ទោះយ៉ាងណា សម្តេចបញ្ជាក់ថា ខែមករាឆ្នាំក្រោយ ទើបអាចមានការទទួលស្គាល់វ៉ាក់សាំងពីWHO។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលត្រៀមបម្រុងចេញថវិកា ១០០លានដុល្លារ ទៅ២០០លានដុល្លារពីក្រសួងសេដ្ឋកិច្ច, ខណៈដែលថវិកាដែលបានមកពី ធនាគារADB មានប្រមាណ ២៥០លាន, ថវិកាពីជប៉ុន ២៣៨លានដុល្លារ និងបានពីស្ថាប័ន EDCS របស់កូរ៉េ ៥០លាន សរុបទៅថវិកាដែលបានមកពីដៃគូអភិវឌ្ឍន៍ទាំងនេះមាននៅក្នុងដៃ គឺចំនួន ៥៣៨លានដុល្លារ ហើយនេះ មិនទាន់គិតពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនៅឡើយទេ។ ដោយឡែក គិតត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ថវិកាដែលបានមកពីសប្បុរសជន សម្រាប់ទុកទិញវ៉ាក់សាំងនោះ សរុបមានជាង ៤៨លានដុល្លារ និងលុយរៀលមានប្រាមណ៣ពាន់៩រយ លានរៀល ដែលអាចទិញវ៉ាក់សាំងបានប្រមាណ ៦លាន២សែនដូស។
ទោះយ៉ាងណា សម្តេច ហ៊ុន សែនបានលើកឡើងថា សម្រាប់ពេលវេលាដឹកយកវ៉ាក់សាំងនោះ មកកាន់កម្ពុជា គឺមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរងចាំការទទួលស្គាល់ពី អង្គការ WHO សិន។
គួរបញ្ជាក់ថា តាមតួលេខបណ្ដោះអាសន្ន បានឲ្យដឹងថា មានពលរដ្ឋ១៨.៨២៨នាក់ បានពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២៨វិច្ឆកា ដោយក្នុងនោះ មាននៅទូទាំង២៥រាជធានីខេត្ត ក្នុងនោះ អ្នកនៅភ្នំពេញ មាន១៤.៦៨១ នាក់។