Toyota

ឥណ្ឌូនេស៊ីអន្ទងចង់បានក្រុមហ៊ុន Toyota តែថៃប្រកាសថា ខ្លួននឹងមិនឱ្យបាត់បង់ក្រុមហ៊ុននេះជាដាច់ខាត


លោក វ៉ារ៉ាវុត ស៊ីឡាប៉ៈអាឆា (Warawut Silpa-archa) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសថៃបានទទួលស្គាល់ថា លោកមានអារម្មណ៍មិនសប្បាយចិត្តសោះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានបើកយុទ្ធនាការលួងលោមអូសទាញក្រុមហ៊ុន Toyota ឱ្យផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចម្បងរបស់ខ្លួនចេញពីប្រទេសថៃ។ ពេលនេះ លោក កំពុងរួតរះរៀបចំកញ្ចប់លើកទឹកចិត្តសម្រាប់វិនិយោគិនជប៉ុន ព្រមទាំងកែសម្រួលពន្ធអាករ និងវិធានការលើកកម្ពស់រថយន្តអគ្គិសនី ឬ EV ដើម្បីបង្កើតភាពយុត្តិធម៌ និងរក្សាប្រទេសថៃឱ្យស្ថិតនៅលើផែនទីផលិតកម្មរថយន្តសកលលោក។
Toyota
ដោយ
អំពី Toyota

បើតាមការចុះផ្សាយរបស់កាសែត ថៃរ៉ាត់ របស់ថៃនៅថ្ងៃទី១៤ ខែសីហា ការចេញមកប្រកាសយ៉ាងអន្ទះសារបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានបើកយុទ្ធនាការយ៉ាងសកម្ម ដើម្បីអន្ទង និងលួងលោមក្រុមហ៊ុន Toyota ឱ្យផ្លាស់ប្តូរមូលដ្ឋានផលិតកម្មដ៏ធំរបស់ខ្លួនចេញពីប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយសន្យាផ្តល់កញ្ចប់លើកទឹកចិត្តការវិនិយោគដ៏សម្បើម ដើម្បីប្រែក្លាយឥណ្ឌូនេស៊ីឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តសកល។
រដ្ឋមន្ត្រីរូបនេះបានចាត់ទុកប្រទេសឥណ្ឌូនេស៊ីជាគូប្រជែងថ្មី ដែលមានភាពទាក់ទាញខ្លាំង ប៉ុន្តែប្រទេសថៃ និងជប៉ុនមានទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងជាមួយគ្នា ដោយលោកបានថ្លែងថា ថៃត្រូវតែធ្វើការរួមគ្នា ដើម្បីជម្នះបញ្ហាប្រឈមនេះ និងអនុវត្តវិធានការលើកទឹកចិត្តផ្សេងៗ ដើម្បីរក្សាវត្តមានរបស់ Toyota។ ការងារនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីភាគីជាច្រើនក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីទាក់ទាញពួកគេឱ្យនៅជាមួយថៃ។
ជាមួយគ្នានេះលោក ស៊ុផាកន រ៉ាត់តាណាក់វ៉ារ៉ា (Supakorn Rattanawara) អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Toyota Motor Thailand បានលើកឡើងថា ក្រុមហ៊ុន Toyota នៅតែបន្តវិនិយោគនៅក្នុងប្រទេសថៃដដែល ពីព្រោះប្រទេសនេះមានគុណសម្បត្តិក្នុងការប្រកួតប្រជែងសំខាន់មួយ គឺខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ និងអភិវឌ្ឍបានយូរអង្វែង។ តែយ៉ាងណា លោកណែនាំឱ្យរដ្ឋាភិបាលថៃពន្លឿនគោលនយោបាយឧស្សាហកម្មយានយន្តឱ្យបានច្បាស់លាស់ និងមានតម្លាភាព ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារទេស




អត្ថបទបន្ទាប់


ប្រទេសនៅអាស៊ានចំនួន៨រួមទាំងកម្ពុជាត្រូវបានអាម៉េរិកចោទថា បានជួយចិនគេចពន្ធគយអាម៉េរិក

សង្គ្រាមពន្ធគយរវាងអាម៉េរិក និងចិនកំពុងបើកសមរភូមិថ្មី ខណៈសេតវិមានចោទប្រកាន់​ប្រទេសជាង៤០ថា អាចកំពុងក្លាយជាផ្លូវឆ្លងកាត់សម្រាប់ទំនិញចិន ដ…

អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិកប្តេជ្ញាពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែសីហា អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកបានចាត់ទុកកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ