ចិន-កោះតៃវ៉ាន់​

ចិនបានប្រៀបប្រដូចកោះតៃវ៉ាន់ទៅនឹង «មនុស្សដើរគ្មានគោលដៅ» ហើយព្យាយាមរកផ្លូវមកផ្ទះវិញ


ចិនបានប្រៀបប្រដូចកោះតៃវ៉ាន់ទៅនឹងមនុស្សដើរគ្មានគោលដៅ ហើយព្យាយាមរកផ្លូវមកផ្ទះវិញ! រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី នៅថ្ងៃច័ន្ទទី២០ធ្នូនេះ បានចេញមកនិយាយប្រៀបប្រដូចកោះតៃវ៉ាន់ទៅនឹងមនុស្សដែលដើរគ្មានគោលដៅ ហើយនឹងត្រូវព្យាយាមត្រឡប់មកផ្ទះវិញជាមិនខាន ព្រោះតៃវ៉ាន់មិនមែនជាកូនអុកសម្រាប់អ្នកដទៃប្រើប្រាស់នោះទេ។ ចិននិងតៃវ៉ាន់ ត្រូវតែរួបរួមគ្នានៅថ្ងៃណាមួយជាក់ជាមិនខាន។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន
ដោយ

ការ​លើក​ឡើង​ដូច្នេះ ពី​មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​រូប​នេះ ជា​ការ​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋអំណាច​ចិន ក្នុង​ការ​នាំ​យក​ដែន​កោះ​មួយ​នេះ មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ​។

ថ្លែង​សារ​ពី​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន លោក វ៉ាង យី បាន​ប្រកាស​ក្តែ​ង​ៗ​ថា ភាព​តានតឹង​ដែល​កើត​មាន​បច្ចុប្បន្ន​រវាង ក្រុង​ប៉េ​កាំ​ង និង ក្រុង​តៃប៉ិ មិនមែន​ដោយសារ​ប្រទេស​ចិន​នោះ​ទេ តែ​ដោយសារ​តែ​តៃវ៉ាន់ ព្យាយាម​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បាន​ឯករាជ្យ ហើយ​អា​មេ​រិ​ក​ទៀត​សោត ព្យាយាម​ប្រើប្រាស់​តៃវ៉ាន់​ជា​កូនអុក ដើម្បី​គ្រប់គ្រង និង​មាន​ឥទ្ធិពល​លើ​ប្រទេស​ចិន​។

លោក​វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស និង ជាទី​ប្រឹក្សា​រដ្ឋ​ចិន​បាន​និយាយ​ចំ​ៗ​ថា ដោយសារ​តែ​សកម្មភាព​ដ៏​ច្របូកច្របល់​របស់​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក បាន​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ លើស​ពី​នេះ​វា​បាន​បំពាន​លើ​ការ​ឯកភាព​របស់​សហគមន៍​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ថែម​ទៀត​។​នេះ​បើ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ កោះ​តៃវ៉ាន់​ដូច​ជា​មនុស្ស​ដែល​ដើរ​គ្មាន​ទិស​ដៅ​អ៊ីចឹង តែ​ចុង​ក្រោយ​នៅ​តែ​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​តៃវ៉ាន់​មិនមែន​ជា​កូនអុក​សម្រាប់​អ្នក​ដទៃ​ប្រើ​នោះ​ទេ​។ ចិន​និង​តៃវ៉ាន់ ត្រូវ​តែ​រួបរួម​គ្នា​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។

គួរ​រំឭក​ថា រដ្ឋអំណាច​ចិន​បាន​សម្តែង​ការ​ខឹងសម្បារ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ទាក់ទង​នឹង​ការ​ព្យាយាម​ផ្តល់​ការ​គាំទ្រ​តាម​គ្រប់​វិធីសាស្ត្រ​ដល់​ដែន​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋអាមេរិក​។ អា​មេ​រិ​ក​ដែល​ជា​គូកន មិន​អាច​ខ្វះ​បាន​របស់​កោះ​តៃវ៉ាន់ ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ផ្គត់ផ្គង់​អាវុធ​ក្នុង​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

កោះ​តៃវ៉ាន់​ជា​រឿយ​ៗ បាន​ថ្កោលទោស​ការ​ដាក់​សម្ពាធ​ពី​ក្រុង​ប៉េ​កាំ​ង ដោយ​និយាយ​ថា ប្រជាជន​តៃវ៉ាន់​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​សម្រេច​ជោគវាសនា និង​អនាគត​ដោយ​ខ្លួនឯង និង​ដោយ​គ្មាន​ការ​គំរាមកំហែង​៕
None



អត្ថបទបន្ទាប់


កម្ម៉ង់អីក៏បានដែរពី Nham24 និងទូទាត់ជាមួយ AMK Pay ! Free ដឹកជញ្ជូន!

កាន់តែពិសេសសម្រាប់អតិថិជនរបស់ អេ អឹម ខេ ទាំងអស់ សម្រាប់ការកម៉្មង់ម្ហូប ឬ ទំនិញគ្រប់ប្រភេទតាមរយៈ App Nham24 នោះលោកអ្នកនឹងទទួលបានការ…

រដ្ឋមន្ត្រីការបរទេសចិន៖ ប៉េកាំងមិនខ្លាចរអារនឹងការប្រឈមមុខជាមួយអាមេរិកឡើយ

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី បាននិយាយនៅថ្ងៃច័ន្ទទី២០ខែធ្នូ នេះថា ប្រទេសចិននឹងមិនភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ