ការនាំចេញផលិតផលកសិកម្ម

កម្ពុជានៅតែពឹងផ្អែកទីផ្សារវៀតណាមខ្លាំង សម្រាប់ការនាំចេញផលិតផលកសិកម្ម


ប្រទេសវៀតណាម បានក្លាយជាទិសដៅសំខាន់បំផុត របស់កម្ពុជា ក្នុងចំណោមទិសដៅនៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា ចំនួន ៩០ប្រទេស។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលជិត ៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់មានជាង ៣ពាន់លានដុល្លារអាមេរិក។ យោងតាមការបញ្ជាក់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងចំណោមកសិផលសរុប ដែលបាននាំចេញក្នុងរយៈពេល ៩ខែ កន្លងមកនេះ មានជាង៦៤% ឯណោះ ដែលកម្ពុជា បាននាំចេញទៅប្រទេសវៀតណាម។
ផលិតផលកសិកម្ម មៀន ចេក ស្វាយ និងដំឡូងជ្វា

តាម​ពិត​ទៅ ក្រៅពី​ប្រទេស​វៀតណាម កម្ពុជា ក៏​មាន​ទីផ្សារ​ជា​ច្រើន​ប្រទេស​ផ្សេង​ទៀត ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា កម្ពុជា ក៏​បាន​នាំ​ចេញ​កសិផល មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ថៃ ប្រមាណ​២០% និង ប្រទេស​ចិន ជិត​១០% ផង​ដែរ​។ បើ​ទោះបី កម្ពុជា បាន​និង​កំពុង​ជួប​នូវ​វិបត្តិ​កូ​វី​ដ​-១៩ តែ​សន្ទុះ​នៃ​ការ​នាំ​ចេញ​ផលិតផល មិន​មានការ​ថមថយ​នោះ​ទេ ក្នុង​នោះ ប្រទេស​វៀតណាម បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ការ​នាំ​ចេញ​របស់​កម្ពុជា​។ តើ​មាន​កត្តា​សំខាន់​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​កម្ពុជា បន្ត​ពឹងផ្អែក​លើ​ទីផ្សារ​វៀតណាម ក្នុង​ការ​នាំ​ចេញ​កសិផល?

ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា និង ជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម បាន​គូសបញ្ជាក់​ថា តាំងពី​កម្ពុជា ជូ​ប​នូវ​គ្រោះ​មហន្តរាយ​កូ​វី​ដ​-១៩ ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ ក៏​បាន​ជួប​បញ្ហា​មួយ​ចំនួន​ដែរ ពិសេស​នៅ ប៉ែក​អឺរ៉ុប ព្រោះ​កង្វះ​បញ្ហា​ដឹក​ជញ្ជូន​។ ការណ៍​នេះ ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា កាន់តែ​ងាក​ទៅ​រក​ទីផ្សារ ក្នុង​តំបន់ ពិសេស​ប្រទេស​វៀតណាម ដែល​មាន​តម្រូវការ​ខ្ពស់ នូវ​ផលិតផល​កសិកម្ម សម្រាប់​កែ​ច្នៃ​។ ក្រៅពី​មាន​តម្រូវការ​ខ្ពស់ ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម មាន​ភាព​ងាយស្រួល និង​មិន​ចាំបាច់​ចំណាយពេល​យូរ​។

ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា  បាន​បើក​ទូលាយ​នូវ​ការ​នាំ​ចេញ​កសិផល​មិន​ទាន់​កែ​ច្នៃ ទើប​ធ្វើ​ឱ្យ​ឈ្មួញ​ពី​ប្រទេស​វៀតណាម មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រមូល​ទិញ និង​ដឹក​ជញ្ជូន​កសិផល ពី​កម្ពុជា​។ ដោយឡែក សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន​ក​សិ​ល​ផល ពី​កម្ពុជា ទៅ​វៀតណាម ក៏​មានការ​ចំណាយ​តិច​ផង​ដែរ ដែល​ធ្វើ​ឱ្យ​លំហូរ​នៃ​ការ​នាំ​ចេញ​កសិផល ទៅ​កាន់​ប្រទេស​វៀតណាម មាន​ចំនួន​ច្រើន ជាង​ទីផ្សារ​ប្រទេស​ដទៃ​។

បើ​ទោះបី វៀតណាម បាន​ក្លាយជា​ទីផ្សារ​សំខាន់ ក្នុង​ការ​នាំ​ចេញ​កសិផល សម្រាប់​កម្ពុជា ក៏​ដោយ​ចុះ តែ​អ្នកជំនាញ​រូប​នេះ យល់​ថា កម្ពុជា មិន​ត្រូវ​ពឹងផ្អែក​ទាំង​លើ​វៀតណាម ក្នុង​ការ​នាំ​ចេញ​កសិផល​នោះ​ទេ ព្រោះ​បើ​ប្រៀបធៀប​នឹង​ទីផ្សារ ផ្សេង​ទៀត តម្លៃ​នៃ​ការ​ចេញ ទៅ​វៀតណាម ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។ ដូច្នេះ ទាមទារ​ឱ្យ​កម្ពុជា បន្ត​ពង្រឹង​បន្ថែម​នូវ គុណភាព លទ្ធភាព និង​សម​ត្ថិ​ភាព ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ដើម្បី​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​។

សូម​បញ្ជាក់​ថា រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២១ នេះ កម្ពុជា បាន​នាំ​ចេញ​កសិផល​ជិត ៦​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​គិត​ជា​ទឹកប្រាក់​មាន​ជាង ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង​ជាង​៨៨% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ក្រោយត្រឡប់ពីភ្ជុំបិណ្ឌ កម្មករជាង៤០០នាក់បានឆ្លងកូវីដ-១៩

រយៈពេលបីថ្ងៃ នៃ ការឈប់សម្រាករបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ សហគ្រាស បុគ្គលិក និងមន្ត្រីរាជការ ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌនាកន្លងមកនេះ…

អេស៊ីលីដា សម្រេចទទួលយកឥណទាន ១០០លានបន្ថែមពីធនាគារបរទេស ដើម្បីត្រៀមទុកផ្ដល់កម្ចីជូន SMEs

ធនាគារអេស៊ីលីដាបានសម្រេចទទួលឥណទានពីធនាគារបរទេសចំនួន ១០០លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកកញ្ចប់មូលនិធិដើមទុន ត្រៀមផ្តល់ឥណទានជូនសហគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ