Advertisement
Advertisement
Advertisement
វៀតណាម អាចនឹងពន្យារពេលបង់ពន្ធ

វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩


ជាការចូលរួមចំណែកសម្រាលបន្ទុកដល់ អាជីវកម្ម ដែលរងគ្រោះដោយសារតែមេរោគកូវីដ១៩ នោះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើពន្យារពេលបង់ពន្ធ រយៈពេល ៥ខែ ដែលមានទឹកប្រាក់សរុបប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក សម្រាប់អាជីវកម្មដែលជួបបញ្ហាទាំងអស់នោះ ដោយសំណើនេះ កំពុងរង់ចាំការសម្រេចពី នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩(រូបភាព www.vietnamonline.com)
ដោយ
Advertisement

នៅ​ក្នុង​កញ្ចប់​សំណើ​ថ្មី​នេះ វៀតណាម នឹង​ពន្យារពេល​បង់ពន្ធ សម្រាប់​វិស័យ​ជា​ច្រើន រួម​មាន កសិកម្ម ផលិតកម្ម​រថយន្ត សេវាកម្ម​ម្ហូបអាហារ វាយ​ន​ភណ្ឌ និង​ទេសចរណ៍​ជាដើម ហើយ​ក្នុង​នោះ ការ​ពន្យារពេល​បង់ពន្ធ គឺ​អនុវត្ត​ទៅ​លើ ប្រភេទ​ពន្ធ​ជា​ច្រើន រួម​មាន​ទាំង ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដីធ្លី​។

 គ្រប់​វិស័យ​ទាំង​អស់នោះ សុទ្ធសឹងតែ​បាន​ធ្វើ​សេចក្តីរាយការណ៍​ពី ការ​ខាតបង់​ជា​ច្រើន ដោយសារ​មេរោគ​កូ​វី​ដ​១៩ ដោយ​វិស័យ​ទេសចរណ៍​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក វិស័យ​វាយ​ន​ភណ្ឌ​ខាតបង់​ប្រមាណ ៤៧០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ ត្រូវ​បាន​លុប​ចោល​កុងត្រា​ដោយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ ត្រូវ​បាន​បញ្ជារ​អោយ​ផ្អាក​ដំណើរការ​។

យ៉ាងណា​ក៏​ដោយ​ចុះ បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ ដោយ​វា​ជា​វិធានការ​មួយ ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ខាតបង់​សេដ្ឋកិច្ច ដោយសារ​មេរោគ​រលាក​ផ្លូវដង្ហើម​នេះ ដែល​អាច​នឹង​ទាញ​កំណើនសេដ្ឋកិច្ច​វៀតណាម ឲ្យ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥.៩៦% ខណៈ​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ សម្រេច​បាន​ជាង ៧%៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្មថៃ ស្នើពន្យារពេលបង់ពន្ធ សម្រាប់សហគ្រាសអាជីវកម្មខ្នាតតូច

ព័ត៌មាន
ក្រសួងឧស្សាហកម្មថៃ បានបង្ហាញពីវិធានការជួយសង្គ្រោះ ដោយពន្យារពេលបង់ពន្ធ រយៈពេល ៦ ទៅ ១២ខែ សម្រាប់ សហគ្រាសអាជីវកម្មខ្នាតតូចជាច្រើនវិស័យ ដែល...

ឧស្សាហកម្មផលិតកែច្នៃនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ខ្លាំង ដោយសាមេរោគកូវីដ១៩

ព័ត៌មាន
ឧស្សាហកម្មកែច្នៃផលិតផលក្នុងស្រុក កំពុងតែទទួលរងផលប៉ះពាល់ខ្លាំងពីមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យផលិតផលក្នុងស្រុកសម្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ