
លោក ស៊ី ជីនពីង បាននិយាយទៀតថា ប្រទេសចិនបានផ្តល់វាក់សាំងជាង ៥០០ លានដូសរួចហើយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសចិនមានជំនឿទុកចិត្តនូវជ័យជំនះសម្រាប់មនុស្សជាតិលើមេរោគរាតត្បាតនេះ តាមរយៈសហប្រតិបត្តិការជាមួយបណ្ដាប្រទសនានា។ ហើយចិនក៏មានជំនឿពេញលេញនូវភាពរុងរឿងរបស់សេដ្ឋកិច្ចសកលដែរ។
គេនៅចាំបានថា នៅវេទិកាអំពីសុខភាព នៅកិច្ចប្រជុំ G20 កាលពីខែឧសភា លោកស៊ីជីនពីង បានបេ្តជ្ញានឹងផ្តល់ជំនួយបន្ថែម ៣ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍឲ្យមានការងើបឡើងវិញពីវិបត្តិកូវីដ-១៩។
ជាមួយគ្នានោះ ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឲ្យប្រទេសជាច្រើនកសាងបរិយាកាសបើកទួលាយ យុត្តិធម៌ មិនលំអៀង សម្រាប់ពាណិជ្ជកម្មឌីជីថលផងដែរ។
ប្រទេសចិនបានបញ្ចប់គោលនយោបាយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលជាប្លុកពាណិជ្ជកម្មសេរីបំផុតរបស់ពិភពលោក ដោយរួមបញ្ចូលប្រទេសទាំង ១៥នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនមានសហរដ្ឋអាមេរិច ដែលប្លុកពាណិជ្ជកម្មនេះនឹងរំពឹងថា អនុវត្តនៅចុងឆ្នាំ ២០២១៕