មហាសេដ្ឋីចិន Jack Ma

មហាសេដ្ឋីចិន Jack Ma បានចាកចេញពីចិនទៅអេស្ប៉ាញ ក្រោយពីលែងសូវបង្ហាញមុខជាសាធារណៈអស់មួយរយៈធំ


បន្ទាប់ពីសម្ងំលាក់មុខអស់មួយរយៈធំ កំពូលមហាសេដ្ឋីចិន លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសចិន ដោយធ្វើដំណើរទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ ដែលនេះ គឺជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក Jack Maហើយ ចាប់តាំងពីក្រុមហ៊ុនធំៗរបស់លោកបានរងការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលចិន រួមទាំងមានការពិន័យប្រាក់យ៉ាងច្រើសន្ធឹកសន្ធាប់ផងដែរ។ តាមអ្វីដែលកាសែត South China Morning Post រាយការណ៍ លោកបានធ្វើដំណើរទៅប្រទេសអេស្ប៉ាញនេះ គឺជាដំណើរទស្សនកិច្ចសិក្សាអំពីវិស័យកសិកម្ម។
កំពូលមហាសេដ្ឋីចិន លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba
ដោយ

បន្ទាប់​លែង​សូវ​បង្ហាញ​មុខជា​សាធារណៈ​អស់​រយៈពេល​ជាង​១​ឆ្នាំ មហាសេដ្ឋី​ចិន លោក Jack Ma ពេល​នេះ បាន​ចាក​ចេញពី​ប្រទេស​ចិន ទៅ​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទាក់ទង​នឹង​វិស័យ​កសិកម្ម​។ មុន​ពេល​ទៅ​ដល់ អេ​ស្ប៉ា​ញ មហាសេដ្ឋី​ចិន​រូប​នេះ ក៏​បាន​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​ទៅ​កាន់​ទីក្រុង​ហុងកុង​ផង​ដែរ​។

ដំណើរ​ចាក​ចេញពី​ប្រទេស​ចិន​ទៅ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​របស់​លោក Jack Ma ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ទីក្រុង​ប៉េ​កាំ​ង​អាច​នឹង​មានការ​កាត់​បន្ថយ​សម្ពាធ​មួយ​ចំនួន​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​របស់​ចិន ដែល​កន្លង​មក​ត្រូវ​បាន​រង​ការ​បង្ក្រាប​យ៉ាងដំណំ​ពី​សំណាក់​រដ្ឋាភិបាល ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងនោះ ដោយ​រដ្ឋ​ចិន​ចាត់​ទុក​ថា ប្រតិបត្តិការ​របស់​ពួក​គេ​មានការ​រំលោភច្បាប់​ពាណិជ្ជកម្ម​។

យ៉ាងណាមិញ ចំពោះ​លោក Jack Ma គឺ​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​រលាក​ខ្លាំង​ជាងគេ ដោយសារ​តែ​រងើកភ្លើង​បង្ក្រាប​របស់​រដ្ឋ​ចិន បន្ទាប់​ពី​មហាសេដ្ឋី​មាត់រអិល​រូប​នេះ បាន​និយាយ​តិះ​ទៀន​ដល់​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​កាលពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ លោក Jack Ma ធ្លាប់​បាន​ព្រលយ​សម្ដី​ខ្លាំង​ៗ​ថា «​ភាព​ច្នៃប្រឌិត ឬ​ន​វាន​វត្ត​ន៍​ដ៏​ល្អ គឺ​មិន​ខ្លាច​នឹង​បទ​បញ្ញា​តិ​នោះ​ទេ ប៉ុន្ដែ​ត្រូវ​ខ្លាច​បទ​បញ្ញា​តិ​ដែល​ហួស​សម័យកាល​វិញ​»​។ ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់ថា គឺជា​ការ​វាយប្រហារ​ពាក្យ​សម្ដី​ខ្លាំង​ៗ​មួយ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​។ លុះ​ក្រោយមក ក្រុមហ៊ុន​របស់​លោក គឺ Ant Group ត្រូវ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ដំណើរការ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន Alibaba Group របស់​លោក​ក៏​រង​ការ​ស៊ើបអង្កេត និង​ឈាន​ដល់​ការ​ដាក់​ពិន័យ​ជា​ប្រាក់​យ៉ាង​សម្បើម​ផង​ដែរ​។

ជា​ទូទៅ​លោក Jack Ma តែងតែ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ចិន ប៉ុន្ដែ ក្រោយ​ពេល​លែង​សូវ​បង្ហាញ​មុខជា​សាធារណៈ លោក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​គេ​រឹតត្បិត​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ចិន​នោះ​ឡើយ​។

នៅ​ពេល​ដែល លោក​បាន​ចេញពី​ប្រទេស​ចិន ទៅ​កាន់​អេ​ស្ប៉ា​ញ គេ​សង្កេត​ឃើញ​ថា ភាគហ៊ុន​របស់ Alibaba បាន​ហក់​ឡើង​ដល់​ទៅ ៩% នៅ​ហុងកុង ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា និយ័ត​ករ​ចិន គឺ​បាន​ដោះស្រាយ​រួចរាល់​ហើយ​នូវ​បញ្ហា​ជាមួយ​ក្រុមហ៊ុន Alibaba​។ នេះ​បើ​តាម​ប្រភព​ដែល​បាន​និយាយ​ប្រាប់​សារព័ត៌មាន South China Morning Post៕

None



អត្ថបទបន្ទាប់


ឧបករណ៍តេស្តកូវីដ១៩ទើបរកឃើញរបស់ចិន អាចតេស្ដដឹងលទ្ធផលក្នុងរយៈពេលត្រឹមតែ១០នាទី

ការស្រាវជ្រាវចុងក្រោយដោយអ្នកវិទ្យាសាស្ត្រចិនបានជួយសម្រួលដល់ការធ្វើតេស្ត ដោយប្ដូរពីការយកសំណាកតាមបំពង់ក ឬច្រមុះទៅជាការប្រើឧបករណ៍តេស្តតាមផ្លូវ…

មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន កំពុងធ្វើឲ្យអាមេរិកកើតក្តីបារម្ភខ្លាំង

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅថ្ងៃពុធទី២០តុលា បានសម្ដែងការព្រួយបារម្ភខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ប្រទេសចិនបានបាញ់សាកល្បងគ្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ