ជំនួយចិនក្នុងបរិបទកូវីដ-១៩

ចិននឹងផ្ដល់បរិក្ខាតេស្ដរកកូវីដ-១៩ ខ្នាតធំមួយគ្រឿងឲ្យកម្ពុជា នៅខែមេសាខាងមុខ


រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងនូវបរិក្ខាតេស្ដរកកូវីដ១៩ ខ្នាតធំមួយគ្រឿងជូនមកកម្ពុជា ដែលគ្រោងនឹងដឹកមកដល់ខេត្តព្រះសីហនុនៅដើមខែមេសាឆ្នាំ២០២១ ដែលវាគឺជាផ្នែកមួយជួយដល់កម្ពុជាក្នុងការធ្វើតេស្ដរកកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងរាលដាលខ្លាំង។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ២៤ ខែមីនាឆ្នាំ២០២១។
ចិននឹងផ្ដល់បរិក្ខាតេស្ដរកកូវីដ-១៩ ខ្នាតធំមួយគ្រឿងឲ្យកម្ពុជា នៅខែមេសាខាងមុខ
ដោយ

បើ​តាមស្ថានទូតចិន ខាងភាគីចិន​ក៏នឹង​មាន​បញ្ជូន​ក្រុមអ្នកជំនាញ​មកកាន់​កម្ពុជា ដើម្បីជួយ​សម្រួលដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ក្នុងការ​ដំឡើង រៀបចំ និង​បណ្ដុះបណ្ដាល​ជូន​ដល់​បុគ្គលិក​ពាក់ព័ន្ធ​ផងដែរ។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់បរិក្ខាធ្វើតេស្ដនេះរួច សំណាក​តេស្ត​រកវីរុស​កូវីដ-១៩ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួន​ដែលនៅ​ក្បែរនោះ នឹងត្រូវបាន​បញ្ជូន​មកកាន់​កន្លែងធ្វើតេស្ដនេះ ហើយវានឹង​អាចជួយដល់​ភាគីកម្ពុជា​ក្នុងការបង្កើន​ល្បឿន​តេស្ត​រក​ជំងឺវីរុស ជួយសន្សំ​ថវិកា​ ទប់ស្កាត់​នឹង វីរុសកូវីដ-១៩ ហើយវានឹងក្លាយជាផ្នែកមួយ​ជួយ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺវីរុស​អាច​អនុវត្ត​កាន់តែ​ល្អប្រសើរ៕

None



អត្ថបទបន្ទាប់


តម្លៃម្ទេសដាំក្បាលចុះជិត១០ដង ចំពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

តម្លៃម្ទេសបច្ចុប្បន្ននេះ បានធ្លាក់ចុះខ្លាំងដល់ទៅជិត១០ដង បើធៀបនឹងតម្លៃកាលពីខែមករាកន្លងទៅ ពោលគឺ កាលពីខែមករាម្ទេសធ្លាប់លក់បានដល់ទៅជាង ២ម៉ឺ…

សហភាពអឺរ៉ុបពិចារណាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩ដល់វៀតណាម

សារព័ត័មានក្នុងស្រុករបស់វៀតណាមបានចុះផ្សាយនៅថ្ងៃនេះថា សហភាពអឺរ៉ុបអាចនឹងពិចារណាផ្ទេរនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩មកអោយប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ