វិស័យពាណិជ្ជកម្ម

កាណាដា អាចនឹងចាត់វិធានការតបតតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក


ប្រទេសកាណាដា ដែលមានប្រជាជនសរុបជាង៤១លាននាក់ និងមានភូមិសាស្ត្រ ស្ថិតនៅទ្វីបអាម៉េរិកខាងជើង អាចនឹងចាត់វិធានការតបតវិញតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក ប្រសិនបើប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញ និងសេវាកម្មរបស់កាណាដា ដូចការគំរាមកំហែងមែននោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ថា ប្រទេសកាណាដា អាចនឹងចាត់វិធានការតបតតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅជាង១០៥ពាន់លានដុល្លារអាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញ និងសេវាកម្មរបស់កាណាដា តាមការគំរាមកំហែងមែននោះ។ ប្រទេសកាណាដា បានត្រៀមបញ្ជីគោលដៅទំនិញ ឬវិស័យដែលត្រូវដំឡើងពន្ធរួចហើយ ប៉ុន្តែនឹងពិគ្រោះយោបល់ជាសាធារណៈសិន មុននឹងឈានដល់ការសម្រេចចិត្ត ពោលគឺអាស្រ័យលើវិធានការជាក់ស្ដែងរបស់លោក ដូណាល់ ត្រាំ។

ប្រភពច្បាស់ការដែលសុំមិនបញ្ចេញអត្តសញ្ញាណបានទម្លាយឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានពិភាក្សាអំពីបញ្ហាពន្ធគយរបស់សហរដ្ឋអាម៉េរិក និងបញ្ជីគោលដៅទំនិញ ឬវិស័យដែលត្រូវដំឡើងពន្ធជាមួយថ្នាក់ដឹកនាំខេត្តរួចហើយ។

គួររំឭកថា លោក ដូណាល់ ត្រាំ ដែលនឹងត្រលប់ចូលកាន់តំណែងជាថ្មីជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះធ្លាប់ព្រមានថា លោកចង់យកពន្ធ២៥%លើទិញនាំចូលរបស់កាណាដា ដើម្បីដាក់សម្ពាធឱ្យប្រទេសកាណាដា រឹតបន្តឹងសន្តិសុខតាមព្រំដែនរបស់ខ្លួន ដើម្បីរារាំងរំហូរជនចំណាកស្រុកខុសច្បាប់ និងកាត់បន្ថយការរត់ពន្ធថ្នាំហ្វេនតានីល (Fentanyl) ទោះបីជាជាចំណាត់ការនេះអាចនឹងបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងណាក្ដី។ ហើយការយកពន្ធនេះអាចបង្កផលប៉ះពាល់ដល់ប្រទេសកាណាដា យ៉ាងធ្ងន់ធ្ងរ ដោយសារ៧៥%នៃការនាំចេញទាំងអស់របស់ខ្លួនត្រូវបាននាំចេញទៅកាន់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា ហ្វេនតានីល (Fentanyl) គឺជាថ្នាំអាភៀនសំយោគដែលមានឥទ្ធិពលខ្លាំងជាងគ្រឿងញៀនហេរ៉ូអ៊ីនដល់ទៅ៥០ដង ដែលត្រូវបានប្រើជាពិសេសសម្រាប់ការវះកាត់ដើម្បីកាត់បន្ថយការឈឺចាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិកបង្កើនការរឹតបន្តឹងធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យបន្ទះឈីបរបស់ក្រុមហ៊ុនធំៗធ្លាក់ដល់ដៃប្រទេសចិន

សហរដ្ឋអាម៉េរិក បានប្រកាសដាក់ចេញវិធានការថ្មីៗរឹតបន្តឹងបន្ថែមទៀតសំដៅរារាំងទប់ស្កាត់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗរបស់ពិភពលោក រួមមានទាំងក្រ…

ក្រុមហ៊ុនជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងប្រជែងជាមួយក្រុមហ៊ុនចិន ដើម្បីឡើងទៅកាន់ឋានព្រះចន្ទ

ក្រុមហ៊ុនអវកាសឯកជនរបស់ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងរួមគ្នាប្រកួតប្រជែងជាមួយក្រុមហ៊ុនអវកាសរបស់ប្រទេសចិន ក្នុងការប្រណាំងប្រជែងឡើងទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ