វិស័យការងារ

ចិនកំពុងជួបវិបត្តិនៃការចូលនិវត្តន៍ ខណៈមនុស្សចាស់ជាច្រើននៅតែគ្មានពេលឈប់ពីការងារ


ប្រទេសចិន កំពុងជួបវិបត្តិក្នុងការចូលនិវត្តន៍ ដោយមនុស្សចាស់មួយភាគធំមិនអាចរកឃើញពេលវេលាឈប់សម្រាកពីការងារបាននៅឡើយ។ ទិន្នន័យរបស់អង្គការសម្រាប់សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានចេញផ្សាយកាលពីថ្ងៃអង្គារ ថា ក្នុងចំណោមមនុស្ស៧៣៤លាននាក់ ដែលកំពុងធ្វើការនៅប្រទេសចិន គឺមាន៩៤លាននាក់ ឬស្មើនឹង១៣%មានអាយុលើសពី៦០ឆ្នាំដែលជាអាយុចូលនិវត្តន៍សម្រាប់បុរសនៅក្នុងប្រទេសចិន។
វិស័យការងារ
ដោយ

ចំណែកនៅសហរដ្ឋអាម៉េរិកវិញ មាន១០% ទៅ១៥%នៃមនុស្សអាយុ៦០ឆ្នាំឡើង ដែលនៅតែបន្តធ្វើការងារ។
សមាមាត្រនៃមនុស្សចាស់ដែលបន្តធ្វើការងារបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងចាប់ពី៨% ក្នុង១ឆ្នាំ ដែលកត់ត្រាចាប់ពីឆ្នាំ២០២០។ បើតាមទិន្នន័យរបស់អង្គការ OECD មូលហេតុនៃការកើនឡើងនេះ គឺភាគច្រើនដោយសារចំនួនប្រជាជនចិន មានវ័យចាស់យ៉ាងឆាប់រហ័ស ដោយមន្ត្រីចិន រំពឹងថា ប្រជាជនចំនួន៣០០លាននាក់នឹងដល់អាយុចូលនិវត្តន៍នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។ តួលេខនេះ គឺជិតស្នើនឹងពាក់កណ្តាលនៃកម្លាំងការងាររបស់ប្រទេសចិន ហើយក៏ជិតស្មើនឹងចំនួនប្រជាជនអាម៉េរិក ទាំងមូលផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើសហរដ្ឋអាម៉េរិក ប្រុងចាត់ការយ៉ាងណាប្រឆាំងនឹងការរីកចម្រើននៃបញ្ញសិប្បនិម្មិតរបស់ចិន?

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ដល់ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI របស់ចិន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ …

ឥណ្ឌានាំចេញអង្ករច្រើនជាងគេលើពិភពលោក ខណៈថៃ និងវៀតណាម កំពុងប្រកួតប្រជែងគ្នាដណ្តើមយកលេខ២

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយថា ទោះបីជាឥណ្ឌា នៅតែរក្សាបានចំណាត់ថ្នាក់លេខ១ ជាប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ពិភពលោកយ៉ាងណាក្ដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ