អត្ថបទពាណិជ្ជកម្ម

ម៉ូដែលដៃគូអាជីវកម្មប៊ែងកាសួរេនដំបូងគេនៅកម្ពុជារវាង ហ្វតតេ និង អេ អឹម ខេ ជាមួយនឹងទិសស្លោកឆ្នាំ២០២៥៖ “កាន់តែខ្លាំង កាន់តែរឹងមាំ”


រាជធានីភ្នំពេញ៖ សម្ព័នក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គ្រុប និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានមោទនភាពយ៉ាងក្រៃលែងដែលបានប្រារព្ធកិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ 2025 ក្រោមប្រធានបទ៖ “កាន់តែខ្លាំង កាន់តែរឹងមាំ”
ម៉ូដែលដៃគូអាជីវកម្មប៊ែងកាសួរេនដំបូងគេនៅកម្ពុជារវាង ហ្វតតេ និង អេ អឹម ខេ ជាមួយនឹងទិសស្លោកឆ្នាំ២០២៥៖ “កាន់តែខ្លាំង កាន់តែរឹងមាំ”
ដោយ
អំពី Forte Insurance

កាលពីល្ងាចថ្ងៃទី14 ខែមីនា ឆ្នាំ2025 ក្រោមអធិបតីរបស់លោក លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក លោក នី លីហួង អគ្គនាយក ធានារ៉ាប់រងខ្នាតតូច និងកសិកម្ម នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក រួមជាមួយនឹងវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបនៃស្ថាប័នទាំងពីរ។

កាលពីឆ្នាំ 2014 ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ដៃគូអាជីវកម្មប៊ែងកាសួរេនជាមួយគ្នា ហើយភាពជាដៃគូមួយនេះបានក្លាយជាម៉ូដែលអាជីវកម្មប៊ែងកាសួរេនដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដោយផ្តើមដំណើរចេញពីចំណុចដំបូង រហូតឈានដល់ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងការពារអាយុជីវិតរួមគ្នាប្រកបដោយភាពសម្បូរបែបជូនដល់ប្រជាជនខ្មែរជាច្រើនលាននាក់។​

នាឱកាសនោះដែរ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំ2025 គឺជាឆ្នាំដែល ហ្វតតេ កំពុងសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានការវិវត្ត។ តាមរយៈម៉ូឌែលដំបូងគេក្នុងប្រទេសកម្ពុជា ក្នុងការត្រួសត្រាយវិថីដៃគូអាជីវកម្មប៊េងកាសួរេន ហ្វតតេ និងអេ អឹម ខេ បានសម្រិតសម្រាំងផលិតផលដ៏សម្បូរបែប និងគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អតិថិជនឱ្យស្របតាមតម្រូវការរបស់ពួកគាត់។»

លោក យក់ ចំនរើនប្ញទ្ធិ បានសង្កត់ធ្ងន់ថា៖ «កិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ 2025 ក្រោមប្រធានបទ៖ “កាន់តែខ្លាំង កាន់តែរឹងមាំ” បានគូសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយនៃភាពជាដៃគូធនាគារប៊េងកាសួរេនរបស់ក្រុមហ៊ុនទាំងពីរ ហើយយើងនឹងបន្តការងាររួមគ្នា ពង្រឹងភាពជាដៃគូអាជីវកម្មដ៏គំរូនេះឱ្យកាន់តែប្រសើរ តាមរយៈការបន្តកែសម្រួលផលិតផលឱ្យមានភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គម និងគ្រួសារ ពិសេសការពង្រីកបណ្តាញចែកចាយផលិតផលឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល ទំនើប សាមញ្ញ និងរហ័សជូនដល់អតិថិជន។»

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដែលមានភាពចាស់ទុំជាងគេក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ 2025 តាមរយៈម៉ូដែលដៃគូអាជីវកម្មប៊េងកាសួរេនរបស់យើងក្នុងរយៈពេល 11ឆ្នាំមកនេះ ក្រុមហ៊ុន ហ្វតតេ និងអេ អឹម ខេ បានផ្តល់ការការពារដល់ក្រុមគ្រួសារកម្ពុជាប្រមាណ 4.5 លានគ្រួសារ ស្មើនឹងទំហំទឹកប្រាក់ធានា (sum insured) ប្រហែល​ 15​ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះយើងបានផ្តល់សំណងដល់ក្រុមគ្រួសាររបស់អតិថិជនជាង​8ម៉ឺនបណ្ណ ស្មើទឹកប្រាក់ជិត 15 លានដុល្លារសហរដ្ឋអាមេរិក ដែលសំណងទំាងនោះត្រូវបានផ្តល់លើ៖

-សំណងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងថ្លៃវះកាត់

-សំណងលើការបាត់បង់អាយុជីវិតបណ្តាលមកពីគ្រោះថ្នាក់ និងជំងឺ

-ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារ

-សំណងលើករណីពិការភាព

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានគូសបញ្ជាក់ពីកិច្ចសហការអស់មួយទសវត្សរ៍ជាមួយក្រុមហ៊ុន ហ្វតតេ យ៉ាងដូច្នេះថា៖ «អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានទំនួលខុសត្រូវខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ចម្រុះជូនដល់អតិថិជន និងគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់សម្រេចបានទៅតាមសេចក្តីត្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ។ បេសកកម្មរបស់យើង គឺយកផលិតផលរបស់យើងម្នាក់ៗមកច្របាច់បញ្ចូលគ្នា ឱ្យក្លាយទៅជាដំណោះស្រាយដ៏សម្បូរបែប ឬ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់អតិថិជនរបស់យើងទាំងពីរ តាមរយៈបណ្តាញអាជីវកម្មដែលយើងកំពុងមានស្រាប់ ។ ទាំងនេះហើយ វាគឺជាមូលដ្ឋានគ្រឹះភាពជាដៃគូ ដ៏មានសារៈសំខាន់​​រវាង AMK និង Forte ក្រោម​កិច្ចសហការផ្តោត​លើគុណតម្លៃរួម និង​ការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវការការពារ​ហិរញ្ញវត្ថុ​​ដល់អតិថិជន ​ប្រកបដោយភាពជឿជាក់ អាចទុកចិត្តបាន មានភាពងាយស្រួល សម្រាប់អតិថិជន និងប្រជាពលរដ្ឋទាំងមូល។»

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដែលបានត្រួសត្រាយផ្លូវអាជីវកម្មប៊េងកាសួរេនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យើងបានជំរុញអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចជាតិ ផ្តល់នូវសេវាកម្មអតិថិជនប្រកបដោយទំនុកចិត្ត និងផលិតផលប្រកបដោយភាពច្នៃប្រឌិត ជាមួយបចេ្ចកវិទ្យាដ៏ទំនើប រួមជាមួយការកំណត់យកស្តង់ដាគំរូនៃដៃគូអាជីវកម្មប៊េងកាសួរេនក្នុងប្រទេសកម្ពុជា ដែលចំណុចទំាងនេះបានធ្វើឱ្យ ហ្វតតេ គ្រុប ជាពិសេសក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ហ្វតតេ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនមានចំណាត់ថ្នាក់លេខ1ក្នុងការការពារអតិថិជនច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា»។

* ទិន្នន័យ គិតត្រឹមថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ 2025




អត្ថបទបន្ទាប់


លោកអ្នកឧកញ៉ា លី ហួរ និងមនុស្សជិត ២,០០០នាក់ បានចូលរួមដើរម៉ារ៉ាតុន ដើម្បី «ក្ដីស្រឡាញ់សម្រាប់កុមារ»

យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ២ពាន់នាក់បានចូលរួមយ៉ាងសកម្ម និងពោរពេញដោយទឹកចិត្តរំភើបរីករាយ ក្នុងព្រឹត្តិការណ៍ដើរម៉ារ៉ាតុន ដើម្បីបង្ហា…

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសនឹងរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) បន្ទាប់ពីបានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ