ចិនជ្រើសយកវិធីទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះ

ចិនទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្ដែមិនទម្លាក់ចោលវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងឡើយ


ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនម្តងទៀតនៅថ្ងៃចន្ទទី២២សីហា ស្របពេលដែលអ្នកតាក់តែងគោលនយោបាយទីក្រុងប៉េកាំង បន្តជ្រើសយកវិធីនេះ ដើម្បីជំរុញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ និងការបិទខ្ទប់តំបន់ដើម្បីរារាំងកូវីដ១៩ ប៉ុន្ដែ ចិនមិនព្រមទម្លាក់ចោលនូវវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងរបស់ខ្លួននោះឡើយ ទោះបីជាបានដឹងថា វាកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ចិនទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្ដែមិនទម្លាក់ចោលវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងឡើយ

ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំខែ ធនាគារកណ្តាលរបស់ចិន​បានសម្រេចកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមួយឆ្នាំ​ ០,០៥% បន្ថែមទៀត ពី៣,៧% មកនៅត្រឹម ៣,៦៥%។ ដោយឡែកសម្រាប់អត្រាការប្រាក់កម្ចីរយៈ៥ឆ្នាំ ត្រូវបានកាត់បន្ថយ ០,១៥% ពី ៥,៤៥% មកនៅត្រឹម ៤,៣%វិញ។

ទោះអាចជៀសផុតពី​កំណើនអវិជ្ជមាន​ក៏ពិតមែន តែសេដ្ឋកិច្ចចិន​កាលពីត្រីមាស​ទី២ឆ្នាំនេះ មានកំណើនតិចតួច​ណាស់។ ជាមួយនឹងកំណើនប្រចាំ​ត្រីមាសត្រឹម ០,៤% តំបន់ជាច្រើន​ត្រូវបិទខ្ទប់​ដោយអន្លើៗ ការចំណាយផ្នែកឧស្សាហកម្ម​ឯកជន និងចំណាយរបស់អ្នកប្រើប្រាស់​មានតិចតួច ខណៈដែលមួយរយៈចុងក្រោយ​រលកកំដៅ​កំពុងធ្វើ​ឱ្យ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់នៅ​តាម​រោងចក្រ​សំខាន់ៗ និងបណ្តាលឱ្យ​ផ្អាក​សកម្មភាពផងដែរ។

គួរជម្រាបថា កម្ចីថ្មី និងកម្ចីដែលមិនទាន់​សង​​នៅ​ប្រទេសចិន ភាគច្រើន​នៃអត្រាការប្រាក់ត្រូវបានកំណត់ដូចទៅនឹងកម្ចីរយៈពេលមួយឆ្នាំដែរ។ ដោយឡែកកម្ចីសម្រាប់ទិញផ្ទះត្រូវបានកំណត់ការប្រាក់ទៅតាមអត្រាការប្រាក់កម្ចីរយៈពេល៥ឆ្នាំ។

គួររំឭកថា កាលពីសប្តាហ៍មុន ធនាគារកណ្តាល​របស់ចិន​ បានកាត់បន្ថយ​ម្តងរួចមកហើយ​នូវអត្រាការប្រាក់ នៃការផ្តល់កម្ចី​រយៈពេល​មធ្យម​របស់ខ្លួន​ដល់ធនាគារ​ឯកជន​មួយចំនួន។ ក្នុងនោះ គេបានកាត់បន្ថយ ០,១% ពី២,៨៥%មកនៅ២,៧៥%។

វិធានការណ៍ទាំងអស់នេះ បានធ្លាក់មកបន្ទាប់ពីទិន្នន័យចុងក្រោយសម្រាប់ខែកក្កដាបានបង្ហាញថា ផលិតកម្មឧស្សាហកម្ម និងការលក់រាយនៅប្រទេសចិនមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងខែមិថុនា។ ប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់លេខ២របស់ពិភពលោកមួយនេះ បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានការងើបឈរឡើងវិញ​ដ៏រឹងមាំមួយ។ ទោះយ៉ាងណាភាព មិនច្បាស់លាស់នៅតែមាន ដោយសារតែការបិទខ្ទប់តាមតំបន់ម្តងហើយម្តងទៀត​ក្រោមគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល។

ជាក់ស្តែង បន្ទាប់ពីការបិទខ្ទប់អស់ពេលពីរខែនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំនៃទីក្រុងសៀងហៃកាលពីដើមឆ្នាំនេះ នៅមួយរយៈចុងក្រោយនេះក្រសួងសុខាភិបាលចិនបានដាក់បញ្ជាឱ្យបិទខ្ទប់បន្ថែមទៀតនៅស្ទើពាសពេញផ្ទៃប្រទេសទៅហើយ រាប់ចាប់ពីតំបន់ទីបេ រហូតដល់គោលដៅ ទេសចរណ៍កោះហៃណាន។ ទោះត្រូវមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាប់យ៉ឺនប៉ុនណាក៏ដោយ គ្មានសញ្ញាណាមួយដែលបុរសខ្លាំងស៊ី ជីនពីង និងទំលាក់ចោលគោលនយោបាយ​មួយនេះទេ និងបើទោះបីជាប្រទេសទាំងអស់ក្នុងលោកបានលុបចោលការរិតបណ្តឹងនានាហើយក៏ដោយ។

សូមជម្រាបដែរថា ទីផ្សារអចលនទ្រព្យដែលតំណាងប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ចិន ក៏នៅតែស្ថិតក្រោមសម្ពាធផងដែរ ខណៈដែលអ្នកទិញផ្ទះរាប់ពាន់នាក់បានគំរាមមិនបង់សងកម្ចីរបស់ពួកគេឡើយ រហូតដល់អ្នកអភិវឌ្ឍន៍គម្រោងដែលជាប់បំណុលវណ្ឌក​បញ្ចប់ការសាងសង់​ផ្ទះរបស់ពួកគេទៅតាមផែនការ៕




អត្ថបទបន្ទាប់


បើចិនពិតជាវាយកោះតៃវ៉ាន់មែននោះ តើនឹងត្រូវខាតបង់ក្នុងទំហំប៉ុនណា?

របាយការណ៍ស្តីពីផលប៉ះពាល់របស់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលអាចកើតមានលើប្រទេសចិន ក្នុងករណីដែលចិនពិតជាវាយយកតៃវ៉ាន់ដោយកម្លាំង បានបង្កក្…

ការបើកដំណើរការនូវកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២

សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ