Advertisement
កសិកម្ម-​បន្លែ

កម្ពុជា​ផលិត​បន្លែ​បាន​តែ​ជិត​៥០%​នៃ​តម្រូវការ ក្រៅ​ពី​នោះ​គឺ​នាំ​ចូល!


កម្ពុជា​ល្បីល្បាញជា​ប្រទេស​កសិកម្ម ប៉ុន្តែ បើ​និយាយ​ពី​បន្លែ កម្ពុជា​ផលិត​បាន​ត្រឹម​តែ​ជិតពាក់កណ្ដាល​ប៉ុណ្ណោះ​នៃ​តម្រូវការ​ក្នុង​ស្រុក​សរុប ប្រមាណ​៩៣​ម៉ឺន​​តោន។ ក្រៅ​ពី​នោះ បន្លែជាង ៥០% កម្ពុជា​ត្រូវការ​នាំចូល​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក។
កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ។ ប្រទេស​វៀតណាម​បង្ហាញ​ការចាប់​អារម្មណ៍​លើ​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា។
ដោយ
Advertisement

​ការ​ដាំដុះ​​តាម​​រដូវ ផលិតភាព​នៃ​ការ​ដាំដុះ​ទាប និង​មិន​មាន​ស្ថិរភាព កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ កង្វះ​ខាត​ការ​​ចូល​ទៅ​កាន់​ទីផ្សារ បាន​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​ចរាចរ​បន្លែ​ក្នុង​ស្រុក។ ខណៈ​ដែល​ផ្សារ​ដើមគរ និង​ផ្សារ​​នាគមាស បាន​ក្លាយ​ជា​តំបន់​​យ៉ាង​សំខាន់​នៃ​ការ​ចែកចាយ​បន្លែ ជា​ពិសេស បន្លែ​នាំចូល ​ទៅ​កាន់​​ខេត្ត​ផ្សេងៗ ក្នុង​អំឡុង​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​កញ្ញា។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​កសិកម្ម។ 

លោក ហូ ពុទ្ធា នាយក​នៃ​នាយកដ្ឋាន​សាកវប្បកម្ម​​និង​ដំណាំ​រួមផ្សំ នៅ​ក្នុង​​វេទិកា​​ថ្នាក់​​ជាតិ​ស្តីពី​ដំណាំ​​បន្លែ ​លើក​ទី២ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​កម្ពុជា​និង​ម្ចាស់​ជំនួយ​​ផ្សេងៗ​កំពុង​​តែ​បាន​រៀបចំ និង​ផ្តល់​​បច្ចេកទេស​ក្នុង​ការដាំ​ដុះ​បន្លែ និង​ស្វែងរក​ដៃគូ​ទីផ្សារ​ដើម្បី​​ធ្វើ​យ៉ាងណា​​អាច​ផ្គត់ផ្គង់​​បន្លែ​ក្នុង​ស្រុក​​ទៅ​តាម​ទីផ្សារ​នៃ​​​តំបន់​ធំៗ បាន​ទៀងទាត់​​និង​មាន​គុណភាព។

តំបន់​ផលិត​បន្លែធំៗ ក្នុង​ប្រទេស​កម្ពុជា រួមមាន ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប និង​កំពត ដែល​គ្រប់​ដណ្តប់​ប្រមាណ ៥៧% នៃ​ផ្ទៃ​ដី​ដាំ​បន្លែ​សរុប។ ប៉ុន្តែ ដោយសារ​កត្តា​អាកាស​ធាតុ កម្ពុជា​អាច​ផលិត​បន្លែ​ត្រឹមតែ​រយៈពេល​ចន្លោះ​ពី​ខែ​តុលា ដល់​ខែ​មីនា ​តែ​ប៉ុណ្ណោះ ​ដែល​ជា​ខែ​​អំណោយ​​​ផល​​​ខ្លាំង​​​សម្រាប់​​ការ​ដាំដុះ។ 

ការដាំ​ដុះ​តាម​រដូវកាល​បណ្តាល​​ឲ្យ​ការ​ផ្គត់ផ្គង់​មិន​ទៀង​​ទាត់​សម្រាប់​សង្វាក់​ផលិតកម្ម ជា​ហេតុ​ជំរុញ​ឲ្យ​កម្ពុជា​នាំ​ចូល​បន្លែ​ពី​បរទេស​ប្រមាណ​ជាង ៥០​ម៉ឺន​​តោន​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក។

យោង​តាម​មន្ត្រី​ជំនាញ​ដដែល ​ទម្លាប់​នៃ​ការ​​បរិភោគ​បន្លែ​របស់​ប្រជាជន​​​ក្នុង​ម្នាក់ៗ ចាប់ផ្តើម​កើន​ឡើង​ពី ៤០ ទៅ ៤៥​គីឡូ​ក្រាម​​​ក្នុង​មួយ​ឆ្នាំ បើទោះ​បី​​ជា​វា​នៅ​ទាប​ជាង​អត្រា​នៃ​ការ​តម្រូវ​ពី​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម ​អង្គការ​​សហប្រជាជាតិ ដែលតម្រូវ​ឲ្យ​បរិភោគ​បន្លែ ដល់​ទៅ ៧៣​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ ក្នុង​មនុស្ស​ម្នាក់។

ផ្ទៃដី​ដាំ​បន្លែ​របស់​កម្ពុជា មាន​ទំហំ​សរុប​​ប្រមាណ​ត្រឹមតែ ១,៣% ឬ​ប្រមាណ​ត្រឹមតែ​ជាង ៥​ម៉ឺន​ហិកតា​​នៃ​ផ្ទៃ​ដី​កសិកម្ម​សរុប ៣,៣​លាន​ហិកតា។ បន្លែ​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ស្រូវ និង​ត្រី ដែល​បាន​ផ្តល់​សារធាតុ​ចិញ្ចឹម​​ដល់​ការធំ​ធាត់​របស់​មនុស្ស៕




អត្ថបទបន្ទាប់


សមាគម​រោងចក្រ​កាត់ដេរ​ស្នើ​ឲ្យ​អាមេរិក​​អនុគ្រោះ​ពន្ធ​លើ​​ផលិតផល​ស្បែក​​ជើង

ព័ត៌មាន
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នា​សប្ដាហ៍​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​បន្ថែម​ផលិត...

ទីផ្សារ​ស្រូវ​អង្ករ​នឹង​ប្រសើរ​ឡើង បន្ទាប់​ពី​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​៣​កន្លែង​ទៀត​សាង​សង់​រួច

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ អះអាង​ថា ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​ដែ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ