មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភព​លោក ថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០២០

កម្ពុជា​នឹង​ចូលរួម'មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក' នៅសប្ដាហ៍ក្រោយ


នៅសប្ដាហ៍ក្រោយនេះ អ្នកដឹកនាំ​កំពូលៗ​នៅក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​និង​បច្ចេកវិទ្យា​មកពី​ជាង ៤០ប្រទេស នៅទូទាំង​ពិភព​លោក ក្នុងនោះរួមទាំង​កម្ពុជាផង នឹង​ជួបជុំគ្នា​តាម​អនឡាញ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការវិវត្ដនៅក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា នៅខណៈ​ដែល​ពិភព​លោក​ទាំងមូល​កំពុងប្រឈមនឹង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ ។
ធនាគារអេស៊ីលីដា បានពង្រីកបណ្តាញទូទាត់ហិរញ្ញវត្ថុកាន់តែធំជាមួយធនាគារថៃដ៏ល្បីល្បាញ
ដោយ

មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ពិភព​លោក ឆ្នាំ​២០២០ គឺ​ជា​លំនាំ​ថ្មី​មួយទៀត​នៃ​មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​សិង្ហ​បុរី (Singapore Fintech Festival) ដែលបានប្រារព្ធ​ដំបូងគេ​កាលពីឆ្នាំទៅមិញ នៅប្រទេស​សិង្ហ​បុរី ដោយ​មាន​អ្នកចូលរួម​ ៦ម៉ឺន​នាក់ មកពី​ ១៤០​ប្រទេស ក្នុង​នោះមានទាំង​ប្រមុខរដ្ឋ អ្នកធ្វើ​គោល​នយោបាយ និង​អ្នក​ដឹកនាំ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា ។ 

មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុពិភព​លោក (World Fintech Festival) រៀបចំ​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី និង​ សហគ្រាស​សិង្ហបុរី (Enterprise Singapore) នឹង​មានទម្រង់ជា​វេទិកា​កូនកាត់ ដោយ​រួមមាន​កម្មវិធី​អនឡាញ ២៤ម៉ោង​មួយ អម​ដោយ​ព្រឹត្តិការណ៍​រណប​ចំនួនជាង ៤០ទៀត មកពី​ជុំវិញ​ពិភព​លោក ។ អ្នករៀបចំ​សង្ឃឹមថា គំរូ​កូនកាត់ថ្មីនេះ​នឹង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ចូលរួមកាន់តែប្រសើរជាងមុន ក្នុងការជួបជាមួយ​សហគមន៍​ FinTech ពិភព​លោក ។

ធនាគារជាតិ​នៃកម្ពុជា, សមាគម​ធនាគារ​នៅ​កម្ពុជា, និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​នៃកម្ពុជា (CAFT) នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​រណប​ពី​កម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ​២០២០ ដែលនឹង​បង្ហាញ​កិច្ច​ពិភាក្សា​តុមូល​ ដោយ​មាន​ការចូលរួម​ពី​វាគ្មិន​ជាតិ​និង​អន្តរជាតិ លើ​ប្រធានបទ​នានា​ រាប់តាំងពីការលេចឡើង​នូវ​រូបិយបណ្ណ​ឌីជីថល, ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា 5G ក្នុង​ការពន្លឿន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ រហូតដល់​​​របៀប​ដែល​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​អាច​គាំទ្រ​វិស័យ​នានា​ដែល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយ​ជំងឺរាតត្បាតកូវីដ-១៩ ។ 

លោក Tomas Pokorny អគ្គលេខាធិការរបស់ CAFT បាន​និយាយថា "ការជួបជុំ​គ្នា​នៃ​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ នៅក្នុង​មហោស្រព​នេះ គឺ​ជា​ឱកាស​ដ៏ល្អ​អស្ចារ្យសម្រាប់​យើង​ទាំងអស់​គ្នា ចែករំលែក​បទពិសោធន៍ និង​គំនិតនានា អំពី​របៀប​ដែល​បច្ចេកវិទ្យា​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៅក្នុង​ការរក​ប្រាក់ សន្សំ​ប្រាក់ និង​ចាយ​ប្រាក់របស់​យើង ។"

លោក​ Tomas និយាយបន្តថា "វាគ្មិន​មួយ​រូបដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាពិសេស គឺ​ ប្រធាន​គម្រោង​ពិសេស​របស់​ក្រុមហ៊ុន Safaricom មកពីប្រទេស​កេនយ៉ា ដែល​បាន​បង្កើត​សេវា​ទូទាត់​ប្រាក់​តាម​ទូរសព្ទ​ចល័ត​មួយ ឈ្មោះ M-Pesa ដែល​បាន​ក្លាយ​ជា​គំរូ​ដ៏ជោគជ័យ​បំផុត នៅក្នុង​ធុរកិច្ច​ផ្នែកនេះ នៅតាមបណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ។"

វាគ្មិន​ អ្នកចូលរួម និង​អ្នកឧត្ថម្ភ​ព្រឹត្តិការណ៍​នេះ រួមមាន Prudential, Cellcard, True Money, Wing, AMK, CBC, Acleda, Kooming Bank, Ezecom, ABA Bank, PPCB, JTrust, KE, E-Money, Sabay និង QED ៕




អត្ថបទបន្ទាប់


ថ្ងៃទី៤​ ខែធ្នូ ៖ មួយថ្ងៃ ឆ្លង​ថ្មី ១០នាក់ ក្នុងនោះ ៦នាក់ ជា​ករណី​ឆ្លង​សហគមន៍

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី កូវីដ-១៩ ចំនួន ១០នាក់ ក្នុង​នោះ​ ​៦នាក់ ជាករណី​ឆ្លង​សហគមន៍ ដែលពាក់ព័ន្…

ឆ្នាំ​២០២០ អាមេរិក​លក់​អាវុធ​ទៅ​បរទេស​បាន ១៧៥ពាន់លានដុល្លារ កើនលើស​ឆ្នាំមុន ៥ពាន់លានដុល្លារ

នៅក្នុង​ឆ្នាំ​សារពើ​ពន្ធ​ដែល​បញ្ចប់ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស​ បានចំនួន ១៧៥​ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ