វិស័យទេសចរណ៍

ទេសចរចិន កំពុងផ្លាស់ប្តូរនិន្នាការពីការដើរលេងនៅក្រៅប្រទេស មកដើរលេងក្នុងស្រុកវិញ


ប្រជាពលរដ្ឋចិន ដែលធ្លាប់ជាប្រភពទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោកនៅពេលនេះ កំពុងផ្លាស់ប្តូរនិន្នាការនៃការធ្វើដំណើរកម្សាន្ត ដោយពួកគេភាគច្រើនបានបង្វែរពីការដើរលេងកម្សាន្តនៅក្រៅប្រទេសមកដើរលេងកម្សាន្តក្នុងស្រុកវិញ។ ស្ថិតិផ្លូវការបានបង្ហាញថា នៅក្នុងអំឡុងពេលឈប់សម្រាកផ្សេងៗនៅទូទាំងប្រទេសចិន មានភ្ញៀវទេសចរផ្ទៃក្នុងរហូតដល់៧៦៥លាននាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ក្នុងប្រទេសចិន ដោយពួកគេបានចាក់លុយចូលទៅក្នុងចរន្តសេដ្ឋកិច្ចរហូតដល់៩៩ពាន់លានដុល្លារ។
វិស័យទេសចរណ៍
ដោយ

ការផ្លាស់ប្តូរនិន្នាការដើរលេងកម្សាន្តរបស់ប្រជាជនចិន អាចធ្វើឲ្យនិន្នាការទេសចរណ៍នៅក្នុងតំបន់អាស៊ាន និងពិភពលោកមានការប្រែប្រួល ស្របពេលដែលពលរដ្ឋចិននៅពេលនេះមានទំនោរចំណាយលើការដើរលេងកម្សាន្តក្នុងស្រុកជាជាងចំណាយលុយដើរលេងនៅក្រៅប្រទេសដូចមុន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ គ្រាន់តែនៅក្នុងថ្ងៃបុណ្យឈប់សម្រាកធំៗនៅក្នុងប្រទេសប្រចាំឆ្នាំ២០២៤ មានពលរដ្ឋចិនរហូតដល់ទៅ៧៦៥លាននាក់ បានដើរលេងកម្សាន្តនៅក្នុងប្រទេស ពោលគឺមានការកើនឡើងរហូតដល់ទៅជិត៦% ស្របពេលដែលការចំណាយលើការដើរលេងរបស់ភ្ញៀវទេសចរទាំងនេះ មានរហូតដល់ជាង៩៩ពាន់លានដុល្លារ មានការកើនឡើងចំនួន៦,៣%។

សេវាកម្មទេសចរណ៍ដែលពលរដ្ឋចិន កំពុងចាប់អារម្មណ៍បំផុតនោះ គឺទេសចរណ៍បែបវប្បធម៌ប្រពៃណី។ បច្ចុប្បន្នពលរដ្ឋចិ នមានការប្រមូលផ្តុំជាក្រុមៗហើយធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងប្រវត្តិសាស្ត្រនានា ក្នុងអំឡុងពេលវិស្សមកាលឆ្នាំ២០២៤ ដោយក្នុងអំឡុងពេលវិស្សមកាលរយៈពេលមួយសប្តាហ៍ថ្មីៗនេះ តម្រូវការសម្រាប់សេវាដឹកជញ្ជូនទៅកាន់តំបន់ទេសចរណ៍ដូចជាទីក្រុងបុរាណ និងទីប្រជុំជនបានកើនឡើង១១១% បើធៀបនឹងអំឡុងពេលមុនថ្ងៃឈប់សម្រាកឆ្នាំមុន។

ទិន្នន័យពីអាជ្ញាធរចិន បានបង្ហាញឱ្យដឹងថា ក្នុងនាមជាប្រទេសដែលសម្បូរដោយកំណប់ទ្រព្យប្រវត្តិសាស្ត្រ និងវប្បធម៌ សារមន្ទីរនានាទូទាំងប្រទេសចិន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនចិន នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានអ្នកចូលទស្សនាជាង១,២ពាន់លាននាក់ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ និន្នាការថ្មីៗរបស់អ្នកទេសចរចិននេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គោលដៅទាក់ទាញភ្ញៀវទេសចរចិន ពីសំណាក់ប្រទេសនានា នៅក្នុងតំបន់ ជាពិសេសគឺថៃ វៀតណាម សិង្ហបុរី រួមទាំងកម្ពុជា ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើឧស្សាហកម្មយានយន្តរបស់ចិន មានការប្រែប្រួលយ៉ាងណាក្រោយរងសម្ពាធពន្ធពីលោកខាងលិច?

វិស័យឧស្សាហកម្មយានយន្តរបស់ចិន ដែលកំពុងរងសម្ពាធពន្ធខ្លាំងពីបស្ចិមប្រទេស បានបង្ហាញពីនិន្នាការស្រុតចុះនៅក្នុងឆ្នាំ២០២៤ នេះ។ តែទោះជាយ៉ាងណាក៏ដ…

តើប្រទេសអារ៉ាប៊ីសាអូឌីត អាចបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ចរុស្ស៊ី បានយ៉ាងដូចម្ដេច?

ប្រព័ន្ធផ្សព្វផ្សាយ Business Insider បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត អាចបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានតាមរយៈប្រេងឆៅ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ