ក្រុង​ព្រះសីហនុ-​ចិន

ការ​ហូរចូល​ជន​ជាតិ​ចិន​ដ៏​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​​ជំរុញ​ឲ្យ​ទំនិញ​និង​សេវាកម្ម​ឡើង​ថ្លៃ


អ្វី​ដែល​ជា​របស់​ខ្មែរ​ពី​មុន ឥឡូវ​​នេះ​គឺ​គ្រប់គ្រង​ដោយ​ចិន។ ក្នុង​រយៈពេល​ប្រហែល​១ឆ្នាំ ឬ​ ២ឆ្នាំ​ចុង​ក្រោយ​នេះ សណ្ឋាគារ​ ផ្ទះ​សំណាក់ ផ្ទះ​ល្វែង និង​អចលន​ទ្រព្យ​ផ្សេង​ទៀត ត្រូវ​បាន​ចិន​ជួល​ធ្វើ​កាស៊ីណូ​ស្ទើរ​តែ​អស់​ទៅ​ហើយ ខណៈ​ចំនួន​អ្នក​វិនិយោគ​និង​ទេសចរ​បាន​កើន​ដល់​ខ្ទង់​ពាន់ ហើយ​ដែល​បាន​ជំរុញ​ឲ្យ​ទំនិញ​និង​សេវា​កម្ម​ផ្សេងៗ​ឡើង​ថ្លៃ។
កាស៊ីណូ​ចិន​មួយ​ នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។
ដោយ

ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ជន​ជាតិ​ចិន​ថា បាន​ប៉ះពាល់​ដល់​មុខ​របរ​ពួក​គាត់ ហើយ​ថា ចិន​មួយ​ចំនួន​ក៏​គ្មាន​សណ្តាប់​ធ្នាប់​ផង​ដែរ។

ពួកគាត់​ក៏​បាន​ព្រួយ​ផង​ដែរ​ថា ការ​ដែល​ជន​ជាតិ​ចិន​បាន​នាំ​មក​នូវ​ទំនិញ​និង​សេវកម្ម​មួយ​ចំនួន​មក​ជាមួយ​ផងនោះ វា​ប៉ះ​ពាល់​ដល់​មុខ​របរ​ជន​ជាតិ​ខ្មែរ​ដែល​ប្រកប​មុខ​របរ​ដូច​គ្នា​កាល​ពី​​មុន​ដែល​​ចិន​ចូល​មក។

ការ​មើល​ឃើញ​ជាក់​ស្តែង​របស់​អ្នក​សារព័ត៌មាន​ផ្ទាល់ គឺ​ថា ទេសចរ​មក​ពី​លោក​ខាង​លិច​​ក៏​មាន​ចំនួន​តិច​ផង​ដែរ។

កញ្ញា ហេង​ ហួយ អាយុ​២២​ឆ្នាំ និង​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ បាន​និយាយ​ថា ចិន​ភាគ​ច្រើន​ទៅ​រក​កន្លែង​ណា​និយាយ​ភាសា​ចិន ដូច្នេះ ការ​ប្រកប​មុខ​របរ​មាន​ការ​លំបាក។

កញ្ញា ហេង ហួយ បាន​និយាយ​ថា​ «ចិន​មក ពួកគេ​គាំទ្រ​តែ​អ្នក​លក់​ចិន​ដូចគ្នា​ប៉ុណ្ណោះ។ អ្នក​ត្រូវការ​រក​ប្រាក់​ចំណូល​បន្ថែម អ្នក​ត្រូវ​និយាយ​ភាសា​ចិន។ ខ្ញុំ​ព្យាយាម​រៀន ប៉ុន្តែ វា​ពិបាក»។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​និយាយ​ថា រឿង​ឡើង​ថ្លៃ វា​ជា​រឿង​ធម្មតា​សម្រាប់​ទីផ្សា​សេរី។

លោក​អភិបាល​ខេត្ត យន្ត មីន បាន​និយាយ​ថា «កន្លែង​ណា​ក៏​ដោយ​ ឲ្យ​តែ​ខ្វះ វា​មុខ​ជា​ឡើង​ថ្លៃ​ហើយ វា​លំបាក​ហើយ។ ឧទាហរណ៍​ថា យើង​និយាយ​សាមញ្ញ យើង​និយាយ​ពី​ស្រែ​ក៏​ដោយ តែ​សម្បូរ​ ចេះ​តែ​ចែក​គ្នាស៊ី តែ​អត់ ​ខ្វះខាត គឺ​ចេះ​តែ​លក់​ដល់ តែ​ខ្វះ​មែន​ទែន ឡើង​ថ្លៃ​ហើយ»។

លោក យន្ត មីន ក៏​បាន​ទទួល​ស្គាល់​ថា ដូច​កន្លង​មក មាន​ការ​ពិបាក​មែន​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ពេល​មាន​បុណ្យ​ទាន​ម្តងៗ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​។ លោក​បន្ត​ថា សណ្ឋាគារ​ ផ្ទះ​សំណាក់ និង​តំបន់​ផ្សេងៗ​ចំនួន​ប្រហែល​៥០​ភាគរយ នៅ​ក្នុង​ក្រុង ត្រួវ​បាន​ជួល​ដោយ​ចិន ហើយ​សេវាកម្ម​ផ្លូវ​ភេទ​ក៏​អាច​​ឡើង​​ដែរ។

លោក​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ប្រហែល​ជា​អាច​ហើយ។ ឲ្យ​តែ​តម្រូវការ​ទីផ្សារ​ខ្ពស់ លទ្ធភាព​ផ្គត់ផ្គង់​តិច អាហ្នឹង​វា​ឡើង​ថ្លៃ​ឯង​ទៅ​ទៀត។ សណ្ឋាគារ​ខ្វះ វា​ត្រូវ​ឡើង​ថ្លៃ បើ​ត្រី​ខ្វះ វា​ត្រូវ​ឡើង​ថ្លៃ បើ​ស្រី​ខ្វះ វា​ត្រូវ​ឡើង​ថ្លៃ បើ​បន្លែ​ខ្វះ វា​ឡើង​ថ្លៃ​បន្លែ។ អាហ្នឹង​វា​ជា​ធម្មជាតិ​ស្វ័យ​ប្រវត្តិ​ខ្លួន​ឯង»៕

None



អត្ថបទបន្ទាប់


ឧកញ៉ា ហ៊ុន ឡាក់៖ អាជីវកម្ម​សម្អាត​មើល​ទៅ​ឃើញ​តូច តែ​ជា​សេវា​គ្មាន​ព្រំដែន

អាជីវកម្ម​សម្អាត ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​អាជីវកម្ម​មួយ​ដែល​តូច​ទាប មិន​សូវ​មាន​សហគ្រិន​ច្រើន​ចង់​ធ្វើ​នោះ​ឡើយ ប៉ុន្ដែ​សហគ្រិន​ដែល​កំ…

លួច​លុយ​អ្នក​ដំណើរ​លើ​យន្តហោះ ចិន​ម្នាក់​ត្រូវ​ជាប់​គុក​៨ឆ្នាំ!

យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ អំពី​ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ពាក់ព័ន្ធ​នឹង​ជើងហោះ​ហើរ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឥឡូវ​នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ