គម្រោងវិនិយោគថ្មីៗ

CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួ៤៧គម្រោង ជាមួយទុនវិនិយោគ ២,៥ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅត្រីមាសទី១ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៤៧គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២,៥ពាន់លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១ គឺមានការថយចុះតិចតួចប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ ហ្វេសប៊ុក

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នៅឆ្នាំ២០២២នេះ ស្ថានភាពនៃលំហូវិនិយោគនៅកម្ពុជាហាក់កំពុងមានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា បើកចំហរពេញលេញឡើងវិញ ហើយកម្ពុជាក៏មានភាពទាក់ទាញតាមរយៈច្បាប់វិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEPជាដើម។

បើតាមរបាយការណ៍ ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗនៅកម្ពុជា ហាក់មិនសូវមានភាពខុសគ្នាខ្លាំងប៉ុន្មាននោះទេ ពោលគឺនៅ៣ខែដំបូងឆ្នាំនេះ CDC បានអនុម័តគម្រោងថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៤៧គម្រោងមានទំហំទឹកប្រាក់សរុបជាង២ពាន់៥រយលានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា ចំនួនគម្រោងវិនិយោគមានការថយចុះ ២គម្រោង និងចំនួនទុនវិនិយោគមានការថយចុះជាង២០លានដុល្លារ។ 

ទោះជាបែបនេះក្ដី ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន ដោយផ្អែកលើគម្រោងវិនិយោគកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ហាក់មានសញ្ញាល្អ ទាំងនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាដើម។

ឧកញ៉ា លឹម ហេង នៅតែបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ថានឹងនៅតែបន្តមានកំណើន ដោយសារការចូលរួមនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការនានា ពិសេសគម្រោងវិនិយោគថ្មីៗនានា ដែលធ្វើឲ្យកម្ពុជាមិនចាំបាច់ពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយមុខទៀតនោះទេ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជាង១៦០គម្រោង ដោយគិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញនៅតែមានក្ដីរំពឹងខ្ពស់ថា នៅឆ្នាំ២០២២ ការវិនិយោគនឹងបន្ដកើនខ្ពស់ឡើងវិញ ស្របពេលដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ក៏ត្រូវបានធនាគារពិភពលោកព្យាករថា នឹងកើនឡើង៤,៥% ៕

None



អត្ថបទបន្ទាប់


គ្មានអស់លុយមួយរៀលទេ សម្រាប់ការផ្ទេរប្រាក់មកពីក្រៅប្រទេសចូលគណនីធនាគារអេស៊ីលីដា

ដឹងអត់ គ្រាន់តែមានគណនីជាមួយធនាគារ អេស៊ីលីដា លោកអ្នកអាចទទួលប្រាក់បានភ្លាមៗពីបងប្អូនសាច់ញាតិ ដែលធ្វើការនៅភៅប្រទេសជាច្រើនដូចជា ជប៉ុន សា…

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលថា ទោះថ្លៃដើមផលិតកើនឡើង៣ដង ប៉ុន្ដែផលប៉ះពាល់លើអគ្គិសនីកម្ពុជា គឺមានកម្រិតទាប

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រោយផ្ទុះសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ និងថាមពលលើពិភពលោកបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ