វិស័យពាណិជ្ជកម្ម

តើមានមូលហេតុចម្បងអ្វីបានជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ថៃ SCG សម្រេចផ្អាកប្រតិបត្តិរបស់ខ្លួននៅវៀតណាម?


យោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ក្រុមហ៊ុន Siam Cement Group ហៅកាត់ថា SCG ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ប្រទេសថៃ បានសម្រេចផ្អាកប្រតិបត្តិរបស់ខ្លួននៅប្រទេសវៀតណាម គួរឱ្យភ្ញាក់ផ្អើល។ តើមានមូលហេតុចម្បងអ្វីបានជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ថៃ មួយនេះសម្រេចផ្អាកប្រតិបត្តិរបស់ខ្លួននៅវៀតណាមយ៉ាងដូច្នេះ?
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុន Siam Cement Group (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ប្រទេសថៃបានសម្រេចផ្អាកប្រតិបត្តិការរោងចក្រគីមីឥន្ធនៈ ឡុង សឺង ក្នុងប្រទេសវៀតណាម ដើម្បីទប់ទល់ថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់ និងផលប៉ះពាល់បណ្ដាលមកពីការដាំធ្លាក់ចុះនៃទីផ្សារគីមីឥន្ធនៈពិភពលោក។

ការផ្អាកដំណើរការដែលនឹងមានរយៈពេលយ៉ាងតិ៦ខែនេះ បានចាប់ផ្តើមកាលពីអំឡុងពាក់កណ្តាលខែតុលា ពោលគឺត្រឹមប្រមាណពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរោងចក្រគីមីឥន្ធនៈ ឡុង សឺង បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែកញ្ញា ជាមួយនឹងសមត្ថភាពផលិត៧ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ។

លោក ធម្មសាក់ សេហូដំ (Thammasak Sehaudom) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SCG បានលើកឡើងថា ក្រុមហ៊ុនរបស់លោកចាំបាច់ត្រូវកែសម្រួលអាជីវកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅក្នុងឧស្សាហកម្មគីមីឥន្ធនៈ។ សូមបញ្ជាក់ថា តម្រូវការផលិតផលគីមីទូទាំងពិភពលោកនៅពេលនេះកំពុងធ្លាក់ចុះ ហើយប្រាក់ចំណេញសម្រាប់ផលិតផលគីមីទាំងនេះក៏ទាប ។

ទោះជាយ៉ាងណាលោក ធម្មសាក់ សេហូដំ (Thammasak Sehaudom) បានគូសបញ្ជាក់ថា ការផ្អាកដំណើរនេះមិនមានន័យថា ក្រុមហ៊ុន SCG Chemicals ដែលជាបុត្រសម្ព័ន្ធមួយរបស់ SCG នឹងបញ្ឈប់ការវិនិយោគនៅរោងចក្រគីមីឥន្ធនៈ ឡុង សឺង ក្នុងប្រទេសវៀតណាម នេះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារកណ្ដាលចិន ចាក់បញ្ចូលសាច់ប្រាក់៧០ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងប្រព័ន្ធធនាគារ

ធនាគារកណ្តាលនៃប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតចូលទៅក្…

ថៃ គ្រោងចំណាយថវិកាជិត៣ពាន់លានដុល្លារពង្រីកព្រលានយន្តហោះទាំង៦ ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ

ថៃ គ្រោងចំណាយថវិកាប្រមាណជិត៣ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទ្វេដងនៅអាកាសយានដ្ឋានអន្តរជាតិ សរុបចំនួន៦ នៅមុនឆ្នាំ២០៣២។ កញ្ចប់ថវិកានេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ