ពាណិជ្ជកម្មកម្ពុជា-អាមេរិក

ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ២០១៧ មានជាង៣,៤ពាន់លានដុល្លារ


គិតពេញ១ឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិក មានចំនួនជាង ៣,៤ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០១៦ មានជាង៣,១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យជំរឿនស្ថិតិរបស់សហរដ្ឋដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

ក្នុងរបាយការណ៍ដដែលនោះ បានបញ្ជាក់ទៀតថា ទំហំទឹកប្រាក់ដែលកម្ពុជា បាននាំចេញទៅកាន់អាមេរិកមានរហូតដល់ជាង៣ពាន់លានដុល្លារ ខណៈដែលការនាំចូលពីអាមេរិកមានត្រឹមតែ៤០០លានដុល្លារ។ បើក្រឡេកទៅមើល ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកកាលពីឆ្នាំ២០១៦វិញ ឃើញថា មានត្រឹមតែជាង ២,៨ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចូលពីអាមេរិកមានជាង ៣៦០ លានដុល្លារអាមេរិក។ 

យ៉ាងណាក៏ដោយ បើធៀបឆ្នាំ២០១៦ និងឆ្នាំ២០១៥ ឃើញថា ការនាំចេញទៅកាន់អាមេរិកនៅឆ្នាំ២០១៦ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺមានប្រមាណតែជាង ២,៨ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០១៥ មានជាង ៣ ពាន់លានដុល្លារអាមេរិក។ ដ្បិតតែយ៉ាងនេះក្ដី ប៉ុន្ដែនៅឆ្នាំ ២០១៧ កំណើននាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានងើបខ្ពស់ឡើងវិញ ពោល គឺមានប្រមាណជាង ៣,៤ ពាន់លានដុល្លារអាមេរិក។

តាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺត្រូវបានទទួលការអនុគ្រោះពន្ធគយ សម្រាប់តែការនាំចេញកាបូបធ្វើដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់មុខទំនិញផ្សេងទៀត គឺត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងនៃអង្គការ WTO។ ម្យ៉ាងទៀត កម្ពុជា ក៏កំពុងធ្វើពិពិធកម្មទីផ្សារបន្ថែម ទៅកាន់ទីផ្សារនៃបណ្ដាប្រទេផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏ធ្លាប់បានស្នើឲ្យភាគីអាមេរិកលើកលែងពន្ធនាំចូលស្បែកជើងពីកម្ពុជាទៅអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធឈ្មោះថា GSP ដែរ ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ ការស្នើរសុំនេះ នៅមិនទាន់សម្រេចបានលទ្ធផលនៅឡើយទេ៕ 

None



អត្ថបទបន្ទាប់


បបរកង្កែបរសជាតិសាំងហ្គាពួរ មានលក់នៅភោជនីយដ្ឋាន G7

G7 Sin Ma ជាយីហោមកពីប្រទេសសិង្ហបុរី ដែលបានបង្កើតដំបូងគេនៅភ្នំពេញ ដើម្បីសម្រិតសម្រាំងម្ហូបអាហារពិសេស ដោយចុងភៅជនជាតិសិង្ហបុរី សម្រាប់បំព…

ក្រុមហ៊ុន​ជប៉ុន​មួយក្រុម នឹងមក​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ច​នៅកម្ពុជា​សប្ដាហ៍​ក្រោយ

អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) នឹងធ្វើការ​ដឹកនាំ ក្រុមហ៊ុន​ជប៉ុន​មួយក្រុម ចូលមក​ទស្សនកិច្ច​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ