ការនាំចេញ​របស់កម្ពុជា

កម្ពុជានាំចេញទៅអាមេរិកមានជិត ១.៦០០ លានដុល្លារ នៅ​៣ខែ ឆ្នាំ២០២០


ទោះបីជាមានបញ្ហាកូវីដកើតឡើងនៅរយៈប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្ដែ បើពិនិត្យទៅមើលការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២០នេះ គឺសម្រេចបានរហូតដល់ទៅជិត១.៦០០ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៤៧៤ លានដុល្លារអាមេរិក បើគិតជាអត្រាកំណើន គឺកើនឡើងដល់ទៅជាង ៤០% ធៀបនឹងរយៈពេល ៣ខែដំបូងកាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យជំរឿនរបស់អាមេរិក។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

តាមរបាយការណ៍​ដដែលនេះ បញ្ជាក់ថា នៅបីដំបូងឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និងអាមេរិក សម្រេចបាន​​ជិត ២.៧០០ លាន​ដុល្លារអាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅអាមេរិក មាន​ទំហំទឹកប្រាក់​ជិត ​១.៦០០ លាន​ដុល្លារ ខណៈដែល​អាមេរិក​នាំចូលកម្ពុជាវិញ​​មានប្រមាណតែ ​៨៥​លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទីផ្សារ​អាមេរិកត្រូវបាន​គេ​ដឹងថា គឺជា​អ្នកបញ្ជាទិញ​ដ៏សំខាន់​មួយ សម្រាប់​មុខទំនិញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និងកាបូប របស់​កម្ពុជា​។ ប៉ុន្ដែ ថ្មីៗនេះ​ ត្រូវបាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លើកឡើងថា អ្នកបញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង និងកាបូប ទាំងនៅ អឺរ៉ុប និងអាមេរិក គឺមានភាគច្រើន ​មិនបាន​ទូទាត់​ប្រាក់​ រាល់​ទំនិញ​ដែលបាន​ដឹកជញ្ជូនរួចនោះទេ ហើយទំនិញ​ដែល​នឹងត្រូវដឹកជញ្ជូន​ទៅ​ផ្សេងទៀត ក៏អ្នកបញ្ជាទិញ​ទាំងនោះ មិនព្រម​ទទួលយក​ដែរ ក្រោមហេតុផល​បញ្ហា​កូវីដ-១៩។ លើសពីនេះទៀត អ្នកបញ្ជាទិញ នៅអឺរ៉ុប និងអាមេរិក ក៏បាន​លុបចោល​ការកម្ម៉ង់​ទិញថ្មី​​សម្រាប់​រយៈពេល​ប្រមាណ ២ ខែ​ខាងមុខ​ផងដែរ។ 

ទោះយ៉ាងណា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នៅតែ​ទទូច​ឲ្យ​អ្នកបញ្ជាទិញ​គោរព​តាមកិច្ចសន្យា និងទូទាត់ប្រាក់​មកកាន់​រោងចក្រ​នៅកម្ពុជា។

ផលិតផល​សំខាន់​ដែល​កម្ពុជា​នាំចេញ​ទៅអាមេរិកមានដូចជា​ សម្លៀកបំពាក់ ស្បែកជើង និងកាបូប​ជាដើម រួមទាំងផលិតផល​មួយចំនួនទៀត។

ចាប់តាំងពី​ខែ កក្កដា ឆ្នាំ២០១៦មក រដ្ឋាភិបាល​អាមេរិក បាន​ប្រកាស​ផ្ដល់​ប្រព័ន្ធអនុគ្រោះពន្ធ​ GSP សម្រាប់​មុខទំនិញ​មួយចំនួន​របស់​កម្ពុជា​នាំទៅអាមេរិក​ រួមមាន វ៉ាលី កាបូប កាបូបស្ពាយ និងកាបូបដាក់ប្រាក់​ជាដើម។

តាម​របាយការណ៍​ពីការិយាល័យ​ជំរឿន​របស់អាមេរិក ការនាំចេញ​របស់​កម្ពុជា​ទៅអាមេរិក​កាលពី​ឆ្នាំ២០១៩ ​មាន​ប្រមាណ​ជាង ៥.៣០០ លានដុល្លារអាមេរិក ធឿបនឹង​ឆ្នាំ២០១៨ មានការកើនឡើង​ប្រមាណ​ ៤០% ខណៈការ​នាំចូល​ពីអាមេរិក​មកវិញ នៅឆ្នាំ២០១៩​ មានប្រមាណ ជាង​ ៥០០ លាន​ដុល្លារ កើនជាង ១៥% ធៀបនឹង​ឆ្នាំ២០១៨។

បើយើង​ក្រឡេក​មកមើល​ការនាំចេញ​ជារួម​របស់​កម្ពុជា ឃើញថា ទោះបីជា​មាន​ការ​រំខាន​ដោយសារ​កូវីដ-១៩ ក៏ដោយ ប៉ុន្ដែ ការនាំចេញ ៣ខែ ដំបូងឆ្នាំ២០២០នេះសម្រេចបាន​ក្នុងទំហំ​ទឹក​ប្រាក់​ប្រមាណជាង ៣.៥០០ លាន​ដុល្លារអាមេរិក កើនឡើងជិត ១២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩។ ដោយឡែក ចំពោះ​ការនាំចូលវិញ នៅ៣ខែមកនេះ ក៏មាន​ការកើនឡើងដែរ ដោយ​មាន​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​១៥%  បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​។ នេះបើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា។

តាម​ទិន្នន័យ​ដដែលនេះ បង្ហាញឲ្យឃើញថា នៅ៣ខែ​ឆ្នាំ២០២០ កម្ពុជា​មានឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​១.៥០០ លាន​ដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


ក្មេងៗ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ជាង ១.៣០០នាក់ មិន​អាច​ចូល​ទៅរៀន​ក្នុង​សាលាវៀតណាមបាន ក្រោយមានការបិទព្រំដែន

យ៉ាងហោចណាស់ មានក្មេងៗជនជាតិវៀតណាមជាង ១.៣០០ នាក់ ដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា តែរៀននៅសាលាក្នុងទឹកដីប្រទេសវៀតណាម មិនទាន់អាចចូលរៀន…

ក្នុង​ពេល​​វិបត្តិ​កូវីដ១៩ ​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ​នៅកម្ពុជា​នៅ​តែរក្សា​បាន​កំណើនចំណូល; តើ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ?

ក្រុមហ៊ុន​ SCG ដែលជា​សាជីវកម្មឈានមុខគេមួយនៅក្នុងអាស៊ាន និង​ដែល​មាន​ទីស្នាក់ការធំ​នៅ​ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រកាសលទ្ធផល​អាជីវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ