អេ អឹម ខេ

អេ អឹម ខេ រំពឹងការចាប់ដៃជាមួយ អ៊ីស្គូល ខេមបូឌា ជួយផ្តល់អត្ថប្រយោជន៍បន្ថែម និងជំរុញកំណើនអតិថិជន


មន្ត្រីជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រំពឹងការចាប់ដៃជាមួយក្រុមហ៊ុន E-School Cambodia ជួយរួមចំណែកទាក់ទាញអតិជនឲ្យងាកមកទទួលយកសេវាកម្មរបស់ អេ អឹម ខេ កាន់តែច្រើនបន្ថែមទៀត តាមរយៈការផ្តល់បទពិសោធន៍បច្ចេកវិទ្យាថ្មីៗ និងអត្ថប្រយោជន៍ជូនអតិថិជន។ ទាំងថ្នាក់ដឹកនាំ អេ អឹម ខេ និងក្រុមហ៊ុន E-School Cambodia សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះភាពជាដៃគូនេះក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេវាកម្ម និងផលិតផលរបស់ស្ថាប័នទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
អេ អឹម ខេ រំពឹងការចាប់ដៃជាមួយ អ៊ីស្គូល ខេមបូឌា ជួយផ្តល់អត្ថប្រយោជន៍បន្ថែម និងជំរុញកំណើនអតិថិជន
ដោយ

កត្តាដែលជំរុញឲ្យស្ថាប័នទាំងពីរចាប់ដៃគ្នា ក៏ដោយសារពួកគេមានទស្សនៈវិស័យដូចគ្នា គឺការផ្តល់ផលប្រយោជន៍ដល់អតិថិជន។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ រំពឹងការសហការគ្នាជាមួយ E-School Cambodia នឹងជួយផ្តល់នូវសេវាកម្ម បទពិសោធន៍បច្ចេកវិទ្យាថ្មីៗ និងអត្ថប្រយោជន៍បន្ថែមទៀតដល់អតិថិជនរបស់ អេ អឹម ខេ។ ហើយវានឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកទទួលយកសេវាកម្មរបស់ អេ អឹម ខេ ឲ្យកាត់តែច្រើនបន្ថែមទៀត។ តាមរយៈភាពជាដៃគូនេះដែរ លោក សួន ពិសី រំពឹងថា វានឹងជួយជំរុញកំណើនអតិថិជនរបស់ អេ អឹម ខេ ឲ្យមានការកើនឡើងបន្ថែមទៀត តាមរយៈការទាក់ទាញសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូនិងបុគ្គលិករបស់ E-School ឲ្យមកប្រើប្រាស់សេវាកម្មរបស់ អេ អឹម ខេ។ លោកបន្ថែមថា តាមរយៈភាពជាដៃគូនេះអតិថិជនអាចប្រើប្រាស់សេវាកម្មនានារបស់ស្ថាប័នទាំងពីរតាមរយៈ App របស់ អេ អឹម ខេ ឬ E-School Cambodia ដោយមិនបាច់មកកន្លែងដោយផ្ទាល់។ លើសពីនេះអតិថិជន ក៏ទទួលបានការបញ្ចុះតម្លៃផងដែរ។

ជាមួយគ្នានេះ លោក លន់ បូរី សហស្ថាបនិក អ៊ីស្គូល ខេមបូឌា បានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ អេ អឹម ខេ ដែលជាស្ថាប័នហិរញ្ញវត្ថុពោរពេញដោយបទពិសោធន៍ជាង២០ឆ្នាំមួយនេះ។ លោករំពឹងថា តាមរយៈភាពចាស់ទុំ និងល្បីល្បាញរបស់ អេ អឹម ខេ ក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា វានឹងរួមចំណែកជួយជំរុញឲ្យសេវាកម្ម និងផលិតរបស់ អ៊ីស្គូល ខេមបូឌា ទទួលបានជោគជ័យមួយកម្រិតទៀត។ សម្រាប់លោក លន់ បូរី ភាពជាដៃគូនេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជាផងដែរ។

ទាំងលោក សួន ពិសី ទាំងលោក លន់ បូរី សុទ្ធតែបានអះអាងដូចគ្នាថា កត្តាដែលជំរុញឲ្យស្ថាប័នទាំងពីរចាប់ដៃគ្នា គឺដោយសារពួកគេមានទស្សនៈវិស័យនិងបេសកកម្មប្រទាក់ក្រឡាគ្នា ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក។ បេសកកម្មរបស់ស្ថាប័នទាំងពីរ គឺចង់ផ្តល់សេវាកម្ម ឬផលិតផលជូនអតិថិជនប្រកបដោយគុណភាពជាមួយការទទួលបានអត្ថប្រយោជន៍ខ្ពស់ជាពិសេសចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងរាជរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ថា ការចុះអនុសារណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយ អ៊ីស្គូល ខេមបូឌា កាលពីព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានរបស់លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ និងលោក លន់ បូរី សហស្ថាបនិក អ៊ីស្គូល ខេមបូឌា៕




អត្ថបទបន្ទាប់


យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ទទួលស្គាល់កំពូលចុងភៅ លូ ម៉េង ចំពោះការរួមចំណែកដ៏លេចធ្លោរបស់លោក

ព័ត៌មាន
យុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC ដែលទន្ទឹងរង់ចាំយូរមកហើយនោះ បានកៀកមក ដល់ទីបញ្ចប់ហើយ បន្ទាប់ពីការអបអរស្នាដៃល្អឯកនានារបស់បុគ្គលល្…

ធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការបង់ ឬបញ្ចូលប្រាក់ជាមុន តាម Ly Hour App

ព័ត៌មាន
ដើម្បីចូលរួមអបអរក្នុងពិធីបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឲ្យកាន់តែមានភាពងាយស្រួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ