វ៉ាក់សាំងកូវីដ-១៩

កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥៦ម៉ឺនដូស ពីប្រទេសអ៊ីតាលី


កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca ចំនួន១លាន៥៦ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី ២៥ ខែមេសា ខណៈបច្ចុប្បន្ននេះ កម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងសម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋកម្ពុជាជាង១១លានដូស និងវ៉ាក់សាំងនៅសល់ប្រមាណជាង ២០លានដូសពីប្រទេសមួយចំនួនទៀត នឹងត្រូវដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ផងដែរ ។
កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca ចំនួន១លាន៥៦ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី ២៥ ខែមេសា រូបភាព៖ SPM page
ដោយ

នេះ​បើ​តាម​កា​គូសបញ្ជាក់​ពី​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា នា​ឱកាស សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល អំណោយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពី​រដ្ឋាភិបាល​ប្រទេស​អ៊ី​តា​លី នៅ​ថ្ងៃ​ទី ២៥ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ផង​ដែរ​ថា ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បង្ក​ឱ្យ​មាននូវ​ភាព​មិន​ប្រាកដប្រជា រាជរដ្ឋាភិបាល នឹង​បន្ត​ជំរុញ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដែល​អំណោយ​វ៉ាក់សាំង​កូដ​-១៩ ដ៏​ថ្លៃថ្លា​ពី​ប្រជាជន និង​រដ្ឋាភិបាល​អ៊ី​តា​លី នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​។ ទន្ទឹម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​នឹង​មាន​វ៉ាក់សាំង​មក​ជា​បន្តបន្ទាប់ ដែល​នៅ​សល់​ប្រមាណ​ជាង​២០​លាន​ដូ​សទៀត ដែល​ជា​ការ​សន្យា​ផ្តល់​ឱ្យ​របស់​ប្រទេស​ជា​មិត្តភក្តិ ដែល​នឹង​បញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​ផង​ដែរ​។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំង​ខាង​កងទ័ព ស៊ី​វិល ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត តម្រង់​ឆ្ពោះទៅ​រក​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​នៅ​សេសសល់ និង​អំពាវនាវ​ជា​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដែល​ជា​កាតព្វកិច្ច​តម្រូវ​តែ​ម្តង ដោយ​កម្ពុជា​នៅ​សល់​មនុស្ស​ប្រមាណ​ជាង ៦​លាន​នាក់​ទៀត ដែល​មិន​ទាន់​ចាក់​ដូ​ស​ទី​៣ ខណៈ​ពលរដ្ឋ​ជាង​១​លាន​នាក់​បាន​ចាក់​ដូ​ស​ទី​៤ រួច​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែមេសា អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា មាន​ចំនួន​ជាង ៩៣% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​ផង​ដែរ​។

នា​ឱកាស​នេះ​ដែរ សម្តេច បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​សម្តែង​នូវ​អំណរ​គុណ​ដល់​រដ្ឋាភិបាល​អ៊ី​តា​លី ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រឹត​បន្ដឹង​ចំណងមិត្តភាព និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អ៊ី​តា​លី​-​កម្ពុជា ទាំង​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច ។ ជាក់ស្តែង​កម្ពុជា ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សាទរ ចំពោះ​ការ​បង្កើត​ស្ថាន​កុងស៊ុល​កិត្តិយស​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ភាព​រីក​ចម្រើន និង​ភាព​សកម្ម​នៃ​សហគមន៍​ធុរកិច្ច​អ៊ី​តា​លី ជា​ពិសេស​សមាគម​ធុរកិច្ច​អ៊ី​តា​លី​កម្ពុជា (Italian-Cambodian Business Association-ICBA)​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​ការ​វិនិយោគ​ន​នៅ​កម្ពុជា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អ៊ី​តា​លី​-​អាស៊ាន និង​សហភាព​អឺរ៉ុប​-​អាស៊ាន ។ ក្នុង​នាម​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ហើយ​កម្ពុជា​ក៏​សូម​លើកទឹកចិត្ត​ដល់​សាធារណរដ្ឋ​អ៊ុ​តា​លី ក៏​ដូច​ជា​សហភាព​អឺរ៉ុប បន្ត​ជំរុញ​ការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​អាស៊ាន​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទ សោម ស្រី​ពេជ្រ

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្ដែគប្បីពាក់នៅទីកន្លែងបន្ទប់បិទជិត

សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស តាមទីសាធារណៈ ទីកន្លែងចំហរនានា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពល…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យតម្លៃដូងប្រេងកើនកាន់តែខ្ពស់ ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជាមានតិចតួច

ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ពិសេសលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំង ដូងប្រេង ជាដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ