វិស័យពាណិជ្ជកម្ម

ការនាំចូលរថយន្តធំៗផលិតដោយអាម៉េរិករបស់ចិន ធ្លាក់ចុះ៧០% ខណៈការនាំចូលប្រេង ឧស្ម័ន កប្បាស និងទំនិញផ្សេងៗក៏ធ្លាក់ចុះខ្លាំងផងដែរ


ការនាំចូលរថយន្តធំៗផលិតដោយសហរដ្ឋអាម៉េរិក របស់មហាយក្សចិន បានធ្លាក់ចុះរហូតដល់ទៅ៧០% ខណៈការនាំចូលទំនិញអាម៉េរិកសំខាន់ៗផ្សេងទៀតដូចជាប្រេង ឧស្ម័ន និងកប្បាសជាដើម ក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ស្របពេលសង្គ្រាមពាណិជ្ជកម្ម ដែលបញ្ឆេះឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែកើនឡើងកម្ដៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
វិស័យពាណិជ្ជកម្ម
ដោយ

ការនាំចូលរបស់ប្រទេសចិន នូវទំនិញសំខាន់ៗផលិតដោយសហរដ្ឋអាម៉េរិក ដូចជាកប្បាស រថយន្ត និងផលិតផលថាមពលជាដើម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២៥ នេះ បន្ទាប់ពីការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យក្រុងប៉េកាំង ខឹងឆេះដុំ និងចាត់វិធានការសងសឹកវិញ។

យោងតាមការវិភាគរបស់សារព័ត៌មានអន្តរជាតិ​ Bloomberg ទៅលើទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញថា ការនាំចូលរបស់ប្រទេសចិន នូវទំនិញសំខាន់ៗផលិតដោយសហរដ្ឋអាម៉េរិក បានធ្លាក់ចុះខ្លាំង ដោយក្នុងនោះការនាំចូលកប្បាសបានធ្លាក់ចុះ៨០% ការនាំចូលរថយន្តធំៗបានធ្លាក់ចុះជិត៧០% ហើយការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) បានធ្លាក់ចុះជាង៤០% បើធៀបនឹងឆ្នាំមុន ហើយនេះឆ្លុះបញ្ចាំងពីការរអាក់រអួលកាន់តែខ្លាំងនៃពាណិជ្ជកម្មពិភពលោក។ សូមបញ្ជាក់ថា ទំនិញទាំងអស់នេះសុទ្ធតែបានប្រឈមនឹងពន្ធសងសឹករបស់ប្រទេសចិន។

សង្គ្រាមពាណិជ្ជកម្មសងសឹកទៅវិញទៅមករវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ក្នុងរយៈពេល៦សប្ដាហ៍មកនេះ បានបង្កឱ្យមានស្ថានភាពមិនប្រាកដប្រជា និងទំនិញឡើងថ្លៃសម្រាប់អាជីវកម្មនានា នៅទូទាំងតំបន់។ ក្រុមហ៊ុននានា កំពុងមានប្រតិកម្មឆ្លើយតបរួចទៅហើយ ដោយក្រុមហ៊ុនចិន បានកាត់បន្ថយការនាំចេញកញ្ចប់ទំនិញតូចៗកាលពីអំឡុងខែកុម្ភៈ ខណៈដែលបណ្ដាក្រុមហ៊ុនលក់រាយរបស់សហរដ្ឋអាម៉េរិក ដូចជាក្រុមហ៊ុន Walmart ជាដើម បានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់នានារបស់ខ្លួនបញ្ចុះថ្លៃទំនិញ ដើម្បីទប់ខាតពីការបង់ពន្ធទាំងនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យចិន ជប៉ុន និងកូរ៉េខាងត្បូង ស្កាត់ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ

ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយគោលនយោបាយគាំពារនិយម "America First" ឬ “គោលនយោបាយតម្កល់ផលប្រយោជន៍អាម៉េរិកជាធំ” រប…

ឧស្សាហកម្មស៊ីម៉ងត៍នៅវៀតណាម កំពុងជួបបញ្ហាការផលិតលើសតម្រូវការ

ឧស្សាហកម្មស៊ីម៉ងត៍នៅប្រទេសវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងជួបបញ្ហាការផលិតលើសតម្រូវការ ដែលធ្វើឱ្យឧស្សាហកម្មនេះ មានការប្រកួតប្រជែងដណ្តើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ