល​ស្លឹក​គ្រៃ​ពី​ប្រទេស​ជិត​ខាង​មាន​បរិមាណ​ច្រើន​លើស​លុប​នៃ​ផលិត​ផល​ក្នុង​ស្រុក។ គម្រោង​ការ​ដាំ​ដំណាំ​ស្លឹក​គ្រៃ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ។

លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​ប្រាប់ ខេមបូណូមីស ឲ្យ​ដឹង​ថា សេដាក បច្ចុប្បន្ន កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​ដាំ​ស្លឹក​គ្រៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក ពិសេស គឺ​រាជ​ធានី​ភ្នំពេញ។ 


☕️កម្ពុជា​នាំ​បន្លែ​ចូល​ពី​វៀតណាមនិង​ថៃមួយ​ឆ្នាំៗក្នុង​ទឹក​ប្រាក់​រយ​លាន​ដុល្លារ


លោក​បន្ថែម​ថា អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ចង់​ផ្គត់ផ្គង់​ស្លឹក​គ្រៃ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​យើង​ឲ្យ​មាន​ភាព​ទៀងទាត់​​ជាមួយ​​នឹង​​ស្ថិរភាព​តម្លៃ​​ផង​​ដែរ។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ធ្លាប់​បាន​លើក​ឡើង​ថា ការ​ផ្តួច​ផ្តើម​គំនិត​នេះ គឺ​ជា​ការ​ល្អ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់​ស្តែង។

ដូច្នេះ ប្រសិន​បើ​កម្ពុជា​មាន​លទ្ធភាព​អាច​ផលិត​ទំនិញ​កសិផល​បាន​ដោយ​ខ្លួន​ឯង​ច្រើន នោះ​ទីផ្សារ​យើង​ក៏​មាន​អ្នក​គាំទ្រ​ដែរ  ខណៈ​ដែល​ពលរដ្ឋ​ខែ្មរ​ភាគ​ច្រើន​កំពុង​មាន​និន្នាការ​ងាក​មក​ប្រើប្រាស់​ទំនិញ​ក្នុង​ស្រុក ជាង​ទំនិញ​នាំ​ចូល។

ការ​ផលិតផល​បន្លែ​និង​ផ្លែ​ឈើ បើ​តាម​លោក សម វិទូ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ផលិត​បាន​ពី ២០​ភាគរយ ទៅ ៣០​ភាគរយ​នៃ​តម្រូវការ​ក្នុង​ស្រុក។ 

ដូច្នេះ សូម​កុំទាន់​និយាយ​​ទៅ​​ដល់​​ការ​​នាំ​ចេញ​ធ្វើ​នោះ​អី បើ​សូម្បី​តែ​ស្លឹក​គ្រៃ​ជា​ប្រភេទ​ដំណាំ​ដែល​ងាយ​ដាំ​និង​ចំណាយ​ទុន​តិច​នោះ ក៏​យើង​នៅ​តែ​មិន​អាច​ធ្វើបាន​នៅ​ឡើយ ពីព្រោះ​ក្នុង​១ថ្ងៃៗ កម្ពុជា​បាន​ចូល​ស្លឹកគ្រៃ​ពី​ប្រទេស​ជិត​ខាង​យ៉ាង​តិច​ណាស់​ប្រមាណ ៥០​តោន៕




អត្ថបទបន្ទាប់


កម្ពុជា​នាំ​​ចូល​សរសៃ​សូត្រ​៣០០​តោន​ក្នុង​១​ឆ្នាំ​ពី​ប្រទេស​ជិត​ខាង

ការ​នាំ​ចេញ​ផលិតផល​ដែល​ធ្វើ​ពី​សូត្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង ប៉ុន្តែ ការ​ផលិត​សរសៃ​សូត្រ​ក្នុង​ស្រុក​សម្រាប់​ផ្គត់ផ្គ…

តើ​ហេតុ​អ្វី​ប្រជាជន​ជំពាក់​បំណុល? ខ្ចី​បំណុល​យក​ទៅ​ធ្វើ​អ្វីខ្លះ?

ប្រធាន​បទ​នៃ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​សន្ធឹក​សន្ធាប់ គឺ​ជា​ប្រធាន​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ