ធនធានរ៉ែសមុទ្រ

យានរុករករ៉ែក្នុងបាតសមុទ្រជម្រៅ ៤ ០០០ម៉ែត្ររបស់ចិន បានបញ្ចប់ការសាកល្បងរុករកដោយជោគជ័យ


យានរុករករ៉ែធុនធ្ងន់នៅក្នុងបាតសមុទ្ររបស់ប្រទេសចិន បានបញ្ចប់ការសាកល្បងដោយជោគជ័យ នៅក្នុងការមុជរុករកធនធានរ៉ែនៅបាតសមុទ្រដល់ទៅជម្រៅ ៤០០០ម៉ែត្រ ដែលវាត្រូវបានគេអះអាងថា គឺជារបកកំហើញដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ធនធានរ៉ែនៅក្នុងប្រទេសចិន។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានចិន ស៊ិនហួរ។
យានរុករករ៉ែក្នុងបាតសមុទ្រជម្រៅ ៤ ០០០ម៉ែត្ររបស់ចិន បានបញ្ចប់ការសាកល្បងរុករកដោយជោគជ័យ
ដោយ

រដ្ឋាភិបាល​ក្រុងស៊ាងហៃបាន​បញ្ជាក់​នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ ថា ការសាកល្បងនេះ ត្រូវបាន​ធ្វើឡើង​ដោយយានមួយដែលមានឈ្មោះថា Pioneer II ដែលជា​គំរូវិស្វកម្ម​មួយ ត្រូវបានបង្កើតឡើង​ដោយ​ឯករាជ្យ ក្រោមការគ្រប់គ្រ​ងរបស់​សាកលវិទ្យាល័យ Shanghai Jiao។

យាន Pioneer II បានបញ្ចប់ដោយជោគជ័យ​លើ​ការមុជទឹកចំនួន៥ដង និងប្រតិបត្តិការរុករករ៉ែ​ក្រោម​បាតសមុទ្រ​ និងបានបំបែកឯកត្ត​កម្ម​ក្នុងការមុជទឹក​ក្នុងជម្រៅជ្រៅបំផុតដល់ទៅ ៤,១០២.៨ ម៉ែត្រ ជាលើកដំបូង​​នៅ​ក្នុង​ប្រទេសចិន។

យានរុករករ៉ែនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកត្រួសត្រាយផ្លូវបច្ចេកវិទ្យាជាច្រើន នៅក្នុង​ប្រទេស​ចិន រួមទាំង​ការធ្វើនាវាចរណ៍នៅក្នុង​ជម្រៅទឹកសមុទ្រដ៏ជ្រៅ ដែលមានស្ថានភាពស្មុគស្មាញ និងការខួងយកធនធានរ៉ែចម្រុះ ​ជាច្រើនប្រភេទ​នៅក្រោមបាតសមុទ្រ​ផងដែរ៕​

None



អត្ថបទបន្ទាប់


សហគ្រិននិស្សិត ២០០ នាក់ ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធី UnipreneurCamp វគ្គទី១ របស់សហគ្រិនខ្មែរ

ភ្នំពេញ កម្ពុជា – ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ – ចុងសប្តាហ៍នេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានី ភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ …

គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រៀបចំកិច្ចប្រជុំជាលើកទី៣

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ