អំពើពុករលួយ

រដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានដាក់នៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ


រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ដែលជាផ្នែកមួយនៃការប្រឆាំងនឹងអំពើពុករលួយដ៏ធំទូលាយនៅក្នុងចំណោមមន្ត្រីកំពូលៗនៃកងទ័ពរំដោះប្រជាជនចិន។ លោក តុង ជាប្រមុខយោធាទី៣ហើយ ដែលត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អំពើពុករលួយ
ដោយ

រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន ត្រូវបានរដ្ឋាអាជ្ញាចិន ដាក់ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ទីក្រុងប៉េកាំង ដែលបានដកតំណែងមន្ត្រីកំពូលៗមួយចំនួននៃកងទ័ពរំដោះប្រជាជនចិន នាពេលកន្លងមក។ លោក តុង អតីតមេទ័ពជើងទឹកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែធ្នូ ឆ្នាំ២០២៣ ជំនួសលោក លី សាងហ្វូ (Li Shangfu) ដែលត្រូវបានដកចេញពីតំណែង ក្រោយដឹកនាំក្រសួងនេះបានរយៈពេល៧ខែ។

បើយោងតាមការចុះផ្សាយរបស់ Financial Times លោក តុង ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនទី៣ ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ដោយរដ្ឋមន្ត្រីដំបូង គឺលោក វ៉េ ហ្វឹងហេ (Wei Fenghe) ដែលត្រូវបានដកចេញពីតំណែងកាលពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់មកគឺលោក លី សាងហ្វូ ដែលត្រូវបានដកចេញពីតំណែងកាលពីខែធ្នូ នៅឆ្នាំដដែលនោះ ក្រោមបទចោទបានបំពានគោលការណ៍បក្សយ៉ាងធ្ងន់ពាក់ព័ន្ធអំពើពុករលួយ។

មន្ត្រីយោធារបស់ចិន បានស្ថិតនៅក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយចាប់តាំងពីឆ្នាំមុន ដោយមានឧត្តមសេនីយ៍យោធាយ៉ាងតិច៩នាក់ និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិ មួយចំនួនទៀត ត្រូវបានដកចេញពីស្ថាប័ននីតិបញ្ញត្តិជាតិមកទល់ពេលនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញរំពឹងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ ដែលទើបដាក់ឱ្យប្រើប្រាស់ នឹងជួយបង្កើនការទាក់ទាញការវិនិយោគ និងកាត់បន្ថយរឿងមិនប្រក្រតីផ្សេងៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងវិនិយោគគម្រោងវិនិយោគកម្ព…

ការស្ទង់មតិមួយបង្ហាញថា សិង្ហបុរី និងហុងកុង ស្ថិតក្នុងចំណោមទីផ្សារល្អដាច់គេនៅអាស៊ី សម្រាប់ការ វិនិយោគ និងធ្វើអាជីវកម្ម

របាយការណ៍ស្ទង់មតិថ្មីមួយរបស់ធនាគារអង់គ្លេស HSBC បានបង្ហាញថា បណ្ដាវិនិយោគិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលកំពុងសម្លឹងរកឱកាសចល័តទ្រព្យសម្បត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ