សេដ្ឋកិច្ចកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្រោម៥% នៅឆ្នាំ២០២២ បើករណីឆ្លងអូមីក្រុងនៅបន្ដកើនឡើង


បន្ទាប់ពីបានស្ងប់ស្ងាត់ករណីឆ្លងរាលដាលខ្លាំងបានមួយរយៈមក យើងសង្កេតឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង កំពុងរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ដែលកំពុងបង្កជាក្ដីបារម្ភជាថ្មីចំពោះការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២២។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ព្រមាន​ថា ប្រសិនបើ​ករណី​ឆ្លង​កូ​វី​ដ​១៩​អូ​មី​ក្រុង នៅ​តែ​បន្ដ​រក​ឃើញ​កើនឡើង​ដល់​រាប់រយ​នាក់ ដូចដែល​បាន​រក​ឃើញ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នោះ​ចង់ ឬ​មិន​ចង់ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ពោល​គឺ​អាច​នឹង​មាន​កំណើន​ក្រោម​៥%​។  ទោះ​យ៉ាងណា អ្នកជំនាញ​គូសបញ្ជាក់ ករណី​ដែល​កម្ពុជា​មិន​មានការ​បិទ​ខ្ទប់​ណាមួយ​កើតឡើង​ទេ​នោះ ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ក៏​មិនសូវ​ជា​មាន​ធ្ងន់ធ្ងរ​នោះ​ដែរ​។

ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច និង​ទេសចរណ៍ ក៏​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​វី​ដ​១៩ ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​រាលដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍​នា​ពេល​ថ្មី​ៗ​នេះ នៅ​គ្រា​ដែល​ដំណើរការ​សង្គម​និង​សេដ្ឋកិច្ច​កម្ពុជា ទើបតែ​មានការ​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ ប៉ុណ្ណោះ​។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា និង​លោក គី សិរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច សុទ្ធតែ​បាន​យល់​ថា ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង អាច​ជា​ឧបសគ្គ​នៃ​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។ បើ​តាម​បណ្ឌិត ហុង វណ្ណៈ បញ្ហា​នេះ​មិន​ត្រឹម​ជា​កត្តា​រាំងស្ទះ​ដល់​ដល់​ការ​ងើបឡើង​វិញ​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ តែ​វា​អាច​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២​នេះ ធ្លាក់​ចុះ​ក្រោម​៥% បើសិន​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា បន្ត​កើនឡើង​ដូច​សព្វថ្ងៃ​។ ក៏​ប៉ុន្តែ សម្រាប់​លោក គី សិរី​វឌ្ឍន៍ បាន​គូសបញ្ជាក់​ថា ដ្បិត អូ​មី​ក្រុង មាន​សមត្ថភាព​ឆ្លង​រហ័ស តែបើ​សិន​កម្ពុជា មិន​មានការ​បិទ​ប្រទេស​នោះ ក៏​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យសេដ្ឋកិច្ច​ដែរ​។

នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ កម្ពុជា បាន​រក​ឃើញ​ចំនួន​ឆ្លង​កូ​វី​ដ​១៩ ជាង​២២០​នាក់ បន្ថែម​ទៀត ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ដើមខែ​វិច្ឆិកា​ឆ្នាំ ២០២១​មក​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ករណី​ឆ្លង​ថ្មី​ទាំងនេះ សុទ្ធ​សឹង​ជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​។

លោក ធួន ស៊ី​ណា​ន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា ក៏​បាន​មើលឃើញ​ថា ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង ពិតជា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍ ពិសេស​នឹង​បង្ក​ការ​រាំងស្ទះ​ដល់​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ស្នូល​ដ៏​សំខាន់​ក្នុង​កិច្ចការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​។ ខណៈ​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍ បច្ចុប្បន្ន បាន​ចាប់ផ្ដើម​សន្ទុះ​ឡើង​វិញ​ជា​បណ្ដើរ​ៗ ពិសេស​ទេសចរណ៍​ផ្ទៃក្នុង ហើយ​សកម្មភាព​នៃ​ទេសចរ​អន្តរជាតិ នៅ​មាន​កម្រិត​នៅឡើយ​។

នា​រយៈពេល​ចុង​ក្រោយ​នេះ បើ​ទោះបី កម្ពុជា គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ សន្ទុះ​នៃ​ឆ្លង​កូ​វី​ដ​១៩ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ និង​ជំរុញ​ពលរដ្ឋ​កម្ពុជា​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។ បន្ថែម​នោះ​សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​មានការ​កំណត់​បរិមាណ​មនុស្ស នៅ​តាម​ពិធី​ជួបជុំ​ផ្សេង​ៗ ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ​។

សូម​បញ្ជាក់​ថា បើ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់​៥% នៅ​ឆ្នាំ​២០២២​នេះ ខណៈ​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត​ដូច​ជា  Fitch Solutions និង​ធនាគារពិភពលោក​បាន​ព្យាករ​ថា មាន​កំណើន ៤,៥%៕

None



អត្ថបទបន្ទាប់


ជេអេសលែន ជាក្រុមហ៊ុនបើកឆាកចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រមុនគេនៅឆ្នាំ២០២២

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជេអេស លែន គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១០ខែកុម្ភៈ ដែលវានឹងក្ល…

ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ចុះត្រួតពិនិត្យលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ក្រោយស្នើពន្យារពេលសាងសង់ ដែលធ្វើឲ្យយឺតយ៉ាវ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង Hasan Engineerin…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ