ផ្លូវចរចាសន្តិភាពអាម៉េរិក និង អ៊ីរ៉ង់

ចិន ព្រមានថា ផ្លូវចរចាសន្តិភាពអាម៉េរិក និង អ៊ីរ៉ង់ នៅវែងឆ្ងាយ និងស្មុគស្មាញ ខណៈអាម៉េរិក អួតថា ខ្លួនសម្រេចបានសន្តិភាព


ស្របពេលដែលលោក ដូណាល់ ត្រាំ ប្រកាសក្តែងៗពីការសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងទាំងមោទកភាពថា គ្មានមេដឹកនាំណាធ្វើបានដូចរូបលោកនោះ ស្រាប់តែចិន បានចេញមុខមកព្រមានចំៗថា កុំអាលអបអរជ្រុលហួសហេតុ អ្វីៗទើបតែចាប់ផ្តើមប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំង បានគូសបញ្ជាក់ថា ផ្លូវចរចានៅជំហានបន្ទាប់រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់នឹងក្លាយជាសមរភូមិជជែកគ្នាដ៏លំបាក ស្មុគស្មាញ និងពោរពេញដោយល្បិចកលមិនងាយស្រួលដូចអាម៉េរិកគិតឡើយ។
ផ្លូវចរចាសន្តិភាពអាម៉េរិក និង អ៊ីរ៉ង់
ដោយ

ស្របពេលដែលពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ា មស្រាប់តែចិន បានបង្ហាញពីចក្ខុវិស័យដ៏រឹងមាំ និងការប្រុងប្រយ័ត្នខ្ពស់របស់ខ្លួន។ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី បានជជែកគ្នាតាមទូរសព្ទយ៉ាងស៊ីជម្រៅជាមួយសមភាគីប៉ាគីស្ថាន លោក អ៊ីសាក់ ដា (Ishaq Dar) ដែលជាអ្នករត់ការសម្របសម្រួលនៅពីក្រោយខ្នង ដោយបានផ្ញើសារព្រមានទុកជាមុនឱ្យត្រៀមកាយ និងចិត្តឱ្យហើយ ព្រោះការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ នៅវគ្គបន្ទាប់អាចមានភាពស្មុគស្មាញ និងពោរពេញដោយល្បិចកល។

ការព្រមានបែបនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុនពេលដែលអាម៉េរិក និងអ៊ីរ៉ង់ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់សង្រ្គាមដ៏ក្តៅគគុករបស់ពួកគេ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា បើទោះជាការចរចាដំណាក់កាលទី១ហាក់មើលទៅរលូន តែការចរចាដំណាក់កាលទី២ ដែលត្រូវដោះស្រាយលើផលប្រយោជន៍ស្នូលនឹងមានភាពស្មុគស្មាញ និងពិបាកខ្លាំងជាងមុនរាប់សិបដង។

មិនត្រឹមតែដាស់តឿនដៃគូនោះទេ លោក វ៉ាង យី ក៏បានឆ្លៀតឱកាសជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវតែដើរតួជាអាជ្ញាកណ្តាល ឬជាខ្នងបង្អែកឱ្យធំជាងមុននៅក្នុងកិច្ចចរចានេះ ដើម្បីកាត់បន្ថយឥទ្ធិពលក្តោបក្តាប់ផ្តាច់មុខរបស់អាម៉េរិក។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ការឯកភាពគ្នាបច្ចុប្បន្ន វាគ្រាន់តែជាចំណុចចាប់ផ្តើមថ្មីមួយប៉ុណ្ណោះ តែវាហាក់នៅឆ្ងាយដាច់ស្រឡះពីគោលដៅចុងក្រោយ ដែលភាគីទាំងពីរកំពុងចង់បាន។

នៅក្នុងក្រសែភ្នែករបស់ចិន សន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រពែក្ស មិនមែនអាចដោះស្រាយបានដោយសារតែការចុះហត្ថលេខាលើក្រដាសមួយសន្លឹក ឬការបង្ហោះសារអួតអាងលើបណ្តាញសង្គមរបស់មេដឹកនាំអាម៉េរិកនោះឡើយ។ ប៉ុន្តែវាទាមទារនូវការប្តេជ្ញាចិត្តពិតប្រាកដ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ចិនក៏បានបង្ហាញមហិច្ឆតាចង់ចូលរួមលូកដៃជាមួយប៉ាគីស្ថាន ដើម្បីរៀបចំសណ្តាប់ធ្នាប់សន្តិភាពនៅក្នុងតំបន់យុទ្ធសាស្ត្រប្រេងមួយនេះផងដែរ។

ទន្ទឹមនឹងនេះចិន ក៏បានទម្លាយសេចក្តីព្រាងសន្តិភាពកម្រាស់១៤ទំព័រ ដែលទីក្រុងវ៉ាស៊ីនតោនត្រៀមដាក់លើតុឱ្យអ៊ីរ៉ង់ស៊ីញ៉េផងដែរ។ ខ្លឹមសារស្នូល នៃកិច្ចព្រមព្រៀងនេះ គឺការបើកផ្លូវសម្រាប់ការចរចារយៈពេល ៦០ថ្ងៃ ដើម្បីឈានទៅបញ្ចប់សង្គ្រាម ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឱ្យបានជាស្ថាពរ ព្រមទាំងការដាក់លក្ខខណ្ឌកំហិតយ៉ាងតឹងរ៉ឹងបំផុតមិនឱ្យអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរតទៅទៀត៕

ដោយៈ សរ​ សុជាតិ




អត្ថបទបន្ទាប់


ថៃ ទិញនាវាចម្បាំងថ្មី ខណៈក្រសែភ្នែកខ្លួននៅតែតាមប្រមាញ់មើល និងរារាំងការទិញអាវុធរបស់កម្ពុជា

ចរិតខ្លួនឯងធ្វើបានតែអ្នកជិតខាងហាមធ្វើ នៅតែជាទម្លាប់លាងមិនជ្រះរបស់ថៃ។ ស្របពេលដែលយោធាថៃតែងតែបញ្ចេញឫកពារវក់វី ដើររារាំង និងហាមប្រាមមិនឱ្យ…

តម្លៃប្រេងឆៅរអិលធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល តែនាវាដឹកប្រេងធំៗនៅតែមិនហ៊ានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស

ពន្លឺសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជះឥទ្ធិពលភ្លាមៗមកលើទីផ្សារថាមពលពិភពលោក ដោយទាញទម្លាក់តម្លៃប្រេងឆៅឱ្យធ្លាក់ចុះមកនៅក្រោម៨០ដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ