ប្រទេសចិន

ចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥% សម្រាប់ឆ្នាំ២០២៣ ក្រោយមានការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារជំងឺកូវីដ១៩


ប្រទេសចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ក្នុងរង្វង់ប្រហែល ៥% នៅក្នុងសម័យប្រជុំសភាប្រជាជនជាតិចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី ៥ មីនា ដែលត្រូវបានគេមើលឃើញថា គឺជាការព្យាករទម្លាក់កំណើនមួយដ៏ទាបបើធៀបនឹងឆ្នាំមុនៗ ក្រោយពីទទួលមេរៀននៃការរាតត្បាតជំងឺកូវីដ១៩ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិនដាំក្បាលចុះយ៉ាងខ្លាំង ហើយកាលពីឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចចិនក៏សម្រេចបានទាបជាងការរំពឹងទុកច្រើនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥% សម្រាប់ឆ្នាំ២០២៣ ក្រោយមានការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារជំងឺកូវីដ១៩

ប្រទេសចិនគឺជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកដែលកាលពីឆ្នាំមុនបានប្រកាសពីអត្រាកំណើនខ្សោយបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលមានត្រឹម ៣% ប៉ុណ្ណោះ ខណៈងគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ៥,៥%។ ការធ្លាក់ចុះដែលមិនធ្លាប់មាននោះ គឺដោយសារវិធានបិទខ្ទប់ដ៏តឹងរ៉ឹងនៃកូវីដ១៩ ជាច្រើនឆ្នាំ ដែលបានធ្វើមានធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងកំណើននៃការនាំចេញផងដែរ។

យ៉ាងណាមិញ គោលការណ៍កំណត់ទិសដៅថ្មីនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ ស្របពេលជាមួយគ្នានោះ លោកបានដាក់ចេញនូវគោលការណ៍អាទិភាពសេដ្ឋកិច្ច និងថវិកាថ្មីក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនផងដែរ។ ផែនការទាំងនោះគឺការចំណាយលើវិស័យការពារជាតិបន្ថែមទៀត ចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច ជុំវិញឯករាជ្យភាពរបស់តៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន។

លោក លី បាននិយាយថា ទីក្រុងប៉េកាំងក៏នឹងផ្តល់អាទិភាពលើការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោនដែលបាននិងកំពុងដាក់កម្រិតនាំចូលឧបករណ៍អេឡិចត្រូនិករបស់ចិន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួន ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។

ជាមួយគ្នានោះ លោក លី ខឺឈាង ក៏បានលើកឡើងពីការពង្រីកវិស័យការពារប្រទេសចិនផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទក្រុងប៉េកាំងពីការត្រៀមខ្លួនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសចិនដែលដើរតាមតែសហរដ្ឋអាមេរិកក្នុងការចំណាយថវិការយោធាដ៏ច្រើនសម្បើមប្រមាណជាង ២២៤ ពាន់លានដុល្លារដែលកើនឡើងជាង ៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សម័យប្រជុំសភាពេញអង្គនៅក្នុងប្រទេសកុម្មុយនិស្តធំជាគេបំផុតនេះ ក៏នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ចំពោះការរុះរើក្បាលម៉ាស៊ីនដឹកនាំផ្នែកគោលនយោបាយរូបិយវត្ថុរបស់ប្រទេសចិន ជាមួយនឹងអភិបាលធនាគារកណ្តាល និងមុខតំណែងសេដ្ឋកិច្ចកំពូលៗផ្សេងទៀត នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។

យោហតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងងើបឡើងវិញដល់ ៥,២% នៅឆ្នាំនេះ ជាមួយនឹងការចំណាយក្នុងគ្រួសារ និងសកម្មភាពអាជីវកម្មដែលបង្ហាញពីសញ្ញានៃរស់នៃឡើងវិញនៃដង្ហើមសេដ្ឋកិច្ច ក្រោយការលុបចោលទាំងស្រុងនូវវិធានសូន្យកូវីដ ជាមួយនឹងការបើកប្រទេសឡើងវិញផងដែរ។




អត្ថបទបន្ទាប់


សន្សំជាមួយ អេ អឹម ខេ ទទួលបានអត្រាការប្រាក់រហូតដល់ ៨.៥%

ការទុកដាក់លុយនៅជាប់ខ្លួន ឬនៅផ្ទះពិតជាមានហានិភ័យខ្ពស់ ដែលអាចប្រឈមនឹងការបាត់បង់ប្រាក់តាមរយៈការលួច ឆក់ ប្លន់ ហើយវាអាចបង្កជាគ្រោះថ្នាក់ដល…

ចិនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា ៧,២% នៅឆ្នាំនេះ

ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២% នៅឆ្នាំនេះពោលគឺកើនឡើងជាងកាលពីឆ្នាំមុនបន្តិច ហើយអត្រាកំណើននេះ គឺមានខ្ពស់ជាងអត្រាកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ