បច្ចេកវិទ្យា​ 5G របស់ចិន

ចិន ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចែករំលែកបច្ចេកវិទ្យា 5G ដល់ប្រទេសដទៃ


ប្រធានាធិបតីប្រទេសចិន បានប្រកាសថា ចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកជំនាញ និងបច្ចេកវិទ្យា 5G ទៅឲ្យបណ្តាប្រទេសដទៃទៀត ហើយលោកប្រធានាធិបតីចិន ក៏បង្ហាញក្តីរំពឹងថា ប្រទេសដទៃ នឹងឈរលើ គោលការណ៍នៃ ការសម្រេចបាននូវ កំណើនរួមគ្នា តាមរយកិច្ចពិភាក្សា និងសហការគ្នា ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ដែលមានលក្ខណៈបើកចំហរ និងទូលំទូលាយ។
ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។
ដោយ

លោក ស៊ី ជីនពីង ប្រធានា​ធិបតីចិន បានប្រកាស ក្នុងវេទិការ​សេដ្ឋកិច្ច​អន្តរជាតិមួយ ដែលធ្វើឡើង​នៅប្រទេស​រុស្ស៊ី ថ្មីៗនេះថា ចិន មានឆន្ទៈ ក្នុងការចែក​រំលែកនូវ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ជាមួយ​បណ្តា​ប្រទេស​ដទៃ រួមទាំង បច្ចេកវិទ្យា 5G ចុងក្រោយ​បង្អស់​នេះផងដែរ ដើម្បីធ្វើការ​ជាមួយគ្នា ដាំដុះ​សមត្ថភាព​ស្នូលថ្មី និងផ្លាស់ប្តូរ​គំរូអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់យើង។

នៅក្នុងវេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នោះផងដែរ លោក ពូ ទីន ប្រធានាធិបតី​ប្រទេស​រុស្ស៊ី ក៏បាន​រិះគន់ដល់ សហរដ្ឋអាមេរិក ដែលបាន​រឹតបន្តឹង លើបច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei និងព្យាយាម​រុញច្រាន​បច្ចេកវិទ្យានេះ ចេញពី​ទីផ្សារអន្តរជាតិ​ថែមទៀតផង។

បន្ទាប់ពី ជំនួបពិភាក្សា​រវាង ប្រធានាធិបតី​នៃប្រទេស​ទាំងពីរ​ខាងលើ ក៏មាន​ក្រុមហ៊ុន​ទូរស័ព្ទរុស្ស៊ី M.T.S និងក្រុមហ៊ុនចិន Huawei បានឈានដល់​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G ក្នុងប្រទេស​រុស្ស៊ី និងចាប់ផ្តើម​ដំណើរការ​សាកល្បង​នៅឆ្នាំ ២០២០ខាងមុខ។

ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា​ចិន បានឲ្យដឹងថា កាលពីពេល​ថ្មីៗនេះ ក្រសួង​បានផ្តល់ អាជ្ញាប័ណ្ណ​លើបច្ចេកវិទ្យា 5G ដល់ក្រុមហ៊ុន​ធំៗចំនួន​ ៤ នឹងបាន​ចាត់ទុកថា ជាការចាប់ផ្តើម​ថ្មី ក្នុងយុគសម័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា។

បើតាមរបាយការណ៍ពី សមាគម​ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​សកលលោក បានឲ្យដឹងថា ប្រទេសចិន នឹងក្លាយជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំជាង​គេ​បំផុតលើ ពិភពលោក ដែលមាន​អ្នកប្រើប្រាស់​រហូតដល់​ទៅ ៤៦០លាននាក់ ត្រឹមឆ្នាំ ២០២៥ខាងមុខ ដែលនេះ​ជាបណ្តាញ​លឿនបំផុត សម្រាប់​មនុស្ស​ជំនាន់ក្រោយ។

ទីផ្សារប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសចិន​ ដែលគាំទ្រ​ដោយបច្ចេកវិទ្យា 5G អាចនឹង​ចាក់បញ្ចូល​ទឹកប្រាក់​ជិត ៩០០ពាន់លាន​ដុល្លារ​អាមេរិក ទៅក្នុង​សេដ្ឋកិច្ចជាតិ​ នៅក្នុងឆ្នាំ​ ២០២៣ ដែលជំរុញ​ឲ្យអ្នកប្រើប្រាស់​បច្ចេកវិទ្យា 5G នៅចិន កើនឡើង​ច្រើនជាង នៅអឺរ៉ុប ដែលមាន ២០៥លាននាក់ និងអាមេរិក ១៨៧លាន​នាក់ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ប្រកាសឈប់ប្រើ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង ត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសថា នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ប្រទេសវៀតណាម នឹងឈប់ប្រើប្រាស់ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង …

Emirates ផ្ដល់សេវាកៅអីថ្នាក់ First Class ដំបូងគេ ជាមួយជើងហោះហើរថ្មីទៅមកភ្នំពេញ ឌូបៃ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ បានអះអាងថា ចំនួនអ្នកដំណើរទៅមក ភ្នំពេញ-ទីក្រុងឌូបៃ នៃអារ៉ាប់រួម បានបង្ហាញពីកំណើនជារៀងរាល់ឆ្នាំ ដែលជាឱក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ