អាមេរិកកាន់តែបារម្ភ ក្រោយឮថាចិនកំពុងបង្កើនទីតាំងបាញ់គ្រាប់មីស៊ីល

អាមេរិកកាន់តែបារម្ភ ក្រោយឮថាចិនកំពុងបង្កើនទីតាំងបាញ់គ្រាប់មីស៊ីលជាច្រើនកន្លែង


មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក រួមជាមួយនឹងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចេញមកសម្តែងការព្រួយបារម្ភជុំវិញរបាយការណ៍ថ្មីមួយ ដែលគេទើបទទួលបានស្តីអំពី សកម្មភាពក្នុងការកសាងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសចិន តាមរយៈការបង្កើនចំនួនទីតាំងបាញ់គ្រាប់មីស៊ីលជាច្រើនកន្លែង។ នេះបើតាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីតាំងបាញ់គ្រាប់មីស៊ីលថ្មីៗជាច្រើនកន្លែង ដែលប្រទេសចិន
ដោយ

បើ​យោង​តាម​របាយការណ៍​ចេញផ្សាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ដោយ​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​បញ្ជាក់​ថា រូបភាព​ថត​ចេញពី​ផ្កាយ​រណប (satellite images) បង្ហាញ​ពី​ទីតាំង​បាញ់​គ្រាប់​មី​ស៊ី​ល​ថ្មី​ៗ​ជា​ច្រើន​កន្លែង ដែល​ប្រទេស​ចិន​បាន​និង​កំពុង​សាងសង់​ឡើង​ក្បែរ​តំបន់​ហា​មី (Hami) ភាគ​ខាងកើត​នៃ​តំបន់​ស៊ី​ន​ជាំ​ង ប្រទេស​ចិន​។

របាយការណ៍​ខាងលើ​ដដែល​នេះ​ត្រូវ​បាន​បញ្ចេញ​មក ស្រប​ពេល​ដែល​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ ក៏​មាន​របាយការណ៍​ស្រ​ដៀង​គ្នា​មួយ​ផង​ដែរ ស្តី​អំពី​ការ​បង្កើត​ទីតាំង​បាញ់​គ្រាប់​មី​ស៊ី​ល​របស់​ចិន​ថ្មី​ៗ​ប្រមាណ ១១០​កន្លែង ក្នុង​ក្រុង យូ​មិន (Yumen City) ចំងាយ​ប្រមាណ ៥០០​គី​ឡួ​ម៉ែ​ត​ពី​តំបន់ ហា​មី​។ ទីតាំង​ក្នុង​ក្រុង​យូ​មិន មាន​ទំហំ​ជិត ៤០០​គីឡូម៉ែត្រ​ឯណោះ​។

បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​នៅ​លើ​គណនី Twitter របស់​ខ្លួន​ថា​៖ «​នេះ​ជា​លើក​ទី​២ ហើយ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ដែល​ផ្កាយ​រណប​បាន​រក​ឃើញ​ពី​ទីតាំង​បាញ់​គ្រាប់​មី​ស៊ី​ល​ថ្មី​ៗ​ជា​ច្រើន ហើយ​វា​ជា​ការ​គម្រាមកំហែង​ថ្មី​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​»​។

សមាជិក​សភា​អា​មេ​រិ​កមួយ​រូប​មក​ពី​គណៈបក្ស​សាធារណរដ្ឋ លោក Mike Turner បាន​និយាយ​ថា​សកម្មភាព​របស់​ចិន​ខាងលើ​នេះ ជា​សកម្មភាព​មិន​ធ្លាប់​កើត​មាន​ឡើង​ពី​មុន​មក​នោះ​ទេ ហើយ​ប្រការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ចិន​កំពុង​ដាក់​ពង្រាយ​អាវុធ នុយក្លេអ៊ែរ​ដើម្បី​គម្រាមកំហែង​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ឯទៀត​។ 

ជាមួយ​គ្នា​នេះ អ្នកនយោបាយ​មក​ពី​គណៈបក្ស​សាធារណរដ្ឋ​មួយ​រូប​ទៀត​គឺ​លោក Mike Roger បាន​និយាយ​ដែរ​ថា ការ​បង្កើន​សមត្ថភាព​អាវុធ នុយក្លេអ៊ែរ​របស់​ចិន​ជា​សារ​មួយ​បង្ហាញ​ថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ទំនើប​កម្ម​ខែល​ការពារ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បន្ថែម​ទៀត​។

សូម​ជម្រាប​ថា បើ​តាម​របាយការណ៍​របស់​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា ចិន​មាន​ស្តុក​ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មិន​តិច​ជាង​២០០​គ្រាប់​នោះ​ទេ ហើយ​ចំនួន​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មានការ​កើនឡើង​ទ្វេ​ដង​នៅ​ពេល​អនាគត ក្រោយ​មើលឃើញ​ពី​ការ​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ចិន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

None



អត្ថបទបន្ទាប់


ថៃនៅតែជំនះបន្ដបើកកោះភូកេត និងកោះផ្សេងៗទៀត ទោះបីកូវីដ-១៩កំពុងលុកលុយខ្លាំង

ទោះបីជារលកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃកំពុងបក់បោកខ្លាំង រួមទាំងការឆ្លងរីករាលថ្មីនៅកោះភូកេតក៏ដោយ ក៏គម្រោងបើកកោះភូកេតទទួលទេសចរបរទេសនឹង…

IMF ព្យាករសេដ្ឋកិច្ចក្រុមប្រទេសអ្នកមានកាន់តែខ្ពស់ តែទម្លាក់ការព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ទាបជាងមុន

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១ មកនៅក្នុងអត្រាកំណើន៦% ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ