វ៉ាក់សាំងកូវីដ-១៩

ចិនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជន ៥០លាននាក់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន


ប្រទេសចិន មានគម្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន៥០លាននាក់ ដែលជាអ្នកស្ថិតនៅក្រុមជួរមុខ ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន នៅឆ្នាំក្រោយនេះ ដែលជាពេលវេលាមានការធ្វើដំណើរច្រើន។នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន SCMP។
ចិនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជន ៥០លាននាក់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន (រូបភាពតំណាង៖ https://ktla.com)
ដោយ

ទីក្រុងប៉េកាំង គ្រោងនឹង​បញ្ចេញ​វ៉ាក់សាំង​សម្រាប់​ចាក់ជូន​ប្រជាជន​របស់ខ្លួន​ចំនួន ១០០ លាន​ដូស ដែល​វ៉ាក់សាំង​នោះ ជា​របស់​ក្រុមហ៊ុនចិន Sinopharm និង Sinovac Biotech។  ប្រទេសចិន បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុង​លក្ខណៈបន្ទាន់ សម្រាប់​វ៉ាក់សាំង​ផលិត​ដោយក្រុមហ៊ុន Sinopharm និង Sinovac Biotech។

សារព័ត៌មាន SCMP បាន​រាយការណ៍ទៀតថា មន្ត្រី​រដ្ឋាភិបាលចិន បាន​ស្នើ​វ៉ាក់សាំង​ដំណាក់កាល​ដំបូង ៥០លាន​ដូស នៅ​ត្រឹម​ថ្ងៃទី ១៥ខែ មករា​ និង​ដំណាក់កាលទី២ នៅថ្ងៃទី ៥ខែកុម្ភៈ។

ប្រភព័ត៌មាន​បន្ថែមថា ការចាក់វ៉ាក់សាំង​បង្ការ​មេរោគ​ដ៏ធំនេះ សម្រាប់​ក្រុមហ៊ុន​មនុស្សដែលស្ថិត​នៅជួរមុខ ក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​នៃការ​រីករាលដាល​នៃជំងឺ​នៅក្នុង​អំឡុងពេល​វិស្សមកាលរយៈពេល​វែង​ប្រចាំឆ្នាំ។ ក្រុមដែលស្ថិត​នៅជួរមុខទាំង​នោះ រួមមាន បុគ្គលិក​សុខាភិបាល មន្ត្រី​ប៉ូលិស អ្នកពន្លត់អគ្គីភ័យ មន្ត្រីគយ អ្នកគ្រប់គ្រងទំនិញយន្ដហោះ និងកម្មករ​បម្រើការ​ក្នុង​សេវា​ដឹកជញ្ជូន​ និងឡូជីស្ទិក។

ខេត្ត​ស៊ីឈួន ប្រទេសចិន អាចនឹង​ចាប់ផ្ដើម​ការចាក់វ៉ាក់សាំងនេះ សម្រាប់​មនុស្សចាស់ និង​មនុស្ស​ដែលមាន​ស្ថិត​នៅក្រោម​លក្ខខណ្ឌ​ នៅ​ដើម​ខែក្រោយ បន្ទាប់ពី​វា​បាន​បញ្ចប់​ការចាក់ជូន​ក្រុមមនុស្ស​ដែលស្ថិត​នៅក្នុងជួរមុខរួច៕

None



អត្ថបទបន្ទាប់


អាមេរិក ត្រៀមដាក់បញ្ជូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនបន្ថែមទៀត ចូលបញ្ជីខ្មៅ

សហរដ្ឋអាមេរិក គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុនចិន រាប់សិបក្រុមហ៊ុនបន្ថែមទៀតចូលក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ នៅថ្ងៃសុក្រទី ១៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោ…

ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!

ចាប់ពីឆ្នាំ២០២១ តទៅ App អេស៊ីលីដាម៉ូបាល (អេស៊ីលីដាទាន់ចិត្ត) នឹង ផ្ដល់ ការប្រើប្រាស់ ដោយ ឥត គិតថ្លៃ សម្រាប់ អតិថិជន ក្រោម រូបរាងថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ