វិស័យពាណិជ្ជកម្ម

ចិនផ្អាកផ្តល់ការអនុគ្រោះពន្ធលើទំនិញតៃវ៉ាន់ ចំនួន១៣៤មុខ ក្រោមហេតុផលតៃវ៉ាន់ អនុវត្តផ្ទុយពីកិច្ចព្រមព្រៀង


ប្រទេសចិននឹងដំឡើងពន្ធលើទំនិញចំនួន១៣៤មុខរបស់តៃវ៉ាន់ ចាប់ពីខែក្រោយតទៅ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុទីក្រុងប៉េកាំង បានប្រកាសជាចំហរថា ខ្លួននឹងផ្អាករាល់សម្បទានដែលបានផ្តល់ឱ្យលើមុខទំនិញទាំងនោះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយសារតែកោះតៃវ៉ាន់ អនុវត្តផ្ទុយពីកិច្ចព្រមព្រៀង។ នៅក្នុងឆ្នាំ២០២៣កន្លងទៅ ការនាំចេញរបស់តៃវ៉ាន់ មានតម្លៃសរុបប្រមាណ៤៣២ពាន់លានដុល្លារ ក្នុងនោះការនាំចេញទៅចិន មានជាង៣៥%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

អាជ្ញាធរទីក្រុងប៉េកាំង បានប្រកាសបញ្ឈប់ការអនុគ្រោះពន្ធនាំចូលលើទំនិញរហូតដល់ទៅ១៣៤មុខរបស់កោះតៃវ៉ាន់ ដែលកំពុងមានភាពតានតឹងនឹងគ្នា ក្រោយលោក ឡៃ ជីងតេ ប្រធានាធិបតីកោះតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង។ ការបញ្ឈប់ការផ្តល់ការអនុគ្រោះពន្ធលើមុខទំនិញទាំងនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង អះអាងថា គឺដោយសារកោះតៃវ៉ាន់ អនុវត្តផ្ទុយពីកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខារូមគ្នានាពេលកន្លងមក។

គួរបញ្ជាក់ថា កន្លងមកទំនិញទាំង១៣៤មុខនេះ ត្រូវបានទីក្រុងប៉េកាំង អនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្រ (ECFA) រវាងចិន និង​តៃវ៉ាន់ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០។

យ៉ាងណាមិញបើតាមការលើកឡើងរបស់លោក ចេន ប៊ិនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ ការផ្អាកផ្តល់សម្បទានពន្ធរបស់ចិន មកលើទំនិញតៃវ៉ាន់នេះ គឺធ្វើឡើងក្រោយកោះតៃវ៉ាន់ បានអនុម័តជាឯកតោភាគីដោយសម្រេចរឹតបន្តឹងការនាំចេញផលិតផលរបស់ទីក្រុងប៉េកាំង ជាង២ពាន់៥រយប្រភេទ។

ការផ្អាកសម្បទានពន្ធលើទំនិញនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដោយអនុវត្តចំពោះតែផលិតផលដែលនាំចូលពីតៃវ៉ាន់ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ទំហំនៃការនាំចេញសរុបរបស់កោះតៃវ៉ាន់ មានតម្លៃជាង៤៣២ពាន់លានដុល្លារ ក្នុងនោះនាំចេញទៅចិនមានជាង៣៥%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីម្ចាស់អាជីវកម្មគួរជ្រើសរើសការប្រើប្រាស់កម្ចី ជាមួយធនាគារ ជាជាងកម្ចីក្រៅផ្លូវការ?

កង្វះសាច់ប្រាក់ ឬដើមទុន ជាបញ្ហាប្រឈមមួយ ដែលប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មទូទៅ តែងតែជួបប្រទះនៅក្នុងជីវភាព និងការប្រកបអាជីវកម្ម។ កត្តាន…

អឺរ៉ុបជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា តែការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជា ហាក់នៅមានកម្រិត តើមកពីមូលហេតុអ្វី?

ការវិនិយោគពីបរទេស គឺជាកិច្ចការសំខាន់ណាស់សម្រាប់ប្រទេសជាតិ នីមួយៗ ដែលប្រៀបបានជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ដ្បិតថា នៅពេលមានការវិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ