វិស័យពាណិជ្ជកម្ម

លោក ត្រាំ បង្ហើបថា មេដឹកនាំចិន អាចនឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិក ឆាប់ៗនេះ ចំពេលសង្គ្រាមពន្ធកំពុងឡើងកម្តៅ


ស្របពេលសង្គ្រាមពន្ធ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅខ្លាំងដូចបាយពុះ ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា លោក ស៊ី ជីនភីង ប្រធានាធិបតីចិន អាចនឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ត្រាំ បង្ហើបថា មេដឹកនាំចិន អាចនឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិក ឆាប់ៗនេះ ចំពេលសង្គ្រាមពន្ធកំពុងឡើងកម្តៅ
ដោយ

គេរំពឹងថា មេដឹកនាំនៃប្រទេសទាំងពីរនឹងមានការពិភាក្សាគ្នាលើបញ្ហាមួយចំនួន ជាពិសេសបញ្ហាការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកតែម្តង។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះនោះទេ ហើយស្ថានទូតចិន ប្រចាំសហរដ្ឋអាម៉េរិក ក៏មិនបានបញ្ជាក់ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះដែរ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗថា មេដឹកនាំចិន លោក ស៊ី ជីនភីង អាចនឹងមកបំពេញទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាលើបញ្ហាពន្ធគយ និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះនោះទេ ហើយស្ថានទូតចិន ប្រចាំសហរដ្ឋអាម៉េរិក ក៏មិនបានបញ្ជាក់ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះដែរ។

អាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធ២០% លើទំនិញនាំចូលពីប្រទេសចិន ក្រោមហេតុផលទីក្រុងប៉េកាំង មិនបានព្យាយាមទប់ស្កាត់រំហូរសារធាតុអាភៀនសំយោគហ្វេនតានីលខុសច្បាប់ ដែលបានធ្វើឱ្យពលរដ្ឋអាម៉េរិក ជាច្រើននាក់ បានស្លាប់ ដោយសារការប្រើប្រាស់លើសកម្រិត។

ទោះជាយ៉ាងណាលោកដូណាល់ត្រាំ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយលោក ស៊ី ជីនភីង។ ប៉ុន្តែវាមានសញ្ញាណតិចតួចណាស់ក្នុងការធ្វើឱ្យប្រសើរឡើងវិញចំពោះបញ្ហា ដែលធ្វើឱ្យមហាអំណាចទាំងពីរនេះខ្វែងគំនិតគ្នា រាប់ចាប់តាំងពីពន្ធគយរហូតដល់បញ្ហានៅកោះតៃវ៉ាន់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម កើបលុយបានជិត២ពាន់លានដុល្លារ ពីនាំចេញកាហ្វេនៅ២ខែឆ្នាំនេះ ខណៈថៃ គ្រោងនាំចូលកាហ្វេ៨ម៉ឺនតោន ដើម្បីបំពេញតម្រូវការ

គ្រាន់តែនាំចេញកាហ្វេ វៀតណាមដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា អាចរកចំណូលបានជិត២ពាន់លានដុល្លារ នៅពីរខែដើមឆ្នាំនេះ។ ទន្ទឹមនឹងវៀតណាម កំពុង…

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅមានមន្ទិល និងចង់បានការបញ្ជាក់លម្អិតពីផែនការទិញយកបំណុលពលរដ្ឋទាំងអស់របស់លោក ថាក់ស៊ីន

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីពេលថ្មីៗបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនក្នុងស្រុក និងក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ