អត្ថបទក្រុមហ៊ុន

ធនាគារកាណាឌីយ៉ា អះអាងអំពីការប្តេជ្ញាចិត្តគាំទ្រលើវប្បធម៌តាមរយៈការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំនៅខេត្តសៀមរាប


ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និង ជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។
ការសម្ដែងសិល្បៈរបាំរបស់កម្ពុជា

ធនាគារ​កាណាឌីយ៉ា ដែលថ្មីៗ​នេះ​ត្រូវ​បាន​ទទួលស្គាល់ដោយ​ The Asian Banker ថាជា​ “The Best Retail Bank in Cambodia” បាន​ប្រកាស​ពីការ​ឧបត្ថម្ភ​ដល់​មហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ ដែលត្រូវបានរៀបចំឡើង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួម​ជាមួយ​នឹ​ង​ព្រឹត្តិការណ៍​វប្បធម៌​នានា​ដែល​ត្រូវ​បានរៀបចំ​ដោយក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​រដ្ឋបាលខេត្ត​សៀមរាប ដើម្បី​អបអរ​សាទរ​ការ​ដាក់​ខេត្ត​សៀមរាប​ជា​ទីក្រុង​វប្បធម៌​អាស៊ាន។ មហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ​ឆ្នាំ២០២១ នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ខេត្ត​សៀមរាប។

 ធនាគារ​កាណាឌីយ៉ា ក៏ត្រូវបាន The Asian Banker ទទួលស្គាល់​ថាជា​ “The Strongest Bank by Balance Sheet in Cambodia”​ ផង​ដែរ​នោះ ក៏​កំពុង​ធ្វើការឧបត្ថម្ភ​ដល់​កម្មវិធី​ទិវា​មរតកវប្បធម៌​​​អរូបិយ​ ដែលកម្មវិធី​នេះ​​ក៏​នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​​​ប្រាសាទ​ចៅសាយទេវតា។

 លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​ថ្លែងថា៖ «ក្នុង​នាមជា​ធនាគារ​​ក្នុងស្រុក​មួយដែល​ប្តេជ្ញាចិត្ត​អស់ពីបេះដូង​ចំពោះ​កំណើន​ និង​ការអភិវឌ្ឍ​របស់​កម្ពុជា យើង​ក៏​ទទួល​ស្គាល់​ដល់​សារសំខាន់​របស់​មរតក​វប្បធម៌​នៃ​កម្ពុជា​​ផងដែរ។ យើង​មានមោទកភាព​​ក្នុងការ​គាំទ្រ​ដល់ទាំង​​កម្មវិធី​វប្បធម៌ និង​ កម្មវិធី​អប់រំ»។

ថ្មីៗ​នេះ សិស្ស​របស់​សាលា​អន្តរជាតិ Canadian International School (CIS) បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រំលេច​ពី​ជីវិត​ និង កា​រ​ចូលរួម​ក្នុង​វប្បធម៌​របស់​​ម្ចាស់​ក្សត្រិយ៍ ឥន្ទ្រទេវី ចំពោះ​សិល្បៈ និង​​​សិល្បៈ​សម្តែងរបស់កម្ពុជា។  ព្រឹត្តិការណ៍​នេះ​មានការ​សម្តែង​របាំ​របស់​​សិល្បករ​មក​ពី​សាលា​របាំ​​ បុប្ផាទេវី​ ស្ថិត​ក្រោមការ​ណែនាំ​របស់​អ្នក​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ តេសូ និង​​ត្រូវបានបង្កើតឡើង​​ដោយ​អ្នកគ្រូ ឱម យុវណ្ណឌី។

លោក Aaron Carpene នាយក​ និង ជាប្រធានផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ​ បាន​ថ្លែង​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុនកាណាឌីយ៉ា​ គ្រុប ចំពោះ​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​​ចូលរួម​ចំណែកការ​ឧបត្ថម្ភ​របស់​ធនាគារ​ដល់​ការគាំទ្រ​សិល្បៈ និង​ វប្បធម៌​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​កាណាឌីយ៉ា​ បានចូលរួម​ជាមួយ​ស្ថាប័ន​ដែលមាន​កេរ្តិ៍​ឈ្មោះ​ល្បី​ៗ​ផ្សេង​ទៀត​ដូចជា​​អង្គការ UNESCO និង​ សាលាអន្តរជាតិ CIS ក្នុងការ​ផ្តល់​ការ​​អប់រំអំពី​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​របស់កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ និង​ ទៅកាន់​ពិភពលោក»។​​

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរឆ្នាំ​២០២១ នឹង​មានការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន​ដូចជា​ តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​ អ្នករបាំ​​ជា​ដើម។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​ វិចិត្រសិល្បៈកម្ពុជា​ ដើម្បីលើក​កម្ពស់​វប្បធម៌​កម្ពុជា​ទាំង​នៅ​ក្នុង​ប្រទេស និង ​ទៅកាន់​ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ១០០%ហើយ

ព័ត៌មាន
អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ ៩៦% នៃចំនួនប្រជាជនដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ហើយបច្…

ការប្រកាសជ័យ​លាភី​ពាន​រង្វាន់បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឆ្នាំ២០២១

ព័ត៌មាន
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ បានប្រកាសលទ្ធផលជ័យលាភីប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ