ចិនស្នើអាមេរិកឈប់ភាន់ច្រឡំរឿងកោះតៃវ៉ាន់

ចិនប្រាប់អាមេរិកឲ្យឈប់ភាន់ច្រឡំតទៅទៀត ពាក់ព័ន្ធនឹងរឿងកោះតៃវ៉ាន់


ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ទី២៥វិច្ឆិកា ក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួន បានអះអាងដដែលជាដដែលថា បញ្ហាកោះតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស់ចិន កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយពុំមានរឿងអ្វីឲ្យអាមេរិកមកពាក់ព័ន្ធជាមួយ ឬត្រូវជួយសម្របសម្រួលនោះទេ។ ទីក្រុងប៉េកាំងបានស្នើឲ្យក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការភាន់នេះច្រឡំ ឬស្រមើស្រមៃចំពោះកោះតៃវ៉ាន់នេះតទៅទៀតទៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចិនស្នើអាមេរិកឈប់ភាន់ច្រឡំរឿងកោះតៃវ៉ាន់
ដោយ

ត្រូវបានចោទសួរដោយអ្នកកាសែត នៅក្នុងសន្និសីទប្រចាំខែមួយនៃក្រសួងការពារជាតិចិនកាលពីថ្ងៃព្រហស្បតិ៍ លោក វ៉ូ ឈៀន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា ការដែលចិននិងអាមេរិក មានទំនាក់ទំនងដែលមានស្ថិរភាពមួយជាមួយគ្នា គែជារឿងល្អសម្រាប់ភាគីទាំងសងខាង ក៏ដូចជាពិភពលោកទាំងមូល។

លោកបន្តថា ចិនចិញ្ចឹមចិត្តចង់រក្សាទំនាក់ទំនង ការដោះដូរ និងកិច្ចសហប្រតិបត្តិការជាមួយអាមេរិករហូត ប៉ុន្តែមានពេលខ្លះ សហរដ្ឋអាមេរិកបាននិយាយស្តីដោយគ្មានទំនួលខុសត្រូវ និង បានបង្កភាពចម្រូងចម្រាស់ជាច្រើនផងដែរ មិនថាតែលើករណីរឿងកោះតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានស្នើចំៗឲ្យអាមេរិកឈប់យល់ច្រឡំ ឬស្រមើស្រមៃ​ចំពោះរឿងតៃវ៉ាន់នេះទៀតទៅ ចិនពុំមានភាពចាំបាច់អ្វីឲ្យអាមេរិក មកជួយសម្របសម្រួល ឬនិយាយឲ្យស្រួលស្តាប់ ឲ្យអាមេរិកឈប់មកលូកដៃ ក្នុងរឿងតៃវ៉ាន់។

ផ្ទុយស្រឡះពីអ្វីដែលចិនបានស្នើ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន កាលពីពេលកន្លងទៅ បានស្វែងរកការគាំទ្រឲ្យតៃវ៉ាន់ក្លាយជាសមាជិកពេញសិទ្ធិរបស់ UN។ ប៉ុន្តែដោយមិនអាចធ្វើទៅរួច អាមេរិកបានងាកទៅបង្កើតកិច្ចប្រជុំមួយ ដែលមានឈ្មោះថា កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ នៅខែធ្នូនេះ ដោយបានអញ្ជើញប្រទេសនានាឲ្យចូលរួមជាង១០០ប្រទេស ហើយបានអូសកោះតៃវ៉ាន់ឲ្យមកចូលរួម ក្នុងកិច្ចប្រជុំអន្តរជាតិនេះដែរ ប៉ុន្តែអាមេរិកមិនបានអញ្ជើញចិនឲ្យចូលរួមទេ។

លើសពីនេះទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សមាជិកសភាអាមេរិក៥រូបទៀតហើយ បានទៅដល់ទឹកដីកោះតៃវ៉ាន់ជាលើកទី២ក្នុងខែវិច្ឆិកានេះ ដើម្បីបំពេញទស្សនកិច្ចការងារនៅទីនោះ។  យ៉ាងណាមិញ ទស្សនកិច្ចលើកនេះ គឺធ្វើឡើងក្នុងពេលខ្លីមួយប៉ុណ្ណោះ ដោយអ្នកទាំង៥គ្រោងចាកចេញពីកោះតៃវ៉ាន់វិញ នៅថ្ងៃសុក្រ។

គួរជម្រាបថា បើតាមប្រព័ន្ធក្នុងស្រុកកោះតៃវ៉ាន់ ប្រតិភូអាមេរិកធ្វើទស្សនកិច្ចដោយពិភាក្សាផ្តោតសំខាន់ លើវិស័យការពារជាតិ ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំកំពូលកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងហ្វិនផងដែរ៕
None



អត្ថបទបន្ទាប់


តើមហាយក្សចិនបង្ហាញពីគោលជំហរអ្វីខ្លះ ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំនេះ?

នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង កាលពីថ្ងៃព្រហ្បតិ៍ទី២៥វិច្ឆិកា បានអំពាវនាវឲ្យប្រទេសនៅតំបន់អាស៊ី និងទ្វីបអឺរ៉ុបទាំងអស់ រួបរូមគ្នា មានស្ម…

Tesla នឹងបោះទុនវិនិយោគ ១៨៨ លានដុល្លារ ដើម្បីពង្រីករោងចក្រនៅទីក្រុង សៀងហៃប្រទេសចិន

ក្រុមហ៊ុន Tesla គ្រោងនឹងវិនិយោគ ១៨៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង សៀងហៃ ប្រទេសចិន ហើយនឹងបង្កើនបុគ្គល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ