ទេសចរ​ជប៉ុន

កម្ពុជារៀបយុទ្ធសាស្ត្រអន្ទងចិត្តភ្ញៀវទេសចរជប៉ុន ឲ្យមកកម្សាន្ដកម្ពុជាកាន់តែច្រើន


រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹកនាំក្រុមការងារ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ វិស័យទេសចរណ៍ ទៅកាន់ប្រជាជនជប៉ុន ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនបន្ថែមទៀតឱ្យមកទស្សនាកម្ពុជា។
កម្ពុជារៀបយុទ្ធសាស្ត្រអន្ទងចិត្តភ្ញៀវទេសចរជប៉ុន ឲ្យមកកម្សាន្ដកម្ពុជាកាន់តែច្រើន (www.hasznaltmobil.info)
ដោយ

ទំព័រហ្វ៊េសប៊ុក​ក្រសួង​ទេសចរណ៍​បង្ហាញថា ពិព័រណ៍នេះ​ធ្វើឡើងចាប់​ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៩ ដោយមាន​កិច្ចសហការ​ពីសមាគមខ្មែរនៅ​ប្រទេស​ជប៉ុន។ ក្នុងនោះ មានការសម្តែង​របាំបុរាណ​ខ្មែរ សម្តែងក្បាច់​គុនល្បុក្កតោ​របស់ខ្មែរ និងច្រៀង​ចម្រៀងខ្មែរ និងក្រុមតន្ដ្រីករ​ខ្មែរផ្សេង​ទៀត និងការតាំងពិព័រណ៍​ម្ហូបអាហារ​ខ្មែរ វប្បធម៌ និងស្តង់ទេសចរណ៍​ប្រមាណ ២៥០​និងមានអ្នក​ចូលរួម​ប្រមាណជាង ១០ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន បញ្ជាក់ថា  កម្ពុជាបន្ត​ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា លើទីផ្សារ​ជប៉ុន​និង រឹតចំណង​មិត្ត​ភាពកម្ពុជា-ជប៉ុន ហើយកម្ពុជា​ពិតជាស្វាគមន៍​យ៉ាងក្លៀវក្លា​ចំពោះទេសចរណ៍​ជប៉ុន ដែលមក​កម្សាន្ត​នៅស្រុកខ្មែរ។ លោករំពឹងថា តាមរយៈ​ពិពណ៌នេះ ពិតជាអាច​អន្ទងចិត្ត​ភ្ញៀវទេសចរណ៍​ជប៉ុនកាន់​តែច្រើន​ទៀត​មកទស្សនាកម្ពុជា។

ព្រឹត្តិការណ៍​ពិព័រណ៍កម្ពុជា ត្រូវបាន​បើកសម្ពោធ​ក្រោមអធិបតីភាព​លោករដ្ឋមន្ត្រី ថោង ខុន និងមានការ​ចូលរួម​ពីសំណាក់​លោក Kenji YAMADA អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក Masahiro Imamura ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភាជប៉ុន-កម្ពុជា លោក អ៊ុង រចនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ជប៉ុន លោក Fumiaki TAKAHASHI  អតីតឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំកម្ពុជា លោក Yuji Kumamaru អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា តំណាង​អង្គទូត​នៃបណ្តាប្រទេស​សមាជិក​អាស៊ាន ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្ត​ជប៉ុនយ៉ាង​ច្រើនកុះករ។ 

កម្ពុជាបានកំណត់​គោលដៅទាក់ទាញ​ភ្ញៀវទេសចរជប៉ុន មកទស្សនា​ក្នុងប្រទេស ឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខណៈពេល​ដែលការតភ្ជាប់​ជើង​ហោះហើរ​ត្រង់រវាងកម្ពុជា និងជប៉ុន ដែលបាន​ធ្វើឡើងចាប់​ពីដើមខែ​កញ្ញា ឆ្នាំ ២០១៦មកម្ល៉េះ។  

ទោះជាយ៉ាងណាក្ដី អ្នកជំនាញនៅក្នុង​វិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និងពង្រឹង​សេវាកម្ម​ទេសចរណ៍​បន្ថែម​ទៀត​ ដើម្បីគាំទ្រ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ដែលកំពុង​កើនឡើង​យ៉ាងខ្លាំង។

​រាជរដ្ឋាភិបាល ព្យាករណ៍ថា ភ្ញៀវទេសចរណ៍​អន្តរជាតិ​នឹងមកទស្សនានៅ​កម្ពុជា​ប្រមាណជាង៧លាន​នាក់នៅ​ឆ្នាំ២០២០ ប៉ុន្តែភ្ញៀវទេសចរ​ជប៉ុន​ដែលមកទស្សនា​កម្ពុជាមាន​ចំនួន​លំដាប់ទី ៦ បើធៀបនឹង ចិន វៀតណាម ថៃ កូរ៉េ សហរដ្ឋអាមេរិក៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំង ទទួលបានពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩

កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី …

រក​ឃើញ​ម្ចាស់​អភិវឌ្ឍ​ផ្សារ​ទំនើបស្តង់ដារអន្តរជាតិ នៅ​ផ្លូវ៦០ម៉ែត្រហើយ!

កាលពី​ខែមីនា ឆ្នាំ២០១៩ សារព័ត៌មាន ខេមបូណូមីស បាន​ផ្សាយ​អត្ថបទ​មួយ ដែល​មានចំណងជើងថា "នៅ​ពេល​ផ្សារ​ទំនើប​លំដាប់​អន្តរ​ជាតិ​មួយ​នេះ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ