កំណើនវិនិយោគិនចិន

ចិន កំពុងបង្វែរមុខព្រួញបាញ់ឆ្ពោះទៅវិនិយោគក្នុងខេត្តកែប និង កំពត


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ខេត្តកែប និងកំពត បាននិងកំពុងក្លាយជាកន្លែងអភិវឌ្ឍន៍លំដាប់ទី២ ទី ៣ ពីសំណាក់វិនិយោគិនចិន បន្ទាប់ពីខេត្តព្រះសីហនុ ហាក់បីដូចជាពេញចង្អៀតទៅហើយ បើនិយាយពីតម្លៃដីនៅកំពង់សោមនៅបច្ចុប្បន្នវិញ មិនបាច់លូកទេ ថ្លៃកប់ពពក ល្មមៗទិញមិនបានទៀត។
រូបភាពទីរួមខេត្តកំពត (facebook.com/jetztkampot)
ដោយ

ខេត្តព្រះសីហនុ​សព្វថ្ងៃ មាន​តួលេខ​វិនិយោគិន​ចិន​ច្រើន​ជាងគេ ដែល​វិនិយោគិន​ភាគច្រើន​ទៅសង់​សំណង់​​អគារ​ពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ កាស៊ីណូ និង រមណីយដ្ឋាន​កម្សាន្ត​ដទៃទៀត​សម្រាប់​បម្រើដល់​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ។

ជាពិសេស​ជាងនេះ​ទៅ​ទៀត វិនិយោគិនចិន ក៏បាន​មក​បណ្តាក់ទុន​រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម រោងចក្រ និង តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ ។ទំនងនឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យដូចទៅនឹង​តំបន់​ឧស្សាហកម្ម​ដ៏ល្បីល្បាញ​មួយនៅ​ប្រទេសចិន គឺ ស៊ិនជិន ។

បើតាម​ការគួស បញ្ជាក់ ពី លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បានឲ្យដឹងថា ការមក​បណ្តាក់​ទុន​របស់​វិនិយោគិន​ចិន​នៅពេលនេះ​ជាការ​វិនិយោគ​មួយពិត​ប្រាកដ និង​ក៏ជាការ​ចាក់គ្រឹះ​ដើម្បីពង្រីក​សក្តានុពល​អភិវឌ្ឍន៍​របស់ខ្លួន ដូចទៅ​នឹងខេត្ត​មួយចំនួន​នៅប្រទេសចិន មានដូចជា​ទីក្រុងម៉ាកាវ និងទីក្រុងស៊ិនជិន ជាដើម។

 លោកបញ្ជាក់ថា ពិតណាស់​ខេត្តកែប និងកំពត នឹងក្លាយ​មុខព្រួញ​សំខាន់​ទី២​ និងទី៣ សម្រាប់​ជាកន្លែង​អភិវឌ្ឍន៍​របស់​វិនិយោគិន​ចិន​បន្ទាប់​ពីខេត្ត​ព្រះសីហនុ សម្បូរ​ហូរហៀរ​ទៅដោយ​​សំណង់​​​ពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ កាស៊ីណូ និង រមណីយ​ដ្ឋាន។

លោកឧកញ៉ា នួន រិទ្ធី បន្ថែមទៀតថា ចិនបានសម្លឹង និង​ចូលមក​ការ​វិនិយោគ​ច្រើន​ដំបូងគេ​នៅខេត្ត​ព្រះសីហនុនេះ ដោយសារ​តំបន់ខេត្ត​ព្រះសីហនុ​មានអំណោយ​ផល​ដូចជា មានផែទឹកជ្រៅ មានព្រលាន​យន្តហោះ​អន្តរជាតិ និង ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវដែក បាននិងកំពុង​តភ្ជាប់​ហើយរួច​ជា​ស្រេច​ផងដែរ។

អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ​បានគូស​បញ្ជាក់​ថា លំហូរ​វិនិយោគិន​ចិន​បានចូល​រួម​ចំណែកបង្កើន​ផល​ទុនជាតិ និងផ្តល់​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែលធ្វើឲ្យ​កម្រិត​ជីវភាព​ប្រសើរជាង​មុន។ ពិសេសជាង​នេះទៅ​ទៀតនោះ គឺការ​ធ្វើឲ្យ​មាន​សកម្មភាព​ទិញដូរ​អចនលទ្រព្យ​កើន​ឡើងខ្លាំង។ រីឯ​តម្លៃជួល​អចលនទ្រព្យ​ក៏មាន​ការកើន​ឡើង ១០ដង​បើធៀប​នឹង​ឆ្នាំមុន។

ជារួមពាក់ព័ន្ធ​ទៅនឹង​ការងារ​វិនិយោគ​របស់ចិន​បច្ចុប្បន្ន​នៅកម្ពុជា គឺចិន​តែងតែ​ចាប់​យក​ការវិនិយោគ​មុនគេ គឺតំបន់​ខេត្ត​ដែល​មាន​ឆ្នេរសមុទ្រ និង មាន​សក្តានុពល​ផ្នែកទេសចរណ៍ មានដូចជា​ខេត្ត​ព្រះសីហនុ កោះកុង កំពត កែប។

បន្ទាប់ពីខេត្ត​ជាប់ឆ្នេរ​សមុទ្រ​ទាំងអស់​នោះ ក៏មានដែរ ខេត្ត​ដែលមាន​សក្កានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍​​ដូចជា ខេត្តសៀមរាប និង ខេត្តក្រុង​ដែលមាន​សក្តានុពល​ខាង​កាស៊ីណូ នៅជាប់តាមព្រំដែន ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ និង ក្រុងបាវិត ខេត្តស្វាយរៀង ខេត្តក្រុង​​ទាំង​​អស់នេះ​មានអំណោយ​ផលខ្លាំង ជាទី​ប្រជុំជន​មានមនុស្ស​ចេញចូល​តាម​ច្រកទ្វា​រ​អន្តរ​ជា​តិ​ ​​​កម្ពុជា ថៃ និង កម្ពុជា វៀតណាម ពោល​ជារួម ជា​ច្រក​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា៕

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងខ្ពស់ថានឹងទាញយកប្រេងបាននៅចុងឆ្នាំ ២០១៩ ខាងមុខ!

ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យនៅកម្ពុជា បានប្រកាសនាពេលថ្មីៗនេះថា នៅអំឡុងត្រីម…

ធនាគារអេស៊ីលីដា ពង្រីកការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុគ្រប់សាខាទូទាំងប្រទេស

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគនៅក្នុង វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ហាក់បីដូចជា មានការកើនឡើងយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ