ប្រទេសចិន

ចិនបង្ហាញឆន្ទៈចង់ពង្រឹងទំនាក់ទំនងការពារជាតិជាមួយអ៊ីរ៉ង់ និងបេឡារុស្សី


រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បាននិយាយថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅនូវ«កិច្ចសហប្រតិបត្តិការការពារជាតិ»របស់ខ្លួនជាមួយអ៊ីរ៉ង់ និងបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ីទាំងពីរ ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ចិនបង្ហាញពីបំណងចង់ពង្រឹងវិស័យយោធាជាមួយអ៊ីរ៉ង់ និងបេឡារុស្ស
ដោយ

ការថ្លែងឡើងបែបនេះរបស់ប្រមុខការពារជាតិចិន ធ្វើឡើងក្នុងអំឡុងពេលសន្និសីទក្រុងម៉ូស្គូស្តីពីសន្តិសុខអន្តរជាតិ។ ខណៈដែលកាសែតលោកខាងលិច Semafor បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសបេឡារុស្ស ដែលអាចជួយឱ្យរុស្ស៊ីបង្កើនសមត្ថភាពក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែន។
ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងស្វែងរកការពង្រីកភាពជាដៃគូយោធាជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើសាកលលោក ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ហើយភាគច្រើនគឺប្រទេសនៅអាស៊ី អឺរ៉ាស៊ី និងប៉ាស៊ីហ្វិកជាដើម។ ជាមួយគ្នានេះ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយប្រទេសចិន ទើបតែបញ្ចូលអ៊ីរ៉ង់ជាសមាជិកថ្មីរបស់ខ្លួន។

នៅក្នុងសុន្ទរកថាលោក Li Shangfu រដ្ឋមន្ត្រីការពារជាតិចិនថ្មី បាននិយាយថា «បេឡារុស្សនឹងក្លាយជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃឆាប់ៗនេះ»។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនប្តេជ្ញាលើកកម្ពស់កិច្ចចរចាសន្តិភាព និងការឯកភាពជាអន្តរជាតិដើម្បីដោះស្រាយភាពខុសគ្នា» មិនថាបញ្ហាអាហ្វហ្គានីស្ថាន បញ្ហាស៊ីរី វិបត្តិអ៊ុយក្រែន ឬបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ។
ក្នុងឱកាសនោះដែរ លោកក៏លើកឡើងសាជាថ្មីថា តៃវ៉ាន់គឺជា«ទឹកដី របស់ ចិន ហើយ ការ ប៉ុនប៉ង ណា មួយ របស់ តួអង្គ បរទេស ក្នុង ការ ប្រើ កោះ នេះ ដើម្បី«គ្រប់គ្រង ប្រទេស ចិន»នឹង ត្រូវ បរាជ័យជាក់ជាពុំខាន។ គួរជម្រាបថា ប្រមុខការពារជាតិលោក Li Shangfu ត្រូវបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្សពីថ្ងៃទី១៤ដល់១៩ខែសីហានេះ។ ក្នុង ដំណើរ ទស្សនកិច្ច របស់ លោក ទៅ ប្រទេស បេឡារុស លោក នឹង ជួប ជាមួយ ប្រមុខរដ្ឋ និង យោធា បេឡារុស្ស ព្រមទាំងទៅទស្សនានាយកដ្ឋានយោធាផ្សេងៗនៅប្រទេសបេឡារុស្សផងដែរ៕




អត្ថបទបន្ទាប់


ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយបន្ថែមទៀតជាង ១៧ ពាន់លានដុល្លារក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមហ៊ុន នាំចេញ

ព័ត៌មាន
និយតករហិរញ្ញវត្ថុរបស់កូរ៉េ ខាង ត្បូង បាននិយាយ ថា អាជ្ញាធរហិរញ្ញវត្ថុនឹង ផ្តល់ថវិកាប្រមាណ ជាង ១៧ ពាន់លានដុល្លារ អាមេរិក នៅក្នុងកញ្ចប…

តើលោកអ្នកកំពុងតែស្វែងរកផ្ទះសម្រាប់បើកអាជីវកម្ម និងសម្រាប់រស់នៅ ជាមួយនឹងតំបន់ទីប្រជុំជនដែលមានភាពអ៊ូអរស្រាប់មែនទេ?

ព័ត៌មាន
ទិញដោយមិនរង់ចាំ ទិញភ្លាមអាចចូលនៅភ្លាម ជាមួយនឹងតម្លៃ និង លក្ខខណ្ឌដ៏ពិសេសមិនធ្លាប់មាន
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ