ចិននឹងពង្រីកផ្លូវដែកស្មើវែង៥ប្រទេសបូកបញ្ចូលគ្នា

ចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានវែងជាងគេបំផុតត្រឹមឆ្នាំ២០២៥


ប្រទេសចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានដល់ទៅជាង៣០% នៃផ្លូវរថភ្លើងទាំងអស់នៅក្នុងស្រុកត្រឹមឆ្នាំ២០២៥ ដែលមានប្រវែងប្រហែលស្មើនឹងផ្លូវរថភ្លើងនៅប្រទេសធំៗ៥ រួមបញ្ចូលគ្នា។ គម្រោងខាងលើនេះ ធ្លាក់មកចំពេលដែលមានដំណឹងលេចឡើងថា ទីក្រុងប៉េកាំងកំពុងពឹងផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាថ្មី ដើម្បីជាវិធីសាស្ត្រទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន។នេះបើតាមការចុះផ្សាយចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិននឹងពង្រីកផ្លូវដែកស្មើវែង៥ប្រទេសបូកបញ្ចូលគ្នា
ដោយ

ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មាន​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដ៏​វែង​ជាងគេ​នៅ​ក្នុង​លោក ហើយ​ពេល​នេះ​ចិន​នៅ​តែ​បន្ដ​មហិច្ឆតា​ផ្លូវដែក​នេះ​បន្ថែម​ទៀត ដោយ​មាន​គម្រោង​ពង្រីក​ផ្លូវដែក​ប្រមាណ ១​ម៉ឺន​២​ពាន់​គីឡូ​ម៉ែ​ត​បន្ថែម​ទៀត ធ្វើ​ឲ្យ​ប្រវែង​សរុប​នឹង​មាន​ដល់​៥​ម៉ឺន​គីឡូ​ម៉ែ​ត នៅ​មុន​ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ផែនការ​ដឹក​ជញ្ជូន​ថ្មី​មួយ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​។

ការ​បង្កើន​ប្រវែង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​នេះ គឺ​លើស​ពី​ប្រវែង​នៃ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ក្នុង​ប្រទេស​ធំ​ៗ​ចំនួន​៥​រួម​បញ្ចូល​គ្នា​ឯណោះ រួម​មាន ប្រទេស​អេ​ស្ប៉ា​ញ ជប៉ុន បារាំង អា​ល្លឺ​ម៉​ង់ និង​ហ្វាំ​ង​ឡង់​។ បើ​តាម​ទិន្នន័យ​ពី​អង្គការ​សហភាព​ផ្លូវដែក​អន្តរជាតិ​កាលពី​ឆ្នាំ​មុន ប្រវែង​ផ្លូវដែក​នៃ​ប្រទេស​ទាំង​៥ ខាងលើ រួម​បញ្ចូល​គ្នា​គឺ​មាន​តែ​ប្រមាណ ១​ម៉ឺន​២​ពាន់​គីឡូ​ម៉ែ​ត​ប៉ុណ្ណោះ​។

ជាមួយនឹង​ប្រព័ន្ធ​ផ្លូវដែក​ដ៏​សម្បើម​បែប​នេះ​ក្តី ក្រុមប្រឹក្សារដ្ឋ​ចិន​នៅ​តែ​អះអាង​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​ប្រទេស​ចិន មិន​មាន​តុល្យភាព និង​មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍ​គ្រប់គ្រាន់​នៅឡើយ ពោល​នៅ​មាន​ភាព​ខ្វះខាត​សម្រាប់​រថភ្លើង​ត​ភ្ជាប់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយទៀត និង​តំបន់​ទីប្រជុំជន​ជា​ច្រើន​ទៀត​។

គួរ​ជម្រាប​ថា គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្លូវដែក​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ចិន អាច​ជា​វិធានការ​មួយ​របស់​រដ្ឋអំណាច​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​។

បើ​តាម​អ្នកវិភាគ កត្តា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២១​មក ក៏​ដោយសារ​តែ​កត្តា​ពីរ​សំខាន់ ទី​មួយ​គឺ​បញ្ហា​អចលនទ្រព្យ និង​ទី​២​ដោយសារ​ភាព​ទន់ខ្សោយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុងស្រុក​។

សូម​ជម្រាប​ថា ក្រៅ​តែ​ពី​ផែនការ​៥​ឆ្នាំ​ដែល​បាន​ដាក់​ចេញ​ខាងលើ ចិន​កំពុង​ធ្វើ​សេចក្តី​ព្រៀង​ផែនការ​សម្រាប់​រយៈពេល​១០​ឆ្នាំ​មួយ​ផ្សេង​ទៀត ដែល​ឈាន​ទៅ​ពង្រីក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឲ្យ​បាន​ដល់​ប្រវែង​២០​ម៉ឺន​គី​ឡួ​ម៉ែត្រ​ត្រឹម​ឆ្នាំ​២០៣៥​។

មិន​ត្រឹមតែ​ជំរុញ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ក្នុងស្រុក​ទេ ប្រទេស​ចិន​កំពុង​ជំរុញ​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើ​ល្បឿន​លឿន​នេះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផង​ដែរ ដោយ​ថ ថ្មី​ៗ​នេះ ចិន​ក៏​ទើបតែ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​រវាង​ប្រទេស​ចិន និង​ប្រទេស​ឡាវ​ផង​ដែរ​៕
None



អត្ថបទបន្ទាប់


ធនាគារពិភពលោករិះគន់ខ្លាំងៗដល់ក្រុមហ៊ុន Microsoft រឿងទិញក្រុមហ៊ុនវីឌីអូហ្គេមតម្លៃជិត ៧០ពាន់លានដុល្លារ

លោក ដេវីត ម៉ាលផាស ប្រធានធនាគារពិភពលោក បានរិះគន់ខ្លាំងៗក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ក្រោយក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀង…

ជីប ម៉ុង លែន បើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ជាមួយនឹងការផ្ដល់ជូនពិសេសបំផុត

ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ