ដំណាំម្ទេស

តម្លៃម្ទេសដាំក្បាលចុះជិត១០ដង ចំពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


តម្លៃម្ទេសបច្ចុប្បន្ននេះ បានធ្លាក់ចុះខ្លាំងដល់ទៅជិត១០ដង បើធៀបនឹងតម្លៃកាលពីខែមករាកន្លងទៅ ពោលគឺ កាលពីខែមករាម្ទេសធ្លាប់លក់បានដល់ទៅជាង ២ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម ក៏ប៉ុន្ដែមកទល់ពេលនេះ មានតម្លៃម្ទេសនៅមានត្រឹមតែប្រមាណ ២ពាន់រៀល ទៅ៣ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ដំណាំម្ទេស​របស់​កសិករ​នៅកម្ពុជា
ដោយ

តើ​មូលហេតុ​អ្វី បានជា​ធ្វើ​ឲ្យ​តម្លៃ​ម្ទេស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង​ដល់​ថ្នាក់​នេះ?

អ្នកស្រី រស់ ពិស​សិ​ដ្ឋ​នារី ជា​កសិករ​ដាំ​ម្ទេស​នៅ​ស្រុក​សង្កែ និង​លោក សា ម៉េ​ត ជា​កសិករ​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង សុទ្ធតែ​បាន​ត្អូញត្អែរ​ស្រ​ដៀង​ៗ​គ្នា​ថា ដោយសារ​តែ​កសិករ​នាំ​គ្នា​សម្រុក​ដាំ​ម្ទេស​ច្រើន​ពេក​ឆ្នាំ​នេះ គួប​ផ្សំ​នឹង​បច្ចុប្បន្ន មាន​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ​-១៩ ចូល​សហគមន៍​លើក​ទី​៣ បាន​ប៉ះពាល់​ដល់​អាជីវកម្ម​បម្រើ​ឲ្យ​វិស័យ​ម្ហូបអាហារ​ជា​ច្រើន ក៏​ដូច​ជា​ប៉ះពាល់​តម្រូវការ​ម្ទេស​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​តម្លៃ​ក៏​ចុះថ្លៃ​ទៅ​តាម​នោះ​ដែរ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ហ្វី យ៉ា​ន ជា​ឈ្មួញកណ្តាល ដែល​ទទួល​ទិញ​ម្ទេស​ពី​ប្រជា​កសិករ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ក៏​បាន​ប្រាប់​ក្រុមការងារ សារព័ត៌មាន ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា តម្លៃ​ម្ទេស​ចុះថ្លៃ​ខ្លាំង​ដូចនេះ ដោយសារ​តែ​នៅ​បណ្តា​ប្រទេស​ដែល​ធ្លាប់​នាំ​ចូល​ម្ទេស​ពី​ប្រទេស​កម្ពុជា​យើង ដូច​ជា ថៃ និង ម៉ា​ឡេ​ស៊ី ជាដើម គឺ ចំ​ពេល​ដែល​ប្រទេស​ទាំងនេះ ដល់​រដូវ​ប្រមូល​ផល​ម្ទេស​ដែរ ខណៈ​ដែល​វៀតណាម​ក៏​កំពុង​ប្រមូល​ផល​ម្ទេស​នេះ​ដូច​គ្នា​ដែរ​។ ដូច្នេះ វា​បាន​ធ្វើ​ឲ្យ​ម្ទេស​ចាល់​សល់​ច្រើន ហើយ​ប្រទេស​ទាំង​អស់នោះ​ត្រូវ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​កម្ពុជា ប៉ុន្តែ​បើ​នាំ​ចូល​បាន ក៏​លក់​ក្នុង​តម្លៃ​ថោក​ដែរ​។ 

ជុំវិញនឹង​បញ្ហា​ម្ទេស​ចុះថ្លៃ​នេះ​ដែរ ត្រូវ​បាន​លោក ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​ក៏​បាន​ទទួលស្គាល់​ដែរ​ថា តម្លៃ​ម្ទេស​ពិតជា​ការ​ចុះថ្លៃ​ច្រើន​ពិតមែន ប៉ុន្ដែ លោក​ថា មូលហេតុ​ចម្បង​ចំពោះ​ការ​ចុះថ្លៃ​នេះ គឺ​ដោយសារ​តែ​បញ្ហា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បើ​តាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង និង លោក ហ្វី យ៉ា​ន ជា​ឈ្មួញកណ្តាល បាន​បញ្ជាក់​ថា ជា​ទូទៅ ចាប់ពី​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង​ទៅ គឺ​តម្លៃ​ម្ទេស ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់​វិញ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​មាន​ជំងឺ​កូ​វី​ដ​រាតត្បាត​ជា​ថ្មី ដូច្នេះ​គេ​មិន​ទាន់​អាច​ប៉ាន់ស្មាន​បាន​ទេ ដោយ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មានការ​ធូរស្បើយ​សិន​៕
None



អត្ថបទបន្ទាប់


លោកខាងលិចដាក់ទណ្ឌកម្មមន្រ្តីចិនជុំវិញសំណុំរឿងរំលោភសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រ

ប្រទេសលោកខាងលិចជាច្រើន រួមមានទាំង សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះដោយបានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជា…

ចិននឹងផ្ដល់បរិក្ខាតេស្ដរកកូវីដ-១៩ ខ្នាតធំមួយគ្រឿងឲ្យកម្ពុជា នៅខែមេសាខាងមុខ

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងនូវបរិក្ខាតេស្ដរកកូវីដ១៩ ខ្នាតធំមួយគ្រឿងជូនមកកម្ពុជា ដែលគ្រោងនឹងដឹកមកដល់ខេត្តព្រះសីហនុនៅដើមខែមេសាឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ