វិស័យបរធនបាលកិច្ច

តើវិស័យបរធនបាលកិច្ចបានរួមចំណែកអ្វីខ្លះ ក្នុងការជួយស្ដារនិងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាដែលកំពុងរងសម្ពាធពីវិបត្តិសកល?


ដ្បិតថាបរធនបាលកិច្ច គឺជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែវិស័យនេះបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ហើយក្នុងនោះដែរ វិស័យនេះ ក៏ដើរតួនាទីសំខាន់ក្នុងការជួយស្ដារ និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ ការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកាត់សម្គាល់រហូតដល់ជាង៧០០ករណី ជាមួយទំហំប្រតិបត្តិការចំនួន៦៣៥លានដុល្លារ បើទោះបីជាវិស័យនេះកំពុងរងឥទ្ធិពលពីវិបត្តសកលនានា ដែលកំពុងកើតមានយ៉ាងណាក្តី។
វិស័យបរធនបាលកិច្ច
ដោយ

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនគួរឱ្យកតសម្គាល់នាពេលបច្ចុប្បន្ននេះ តួយ៉ាងគិតត្រឹមដំណាច់ឆ្នាំ២០២៣ ករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ចមានការកើនឡើងរហូតដល់ចំនួន៧៨៨ករណី ជាមួយនឹងទំហំប្រតិបត្តិការមានរហូតដល់ជាង១ពាន់២រយលានដុល្លារ។ ឯកឧត្ដមបន្តថា កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ចមានការរីកចម្រើនខ្លាំងមកទល់បច្ចុប្បន្ន គឺដោយសារមានការចូលរួមពីប្រតិបត្តិករបរធនបាលកិច្ច ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិន ហើយក៏ជាយន្តការទាក់ទាញវិនិយោគិនផងដែរ ជាពិសេសវិនិយោគិនបរទេសតែម្ដង។

យ៉ាងណាមិញ បើតាមថ្នាក់ដឹកនាំរូបនេះ សម្រាប់ការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យ ក៏មានការកើនឡើងគួរឱ្យកត់សម្កាល់ផងដែរ ពោលគឺនៅក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ចំនួន៧០៩ករណី ជាមួយទំហំប្រតិបត្តិការចំនួន៦៣៥លានដុល្លារ ដោយក្នុងនោះភាគច្រើនទទួលបានការវិនិយោគពីវិនិយោគិនបទេស ដោយមានចំនួនប្រមាណ៦៤៤ករណី ជាមួយទំហំប្រតិបត្តិការជាង៦២០លានដុល្លារផងដែរ ដែលចំនួនវិនិយោគិនបរទេសវិនិយោគលើវិស័យអចលនទ្រព្យនេះ គឺស្មើនឹងប្រមាណ៥០% នៃទីផ្សារបរធនបានកិច្ចទាំងអស់នៅកម្ពុជា។

តាមរយៈទំហំវិនិយោគទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីវិស័យអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិសកលដែលកំពុងកើតមានក្តី ប៉ុន្តែវិនិយោគិនបរទេសនៅតែបន្តការវិនិយោគរបស់ពួកគេជាបន្តបន្ទាប់នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា តាមរយៈយន្តការរបស់បរធនបាលកិច្ចនេះជំនួសឱ្យជម្រើសនៃវិនិយោគផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា ដោយបានបន្ថែមថា ការដាក់ឱ្យដំណើរការយន្តការរបស់បរធនបាលកិច្ច មិនត្រឹមតែចូលរួមជួយជំរុញដល់វិស័យអចលទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយបញ្ហាអាគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល ក៏បានបញ្ចូលយន្តការរបស់បរធនបាលកិច្ចជាវិធានការដំណោះស្រាយមួយនៅក្នុងវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាលផងដែរ។

បើតាមឯកឧត្តម សុខ ដារ៉ា គិតត្រឹមចុងឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១០ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន១៣។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូប វ័ន្តបុគ្គលបានចំនួន៥២រូប ក្នុងនោះ២៧រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង២៥រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៣ផងដែរ។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕

None



អត្ថបទបន្ទាប់


ធនាគារ SME បានផ្តល់ហិរញ្ញប្បទានអស់ជិត៥០០លានដុល្លារ ដល់សហគ្រាសជាង៣ពាន់គិតត្រឹមដំណាច់ឆ្នាំ២០២៣

គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME) បានផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់ជិត៥០០លានដុល្លារអាម៉េរិក ដល់សហគ្…

សម្តេច ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាគាំងមួយចំនួន

ក្រៅពីកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការស្តារ និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យរស់ឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ