ចិនឈ្នះការប្តឹងផ្តល់នៅWTOក្នុងរឿងពន្ធប្រឆាំងការលក់បង្ខូចតម្លៃ

អាមេរិកត្រូវបង់ពន្ធលើទំនិញនាំចូលទៅចិនតម្លៃជិត៦៥០លានដុល្លារ ក្រោយចាញ់ក្ដីចិននៅWTO


អង្គការពាណិជ្ជកម្មពិភពលោកបានកាត់សេចក្តីឲ្យប្រទេសចិនឈ្នះអាមេរិក ដោយអនុញ្ញាតឲ្យប៉េកាំងដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ៦៤៥លានដុល្លារក្នុងមួយឆ្នាំ។ នេះគឺជាការផ្តល់ជ័យជម្នះដ៏កម្រ នៅក្នុងជម្លោះពាណិជ្ជកម្មដ៏រ៉ាំរ៉ៃ រវាងទីក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង ជុំវិញបញ្ហាការដំឡើងពន្ធប្រឆាំងការលក់ទំនិញបង្ខូចតម្លៃទីផ្សារ។ នេះបើតាមការសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ចិនឈ្នះការប្តឹងផ្តល់នៅWTOក្នុងរឿងពន្ធប្រឆាំងការលក់បង្ខូចតម្លៃ
ដោយ

ក្រៅតែពីបានកាត់សេចក្តីឲ្យចិនឈ្នះអាចយកពន្ធលើទំនិញដែលមានតម្លៃសរុប ៦៤៥លានដុល្លារអាមេរិកហើយ អង្គការពាណិជ្ជកម្មពិភពលោកក៏បានបិទផ្លូវតវ៉ាមិនឲ្យសហរដ្ឋអាមេរិកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបានថែមទៀត។ សហរដ្ឋអាមេរិកបានសម្តែងការខកចិត្តយ៉ាងខ្លាំង ហើយបានហៅការសម្រេចចិត្តនេះថា ជាការព្យាយាមការពារប្រទេសចិនពីសំណាក់ WTO។ ភាគីអាមេរិកបានសច្ចាថា ខ្លួនប្រាកដជាជំរុញឲ្យមានការកែប្រែច្បាប់ទម្លាប់មួយចំនួន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ។

ទោះយ៉ាងណា ការបើកភ្លើងខៀវរបស់ WTO មិនមែនបានសេចក្តីថា ចិនត្រូវយកពន្ធលើមុខទំនិញនាំចូលពីអាមេរិកដោយស្វ័យប្រវត្តិទាំងអស់ ឬនៅផ្នែកណាមួយនោះទេ ប៉ុន្តែចិនក៏អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅលើមុខទំនិញណាដែលត្រូវកំណត់យកពន្ធ។ 

គួររំឭកថា ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបានប្តឹងតវ៉ាគ្នាតាំងពី១០ឆ្នាំមុន ផ្តើមចេញពីការមិនពេញចិត្តរបស់សហរដ្ឋអាមេរិក។ មិនពេញចិត្ត គឺនៅត្រង់ចំណុចដែល ទំនិញនាំចូលពីប្រទេសចិន ត្រូវបានអាមេរិកអះអាងថា បានលក់បង្ខូចតម្លៃ ហើយចិនបានច្បាមយកអាជីវកម្មនៅលើទីផ្សារអាមេរិក។ ក្រោយមក ពីមួយឆ្នាំទៅមួយឆ្នាំក្រុងវ៉ាស៊ីនតោន ផ្តើមយកពន្ធបន្ថែមលើផលិតផលរបស់ចិន រាប់ចាប់ពីក្រដាស រហូតដល់ សំបកកង់ និងបន្ទះសូឡាជាដើម។

ជាការឆ្លើយតប ទីក្រុងប៉េកាំង បានផ្តើមដាក់ពាក្យប្តឹងមកកាន់អង្គការពាណិជ្ជកម្មពិភពលោក ទើបជំរុញឲ្យ WTO បង្កើតក្រុមអ្នកជំនាញ ដើម្បីព្យាយាមដោះស្រាយបណ្តឹង ដែលប្តឹងដោយប្រទេសចិន ជុំវិញអ្វីដែលខ្លួនបាននិយាយថា ជាការតម្លើងពន្ធមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិក។

សូមជម្រាបថា ការតម្លើងពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ត្រូវបានអនុញ្ញាតនៅក្រោមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែជារឿយៗ បញ្ហានេះបានប្រែក្លាយជាជម្លោះ ដែលត្រូវបាននាំយកមកដាក់នៅចំពោះមុខអង្គការ WTO ដើម្បីដោះស្រាយ៕

None



អត្ថបទបន្ទាប់


ប្រេងរាប់ម៉ឺនលីត្របានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រនៅប្រទេសថៃ

អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ កំពុងដុតដៃដុតជើងខ្លាំងមែនទែន ក្នុងការសម្អាតប្រេងឆៅចេញពីផ្ទៃទឹកសមុទ្រ ដោយសារតែប្រេងឆៅរាប់ម៉ឺនលីត្របានលេចធ្លាយ…

សិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក

សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ ចូលរួមមានដូចជា ប្រទេសឈីលី កូឡុំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ