ការវិនិយោគអភិវឌ្ឍវិស័យថាមពល

រាជរដ្ឋាភិបាលកម្ពុជា អនុម័តគម្រោងថាមពលអគ្គិសនី តម្លៃជាង៨៣០ លានដុល្លារ


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវារីអគ្គិសនីចំនួន១ និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីចំនួន ២ ដែលមានតម្លៃសរុបដល់ទៅជាង ៨៣០ លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធភលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។
រូបតំណាង (រូបភាពឯកសារពី hydroworld.com)
ដោយ

ប្រភពព័ត៌មាន​ពីរាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យដឹងទៀតថា គម្រោង​វារីអគ្គិសនី​ស្ទឹងតាតៃលើ គឺត្រូវបាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន China National Heavy Machinery Corporation ធ្វើការវិនិយោគ​អភិវឌ្ឍ ដោយគម្រោង​នេះ មាន​អានុភាព​ ១៥០ មេហ្គាវ៉ាត់ នៅស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយមាន​ទំហំ​វិនិយោគ សរុប​ជាង ៣៨៩ លាន​ដុល្លារអាមេរិក។ គម្រោង​វារីអគ្គិសនីស្ទឹង​តាតៃលើ ជា​កាវិនិយោគ​ក្រោមរូបភាព​ជា​គម្រោងវិនិយោគ​សាងសង់-ដំណើរ-ផ្ទេរ (Build-Operation-Transfer) ដោយរាជរដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​រយៈពេល ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥ឆ្នាំ សម្រាប់​ការធ្វើ​អាជីវកម្ម។ គម្រោង​វារីអគ្គិសនីមួយនេះ អាចផលិត​ថាមពេល​អគ្គិសនី​ជាប្រចាំឆ្នាំ​លក់​​ឲ្យ​អគ្គិសនី​កម្ពុជា ជាមធ្យម ៥២៧ លាន​គីឡូវ៉ាត់ម៉ោង ហើយលក់​ក្នុងតម្លៃ ៧,៩២ សេន​អាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ដោយឡែក សម្រាប់​គម្រោង​ខ្សែ​បណ្ដាញ​បញ្ជូន​ត់ង់ស្យុង​៥០០គីឡូវ៉ុលចំនួន ២ទៀត គឺរាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ SchneiTec Co.,Ltd ធ្វើការវិនិយោគ​អភិវឌ្ឍ ដោយវាតភ្ជាប់ពី ភ្នំពេញ ទៅព្រំដែន​កម្ពុជា-ឡាវ និងពីបាត់ដំបង ទៅព្រំដែន​កម្ពុជា-ថៃ។ គម្រោង​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០ គីឡូវ៉ុល ពីរាជធានី​ភ្នំពេញ ទៅព្រំដែន​កម្ពុជា-ឡាវ មានប្រវែង​ប្រមាណ ៣០០ គីឡូម៉ែត្រ និងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ មានប្រវែង១០៧ គីឡូម៉ែត្រ គឺជាគម្រោង​វិនិយោគ​បញ្ជូន​ប្រភពអគ្គិសនី​នាំចូល​ពីប្រទេស​ឡាវ និងប្រទេស​ថៃ មកក្នុង​ប្រព័ន្ធ​បណ្ដាញជាតិ។

គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី៥០០ គីឡូវ៉ុល ពីបាត់ដំបង ទៅព្រំដែន​កម្ពុជា-ថៃ មានទំហំវិនិយោគ​សរុប​ជិត ១១១ លាន​ដុល្លារអាមេរិក ខណៈដែល​គម្រោងពីភ្នំពេញ ទៅព្រំដែន​កម្ពុជា-ឡាវ មានទំហំវិនិយោគជាង ៣៣០ លាន​ដុល្លារ៕ 

None



អត្ថបទបន្ទាប់


ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​វិស័យ​យោធា​ជាមួយ​​អាមេរិក ក្រោយ​ការប្រឈមមុខគ្នា​តាមព្រំដែនជាមួយចិន

សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បាន​បញ្ជាក់​សាជាថ្មី​នូវ​ទំនាក់​ទំនង​វិស័យ​ការពារ​និង​សន្តិសុខ​របស់ពួកគេ នៅខណៈ​ដែល​ទីក្រុងវ៉ាស៊ីនតោន​បន្ត​…

បាគង ប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ត្រូវបានធនាគារជាតិប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ!

ធនាគារជាតិនៃកម្ពុជាប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ដែលប្រព័ន្ធថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់សេវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ